News

ការចិញ្ចឹមឃ្មុំ

អារម្ភកថា ឃ្មុំជាប្រភេទសត្វល្អិតដែលស្ថិតនៅក្នុងសាខាអាកត្រូប៉ូត ។ វាគឺជាសត្វល្អិតមួយប្រភេទដែលមានសារៈប្រយោជន៏ចំពោះមនុស្ស ជាពិសេសនៅក្នុងវិស័យកសិកម្ម ។ លំអងឃ្មុំ ទឹកឃ្មុំ ទឹកដោះស្ដេចឃ្មុំ និង ក្រមួនឃ្មុំ សុទ្ធសឹងតែជាផលិតផលដែលមានតម្រូវការខ្ពស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និង អាចទាញយកផលិតផលទាំងនេះសម្រាប់ប្រកបជាអាជីវកម្មផងដែរ ។ ចំពោះវិស័យកសិកម្មវិញកសិករអាចប្រកបមុខរបរចិញ្ចឹមឃ្មុំដើម្បីទាញយកប្រាក់កម្រៃពីវាលើសពីនេះទៅទៀតឃ្មុំវាអាចជួយនាំដំណើរលំអងរបស់ដំណាំផ្សេងៗបានយ៉ាងល្អបំផុតទៀតផង ។ យ៉ាងណាមិញមុខរបរចិញ្ចឹមឃ្មុំក៏ជាមិនមែនជាមុខរបរដែលងាយស្រួលធ្វើប៉ុន្មានដែរដោយសារតែមានអ្នកចិញ្ចឹមឃ្មុំមួយចំនួនក៏មានការខាតបង់​ និង បរាជ័យនៅក្នុងមុខរបរមួយនេះជាច្រើនដែរដោយសារតែមិនទាន់បានយល់ច្បាស់ពីបច្ចេកទេសក្នុងការចិញ្ចឹម ការគ្រប់គ្រង និង ការថែរក្សាវាពីជម្ងឺផ្សេងៗនៅឡើយ ។ បច្ចុប្បន្ននេះឃ្មុំគឺជាសត្វល្អិតមួយប្រភេទដែលមនុស្សទូទាំងសកលលោកកំពុងតែចាប់អារម្មណ៏ជាខ្លាំង​។ ការចិញ្ចឹមឃ្មុំ I. ប្រវត្តិនៃការចិញ្ចឹមឃ្មុំ ការយល់ដឹងពីប្រវត្តិនៃការចិញ្ចឹមឃ្មុំរបស់មនុស្សលើពិភពលោកត្រូវបានស្រាយបំភ្លឺជាច្រើន ក្នុងកំឡុងពេលប៉ុន្មានទសវត្សកន្លងមកនេះ ដោយការបកប្រែគម្ពីរចាស់ៗនៅលើពិភពលោក(Crane and Walker,1983)។ការប្រមូលផលឃ្មុំព្រៃគឺជាឬសគល់នៃបច្ចេកទេសចិញ្ចឹមឃ្មុំដោយសារមនុស្សនាសម័យបូរាណមានប្រវត្តិយកឃ្មុំជាអាហារតាំងពីយូរលង់ណាស់មកហើយ។ តាមរូបចម្លាក់ពិពណ៌នាអំពីការយកឃ្មុំ ត្រូវបានរកឃើញនៅភូមិភាគខាងកើតនៃប្រទេស អេស្ប៉ាញដែលបានគេគូរតាំងពី ៦០០០ មុនគ្រិស្តសករាជ។ ក្រោយមករូបចម្លាក់ជាច្រើនទៀតត្រូវបានរកឃើញនៅអាហ្រ្វិកខាងត្បូង Zimbabwe ដែលបង្ហាញពីការប្រើផ្សែងក្នុងការយកឃ្មុំ។ បើទោះជាគ្មានការសរសេរពិពណ៌នាពីការចិញ្ចឹមឃ្មុំក៏ដោយក៏វាត្រូវបានគេស្គាល់ច្បាស់ពីសម័យអេហ្ស៊ីបបូរាណដែលបានពិពណ៌នាពីវិធីសាស្រ្តនៃការចិញ្ចឹមឃ្មុំនៅអេហ្ស៊ីប បាន​ឈានដល់កម្រិតខ្ពស់ជាងកន្លែងផ្សេងៗទៀតក្នុងកំឡុងពេលដូចគ្នា(២៤០០មុនគ្រិស្តសករាជ) ហើយការចិញ្ចឹមនេះបាបអនុវត្តន៏ទូលំទូលាយនៅចន្លោះឆ្នាំ ៦៦៣ ទៅ ៦១០មុន គ.ស។ សព្វថ្ងៃនេះវិធីសាស្រ្តនេះ ត្រូវបានប្រើដោយ អ្នកចិញ្ចឹមឃ្មុំ ប្រពៃណីនៅអេហ្ស៊ីប ខាងលើ(Upper Egypt)គឺវាស្រដៀងទៅនិង​ ការពណ៌នានៅឆ្នាំ ១៤៥០ មុនគ្រិស្តសករាជ វិធីសាស្រ្តនេះត្រូវបានសាយភាយទៅដល់ទីក្រុងរ៉ូម នៅឆ្នាំ ២១៨ ទៅ ២០១មុន គ.ស ។ នៅកំឡុងឆ្នាំ ៤២៩មុន គ.ស ការចិញ្ចឹមឃ្មុំត្រូវបានអនុវត្តន៏នៅក្នុងប្រទេសក្រិចរជ្ជកាលស្ដេច Periclees ។ នៅចន្លោះឆ្នាំ១៦៥៥ ទៅ ១៨០៥ ការចិញ្ចឹមឃ្មុំមានលក្ខណៈទំនើបក្នុងប្រទេស អង់គ្លេស បារាំង និង អាឡឺម៉ង់ ដោយអ្នកចិញ្ចឹមឃ្មុំបានធ្វើសំបុកនៅលើចុងឈើដែលមានរាងជាប្រអប់បួនជ្រុង ។ នៅឆ្នាំ ១៦៦២ការចិញ្ចឹមឃ្មុំបានមកដល់សហរដ្ឋអាមេរិក កសិករនៅទីនោះបាននាំយកឃ្មុំមកពីប្រទេសអង់គ្លេសតាមទូកដើម្បីធ្វើការចិញ្ចឹម ។ នៅឆ្នាំ ១៨០០ការចិញ្ចឹមឃ្មុំបានមកដល់អាហ្វ្រិចខាងត្បូង និង ១៨៤០នៅភាគខាលិច ប្រទេសអូស្ត្រាលី ។ ការចិញ្ចឹមឃ្មុំនាសម័យបូរាណចាប់តាំងពី២៥០០ឆ្នាំមុនគ្រិស្តសករាជប្រទេសអេហ្ស៊ីបមានការចិញ្ចឹមឃ្មុំ រីកចម្រើនពិតប្រាកដ ។ រូបរាង និង​ ចំនួនកំណត់ខាងលើ ដែលគេប្រើក្នុងការចិញ្ចឹមឃ្មុំនៅអេហ្ស៊ីបត្រូវបានលោក Eva Crane និង Graham(1985) ពិពណ៌នាយ៉ាងល្អិតល្អន់ ។ ឯកសារមួយចំនួន ដែលមានអាយុកាលយូរបំផុតសរសេរឡើងក្នុងឆ្នាំ ១៥០០មុនគ្រិស្តសករាជស្ដីពីការចិញ្ចឹមឃ្មុំ ត្រូវបានគេរកឃើញក្នុងគម្ពីរសរសេរលើស្លឹក Hittite ដែលមានចែងអំពីការធ្វើរន្ធចិញ្ចឹមឃ្មុំ ការផាកពិន័យចំពោះចោរលួចឃ្មុំ។ II. ប្រព័ន្ធចំណែកថ្នាក់ ចំណាត់ថ្នាក់វិទ្យាសាស្រ្តនៃឃ្មុំ Ø រជ្ជ:​​ (Kingdom) : សត្វ (Animalia) Ø សាខា(Phylum) : អាត្រូប៉ូត (Arthropoda) Ø ថ្នាក់ (Class) : សត្វល្អិត (Insecta) Ø លំដាប់ (Order) : ឃ្មុំ (Hymenoptera) Ø អំបូរ (Family) : ឃ្មុំ (Apidae) Ø ពួក (Genus) : ឃ្មុំ (Apis) Ø ប្រភេទ (Species) ”: ឃ្មុំពង្រួត (Apis cerana) ឃ្មុំពង្រួតអឺរ៉ុប​ (Apis mellifera) ឃ្មុំចង្អេរ (Apis dorsata) ឃ្មុំផ្លិត (Apis florea) ប្រភេទឃ្មុំសំខាន់ៗ នៅលើពិភពលោកមានឃ្មុំចំនួន៧ប្រភេទដែលអាចផ្តល់ទឹកប៉ុន្តែក្នុងចំណោមនោះមានឃ្មុំ ចំនួន៤ប្រភេទដែលសំខាន់ជាងគេមានដូចជាឃ្មុំពង្រួត(Apis cerana) ឃ្មុំចងេ្អរ (Apis dorsata) ឃ្មុំពង្រួតចូលពីអឺរ៉ុប (Apis mellifera) និងឃ្មុំផ្លិត (Apis florea) ។ នៅប្រទេសកម្ពុជាក៏មានឃ្មុំទាំង៤ ប្រភេទនេះផងដែរ ។ ចំពោះឃ្មុំពង្រួត និង ឃ្មុំពង្រួតនាំចូលពីអឺរ៉ុបបាននិងកំពុងចិញឹមចំណែកឯឃ្មុំចងេ្អរ​ និង ឃ្មុំផ្លិតជាប្រភេទឃ្មុំរស់នៅក្នុងធម្មជាតិនិងពុំទាន់មានការស្រាវជ្រាវឲ្យច្បាស់លាស់នៅឡើយ។ III. វិភាគវិទ្យារបស់ឃ្មុំ 1. រូបផ្គុំខាងក្រៅ រូបផ្គុំខាងក្រៅរបស់ឃ្មុំចែកចេញជាបីផ្នែក: ក្បាល ទ្រូង និងពោះ ដែលសារពាង្គកាយរបស់វាគ្របដណ្ដប់ដោយសម្បកជាតិគីទីន (Chitin) ដែលជាគ្រោងឆ្អឹងក្រៅ និងសម្បកការពារសារពាង្គកាយទាំងមូល ។ ចំពោះការសិក្សាទៅលើកាយវិភាគវិទ្យារបស់សត្វឃ្មុំ គឺយើងត្រូវធ្វើការសិក្សាឲ្យបានច្បាស់លាស់ទាំងផ្នែកខាងក្រៅ និង ផ្នែកខាងក្នុង ។ ក. ផ្នែកក្បាល មានភ្នែកសាមញ្ញមួយ ហៅថា Ocelli និង ភ្នែកសមាសពីរដែលបង្កឡើងដោយ Ommatida ចំនួន ៣០០០ ទៅ ៥០០០ ហើយជាទូទៅភ្នែកសមាសរបស់ឃ្មុំឈ្មោលធំជាងភ្នែកសមាសរបស់ ឃ្មុំញី និង​ស្ដេចឃ្មុំ ។ ភ្នែកសាមញ្ញរបស់វាស្ថិតនៅចំពីមុខខាងលើក្បាល វាមាននាទីកត់ត្រានៅវអាំងតង់ស៊ីតេរបស់ជំហានរលក សីតុណ្ហភាព និនស្ថានភាពពន្លឺ ដែលវាអាចជួយបំភ្លឺផ្លូវឲ្យឃ្មុំនៅពេលមេឃងងឹត ។ នៅលើក្បាលរបស់វា មានអង់តែនមួយគូ ដែលមានមុខងារជាសរីរាង្គវិញ្ញាណសម្រាប់ស្រង់ក្លិនក្នុង និងក្រៅសំបុក ។​ វាមាននាទីកំណត់នូវបម្រែបម្រួលរលកអាកាសធាតុខាងក្រៅទៀតផង ។ ឃ្មុំវាគ្មានមាត់ទេ មាត់របស់វាបង្កើតឡើងជាទម្រង់បណ្ដោះអាសន្ននៅពេលដែលពួកវាត្រូវការ ហើយវានឹងរលាយបាត់ទៅវិញនៅពេលដែលពួកវាឈប់ប្រើប្រាស់ ។ វាស្ថិតនៅក្នុងពពួកជញ្ជក់ មាននាទីខាំ កិន​ និងប្រើប្រាស់ប្រមោយក្រេបទឹកដមផ្កា និង ទឹក ។ ប្រមោយរមូលស្ថិតនៅផ្នែកខាងក្រោមពេលវាក្រេបទឹកដមផ្កា និង​ទឹក ទើបប្រមោយរលាចេញ ។ ខ. ទ្រូង ផ្នែកនេះផ្គុំទ្បើងដោយអង្កត់ចំនួន៣គឺ អង្កត់មុខ កណ្ដាល និង ក្រោយ ។ ទ្រូងផ្នែកខាងលើភ្ជាប់ដោយស្លាប២គូ និងផ្នែកខាងក្រោមភ្ជាប់ដោយជើង៣គូ។ ស្លាបមាននាទីហោះហើរ​ ពេលវាហើរខ្លួនទទេវាអាចហើរបានល្បឿន ៦០ទៅ៧០ គ.ម/ម៉ ។ ប៉ុន្តែពេលវាផ្ទុកទឹកដមផ្កាវាអាចហើរបានល្បឿនតែ ១៥ទៅ២០ គម/ម៉ោង តែប៉ុណ្ណោះ។ ជើងមុខវាមានតួនាទីជូតសម្អាតអង់តែននិងភ្នែកសមាស។ នៅពេលប្រឡាក់លំអងផ្កា។​ ជើងកណ្ដាលមានតួនាទីសម្អាតក្បាល និងខ្លួន។ ជើងក្រោយរបស់វាមានតួនាទីប្រមូលលំអងផ្កា និងមានកំផែងសំរាប់ផ្ទុកលំអង។ ជើងក្រោយរបស់ឃ្មុំឈ្មោល ស្ដេចឃ្មុំគ្មានកំផែងលំអង និងគ្មានរោមនៅបាតជើងក្នុងការបោសលំអងទេ។ គ.ពោះ ពោះឃ្មុំមាន ៦ថ្នាំង។ ថ្នាំងនីមួយៗតភ្ជាប់ដោយបន្ទះ Chitin ស្ដើងអាចរីកធំ ឬ រួមតូចបាន។ នៅសងខាងថ្នាំងពោះនីមួយៗមានរន្ធចំហៀង។ នៅចុងកន្ទុយផ្ទាំងពោះទី៤មានសរីរាង្គចំរាញ់ក្រមួន ខាងចុងបំផុតមានទ្រនិចសំរាប់ទិច។ នៅថ្នាំងទី៥ និងទី៦ របស់ពោះឃ្មុំមានក្រពេញ Nasonop ។ ក្រពេញនេះបញ្ចេញក្លិន និងរស់ជាតិដោយឡែកពិសេសសម្រាប់សំបុករបស់វា។ រូបផ្គុំខាងក្នុងចែកចេញជា ប្រដាប់រំលាយអាហារ ប្រព័ន្ធរបត់ឈាមរត់ ប្រព័ន្ធបញេ្ចញចោល ប្រព័ន្ធប្រសាទ និងប្រដាប់បន្ដពូជ។ 2. រូបផ្គុំខាងក្នុង ក. ប្រដាប់រំលាយអាហារ ផ្នែកនែបំពង់រំលាយអាហាររបស់ឃ្មុំគឺចាប់ផ្ដើមពីមាត់មកហៅថា ដើមក ។ វាភ្ជាប់ទៅនឹងបំពង់មួយទៀតហៅថា បំពង់អាហារ បន្ទាប់មកវាភ្ជាប់បន្ដទៅកាន់ក្រពះទឹកឃ្មុំ ហើយក្រពះទឹកឃ្មុំបានភ្ជាប់បន្តទៅកាន់ក្រពះពិតប្រាកដ ។ បន្ទាប់ពីក្រពះចូលទៅដល់ពោះវៀនតូច និង ពោះវៀនធំ ។ នៅពេលដែលឃ្មុំផឹកទឹកដមផ្កាវាមានប្រតិកម្មជាមួយសមាសធាតុ ចម្រាស់របស់ទឹកមាត់ឃ្មុំដែលបញ្ចេញដោយក្រពេញទឹកមាត់ស្ថិតនៅចំណុចដំបូងរបស់ដើមកបង្កើតបានជាទម្រង់ស្ករបញ្រ្ចាស ឬ ឡុយឡុសគ្លុយកូសនៅខណៈពេលដែលទឹកដមផ្កាកំពុងធ្វើដំណើរពីដើមកទៅកាន់បំពង់អាហារ ។ សំណើមដែលលើសត្រូវបានស្រូបនៅបំពង់អាហារផងដែរ ។ នៅពេលដែលទឹកដមផ្កាទៅដល់ក្រពះទឹកឃ្មុំវាបានក្លាយទៅទឹកឃ្មុំរួចទៅហើយ ប៉ុន្តែទឹកឃ្មុំនេះវាមិនអាចបន្ដទៅកាន់ក្រពះពិតប្រាលដទៀតបានទេ ។ សារធាតុចិញ្ចឹមពីអាហារនៅក្នុងក្រពះពិតបានចូលទៅក្នុងឈាម និងធ្វើឲ្យសារពាង្គកាយមានដំណើការជាប្រក្រតី ក្នុងករណីនេះអាហារមួយចំនួនដែលមានជាតិពុល ឬ មានក្លិនមិនល្អបានចូលទៅក្នុងក្រពះដើម្បីបន្សុតដែលមានជំនួយពីបំពង់ម៉ាល់ពីគី ។ ខ. ប្រព័ន្ធប្រដាប់ដង្ហើម ឃ្មុំមានប្រព័ន្ធដង្ហើមចំហៀង ប្រព័ន្ធបំពង់ខ្យល់បែងចែកជាច្រើនខ្នែង ស្បោងខ្យល់ និងសរសៃឆ្មារៗ សំរាប់នាំខ្យល់ដល់កោសិកា និង ជាលិកា។ រន្ធដង្ហើមរបស់វាមានច្រើនគូរស្ថិតនៅសងខាងខ្លួន ដែល៣គូរស្ថិតនៅផ្នែកទ្រូង និង ៦គូរទៀតស្ថិតនៅផ្នែកពោះ ដោយឡែកតែឃ្មុំឈ្មោលនៅផ្នែកពោះរបស់វាមានរន្ធដង្ហើម៨គូរ ។ ផ្ទៃខាងលើរបស់វាមានរោមឆ្មារៗជាច្រើនដែលមាននាទីទប់ស្កាត់ធូលីមិនឲ្យចូលទៅក្នុងប្រព័ន្ធដង្ហើម ។ រន្ធដង្ហើមភ្ជាប់ទៅនឹងស្បោងខ្យល់ដែលមាននាទីស្តុបទុកខ្យល់មុនពេលចូលទៅក្នុងសារពាង្គកាយ ។ វាបានភ្ជាប់បន្តទៅនឹងបំពង់ខ្យល់ជាច្រើន ដែលនាំខ្យល់ទៅដល់កោសិកស និង ជាលិកា ។ ឃ្មុំខុសពីសត្វដទៃព្រោះដោយសារតែវាអាចដកដង្ហើមបានយ៉ាងល្អទោះបីជាមជ្ឈដ្ឋាននោះមានកម្រិតឧស្ម័នកាបូនិចខ្ពស់ក៏ដោយ ។ នៅពេលដែលវាធ្វើសកម្មភាពខ្លាំងក្លាពេក ឬ នៅពេលដែលមានអាកាសធាតុក្ដៅពេកវាធ្វើការសម្របសម្រួលសីតុណ្ហភាពដោយការបញ្ចេញទឹកតាមរន្ធដង្ហើម ប៉ុន្ដែពេលខ្លះវាក៏អាចស្ទះរន្ធខ្តល់ស្លាប់បានដែរ ។ គ. ប្រព័ន្ធរបត់ឈាម ឃ្មុំមានប្រព័ន្ធរបត់ឈាមបើក។ ឈាមរបស់វាមានសមាសធាតុពីរ គឺ ឈាមនិង គោលិកា​។ ឈាមឃ្មុំជាប្រភេទគ្មានពណ៌ ឬ អាចហៅថាប្រភេទឈាមស។ បេះដូងឃ្មុំមាន៥ប្រអប់។ ផ្នែកចំហៀងនាំប្រអប់មានទ្វារសម្រាប់ឲ្យឈាមពីខាងក្រៅចូលទៅ ។ នៅបែលសាច់ដុំបេះដូងច្របាច់ឈាមត្រូវបានរុញទៅផ្នែកខាងមុខឆ្លងកាត់ផ្នែកខ្នងឡើងទៅដល់ក្បាលបន្ទាប់មកឈាមក៏រត់ចុះពីក្បាលទៅគ្រប់កោសិកា និង ជាលិកាតាមទិសដៅពីក្បាលចុះមកផ្នែកពោះ រួចរត់បន្តទៅផ្នែកខាងលើនាំពោះបន្ទាប់មកវាក៏រត់ចូលទៅក្នុងបេះដូងវិញ ។ ឈាមវាមាននាទីពាំនាំសារធាតុចិញ្ចឹមទៅចិញ្ចឹមសារពាង្គកាយ និង ជួយប្រមូលកាកសំណល់ទាំងអស់យកមកបញ្ចេញចោលវិញ ។ ឈាមឃ្មុំគ្មាននាទីដឹកនាំអុកស៊ីសែនទេ ។ ឈាមអាចរត់នៅក្នុងសារពាង្គកាយបានអាស្រ័យទៅលើការច្របាច់នៃសាច់ដុំបេះដូង ហើយចង្វាក់នៃការច្របាច់របស់បេះដូងញាប់ ឬ រង្វើលពឹងផ្អែកទៅលើស្ថានភាពរបស់សារពាង្គកាយឃ្មុំ ។ នៅពេលធម្មតាបេះដូងឃ្មុំច្របាច់ពី ៦០ ទៅ ៧០ដងក្នុងមួយវិនាទី ប៉ុន្តែនៅពេលវាធ្វើការការច្របាច់បេះដូងឡើងដល់ ១០០ដងក្នុងមួយនាទី ។ ង. ប្រព័ន្ធប្រសាទ ប្រព័ន្ធប្រសាទមាន៣ គឺប្រព័ន្ធប្រសាទមជ្ឈឹម ប្រព័ន្ធប្រសាទក្រៅ និងប្រព័ន្ធប្រសាទមានលក្ខណ:រុក្ខជាតិ។ ប្រព័ន្ធប្រសាទបជ្ឈឹមរួមមាន កំពកប្រសាទខាងលើក និង កំពកក្រោមក ដែលស្ថិតនៅក្នុងក្បាល ហើយវាមានកំពកប្រសាទ ៣ស្ថិតនៅលើថ្នាំចំនួន៣របស់ទ្រូង និង ផ្នេកពោះមានកំពកប្រសាទចំនួន៥ ។ ប្រព័ន្ធប្រសាទក្រៅ រួមមានសរសៃប្រសាទដែលតភ្ជាប់មកពីកំពកប្រសាទ ហើយភ្ជាប់ទៅគ្រប់កោសិកាវិញ្ញាណ និង សាច់ដុំសម្រាប់បញ្ជារសកម្មភាពរបស់សាច់ដុំ ។ ប្រព័ន្ធប្រសាទមានលក្ខណៈរុក្ខជាតិ ជាប្រព័ន្ធប្រសាទដែលបញ្ជារផ្នែកខាងក្នុង រាល់សកម្មភាពគីមីជីវៈក្នុងសារពាង្គកាយធ្វើឲ្យការរស់នៅរបស់ឃ្មុំមានភាពងាយស្រួល ។ ច. ប្រដាប់បន្តពូជ ឃ្មុំមានភេទច្បាស់លាស់ពីគ្នាគឺ ភេទញី និង ឈ្មោល។ ប្រដាប់បន្តពូជរបស់ឃ្មុំរួមមានកន្សោមស៊ុតពី មានរាងដូចផ្លែសារី ហើយកន្សោមស៊ុតនីមួយៗមានបំពង់តម្រៀបស្របៗគ្នាពី១១០ ទៅ ១៨០បំពង់ ជួនកាលអាចមានដល់ទៅ ២៣០បំពង់ ។ វាភ្ជាប់ជាមួយនឹងបំពង់បញ្ជូនស៊ុត ឌេលខាងចុងជាទ្វារមាស និង ទ្រនិច ។ ប្រវែងនៃបំពង់ស៊ុតនីមួយៗអាចឲ្យយើងវាយតម្លៃគុណភាភរបស់ស្តេចឃ្មុំ ពីលក្ខណៈតំណពូជ និង របបអាហារដែលវាបានទទួលនាពេលកន្លងមក ។ ប្រដាប់បន្តពូជរបស់ឃ្មុំកម្មករមានរូនផ្គុំដូចជាស្តេចឃ្មុំដែរ ប៉ន្តែមិនបានរីកចម្រើនដូចជាស្ដេចឃ្មុំទេ ។ បំពង់ស៊ុតរបស់វាមានពី ១ ទៅ ១២បំពង់ប៉ុណ្ណោះ ប៉ុន្តែទោះបីជាវាមានប្រដាប់បន្តពូជក៏ដោយក៏វាមិនអាចពងបានដែរ ។ ប្រដាប់បន្តពូជរបស់ឃ្មុំឈ្មោលមាន១គូរ រួមមានបំពង់ទឹកកាមមួយគូរ ក្រពេញរំអិល និង សរីរាង្គពំនាក់ ។ ឃ. ប្រព័ន្ធបញ្ចេញចោល រួមមានបំពង់ Malpighi សំរាប់ច្រោះកាកសំណល់ដែលបញ្ចេញដោយកោសិកា។ IV. សមាសភាពរបស់ឃ្មុំ ​​ នៅក្នុងសំបុកត្រូវវាបានបែងចែកសមាសភាពជាបីក្រុមសំខាន់ៗគឺ៖ស្តេចឃ្មុំ(Queen)ឃ្មុំកម្មករ(Worker)ឃ្មុំឈ្មោល(Drone) ។ ១.ស្តេចឃ្មុំ និង មុខងាររបស់វា ​​ ស្តេចឃ្មុំគឺជាឃ្មុំញីតែមួយគត់នៅក្នុងសំបុកដែលអាចពងបាន ដោយសារវាមានប្រដាប់បន្តពូជរីកចំរើនអាចបង្កាត់ជាមួយឃ្មុំឈ្មោលបាន។ តួនាទីរបស់វាគឺបន្តពូជនិងធានានៅការរស់នៅនៃសំបុក។ស្តេចឃ្មុំមានពោះវែង ស្លាបខ្លី និងទ្រូងធំ។ បើមើលពីខាងមុខក្បាលរបស់ស្តេចឃ្មុំមានរាងមូល ពោះរាងទ្រវែង ដែលផ្ទុកដោយកន្សោមពង មួយគូរ ហើយស្លាបរបស់វាខ្លីមានប្រវែងត្រឹមតែពាក់កណ្ដាលដងខ្លួន។ ស្តេចឃ្មុំអាចពងបានច្រើនបំផុតនៅនិទាឃរដូវនិងជិតរដូវក្តៅ។ វាអាចពងលើសពី១៥០០ពងក្នុងមួយថ្ងៃ ។ វាផ្អាកពងនៅខែតុលា ឬ​ ពងបន្តិចបន្តួច​ ឬ គ្មានពងសោះរហូតដល់ដើមខែនិទាឃរដូវបន្ទាប់(មករា)​ ។ ក្នុងមួយឆ្នាំវាអាចវាអាចពងបានលើសពី២៥០.០០០ពងហើយច្រើនជាង១.០០០.០០០ពងក្នុងមួយ វដ្តជីវិត។​ស្តេចឃ្មុំមិនមានកំផែងផ្ទុកលំអង ឬ ក្រពេញក្រមួនទេ។ ទ្រនិចវាកោង ហើយវែងជាងទ្រនិចរបស់ឃ្មុំញី។ វាអាចរស់បានពី២ ទៅ៣ឆ្នាំ និង យ៉ាងយូរ៥ឆ្នាំ។ វាបន្តពូជនៅលើអាកាសនៅពេលរសៀលជាមួយឃ្មុំឈ្មោលពី១០ទៅ១៥ក្បាល(Maarec,១៨៥៥)។ លក្ខណៈពិសេសរបស់ស្តេចឃ្មុំគឺវាបញ្ចេញនូវសារធាតុដែលមានក្លិនពិសេសដែលនៅក្នុងភាសាបច្ចេកទេសហៅថាPheromone។ ស្តេចឃ្មុំប្រើសារធាតុ Pheromone នេះសំរាប់គ្រប់គ្រង ថែរក្សាសណ្តាប់ធ្នាប់ក្នុងសំបុកសំរាប់អូសទាញឃ្មុំឈ្មោលអោយចូលរួមការបង្កាត់ពូជ និង​ប្រមែប្រមូលហ្វូងឃ្មុំក្នុងការហើរចាក់សំបុក។ ស្តេចឃ្មុំកាន់តែចាស់ បរិមាណសារធាតុ Pheromone កាន់តែថយចុះ​ ឥទ្ធិពលនៃការគ្រប់គ្រងឃ្មុំកាន់តែថយចុះដែលបណ្តាលអោយឃ្មុំកម្មករបង្កើត cell queen ថ្មីដើម្បីជំនួសស្តេចចាស់(ជាង​ ហុង, ២០០៩)។ ២.ឃ្មុំឈ្មោល និងមុខងារ​ ឃ្មុំឈ្មោលកើតចេញពីស៊ុតដែលមិនបង្កកំណើត ( ស៊ុតដែលគ្មានកាម៉ែតឈ្មោលចូលរួម ) ។ ជាធម្មតាឃ្មុំឈ្មោលវាមានតួនាទីតែមួយគត់គឺបង្កាត់ពូជជាមួយឃ្មុំស្តេចអាស្រ័យដូចនេះហើយទើបឃ្មុំឈ្មោលមានកំលាំងខ្លាំងមានមាឌធំមានសា្លបវែងជាងដងខ្លួន ហើយច្រមុះអាចស្រង់ក្លិនបានល្អដែលអាចឲ្យវាស្រង់ក្លិន Pheromone បានល្អនៅពេលឃ្មុំ ស្តេចបញ្ចេញ(ជាង ហុង ,២០១១) ។ ឃ្មុំឈ្មោលមានក្បាលមូល ពណ៌ក្រម៉ៅខ្លួនគ្របដណ្តប់ដោយរោមតូចៗជាច្រើនវាអាចរស់នៅបានរយះពេល ៣ទៅ៤ខែ ។ វាគ្មានទ្រនិច និង កំផែងផ្ទុកលំអង និង ក្រមួនទេ​ ។ វាចំណាយពេលពី ៧០ ទៅ ៨០%សម្រាប់សម្រាក និង ពេលដែលសេសសល់វាហើចុះឡើងនៅក្នុងសំបុក ។ នៅពេលវាមានអាយុ ៦ ទៅ១០ថ្ងៃវាចាប់ផ្ដើមធ្វើការហោះហើរជាលើកដំបូង ដើម្បីចញ្ចេញចោល និង កំណត់ទីតាំងសំបុក រហូតដល់អាយុពី ១២ ទៅ ១៤ថ្ងៃទើបវាពេញវ័យអាចបន្ដពូជបាន ។ វាតែងតែហើរទៅឆ្ងាយពីសំបុកប្រហែល ១ ទៅ ៣គ.ម ជួនកាលអាចដល់ ៦គ.ម ។ ​​ ៣.ឃ្មុំកម្មករ និង មុខងារ ឃ្មុំកម្មករគឺជាឃ្មុំញីដែលកើតចេញពីស៊ុតដែលមានការចូលរួមពីកាម៉ែតឈ្មោល ប៉ុន្តែប្រដាប់បន្តពូជរបស់វារួញស្វិតដោយសារឥទ្ធិពល Pheromone ដែលបញ្ចេញដោយស្តេចឃ្មុំ វាវិវត្តន៏សំរាប់បំពេញតួនាទីជាកម្មករ។ វាមានខ្លួនតូច ពោះខ្លី ស្លាបវែងស្មើដងខ្លួនដែលអាចហើរបានចំងាយរហូតដល់ ៦គ.ម។ ឃ្មុំកម្មករវាមានមុខងារជាច្រើនរួមមាន ៖ Ø ការងារបោសសំអាត : ឃ្មុំកម្មករក្មេងៗត្រូវតែបោសសំអាតឲ្យបានស្អាត និង ដុះខាត់ជញ្ជាំងរន្ធឲ្យរលោងប្រមទាំង ជញ្ជូនខ្មោចដង្កូវដែលស្លាប់ចេញ និងកំទេចកំទីផ្សេងៗចេញពីសំបុកឲ្យអស់មុនពេលស្ដេចឃ្មុំពងដាក់ ។ Ø មុខងារកែច្នៃទឹកដមផ្កាឲ្យក្លាយជាទឹកឃ្មុំ : នៅក្នុងទឹកដមផ្កាមានប្រភេទស្ករជាច្រើនឌូចជាស្ករសាការ៉ូសជាដើម ។ ដើម្បើបំលែងទឹកដមផ្កាឲ្យទៅជាទឹកឃ្មុំគឺត្រូវតែកាត់បន្ថយបរិមាណទឹកនៅក្នុងទឹកដមផ្កា ហើយត្រូវបំលែងស្ករសមាសឲ្យទៅជាស្ករទោល ដោយពឹងផ្អែកលើអង់ស៊ីមរបស់សត្វឃ្មុំដែលវាដើរតួជាកត្តាលីករ និង បង្កើតប្រតិកម្មអាស៊ីតដល់ទឹកដមផ្កា ។ ក្រៅពីនេះឃ្មុំកម្មករត្រូវកែច្នៃលំអងផ្កាសម្រាប់ធ្វើជាអាហារ តាមរយៈការបញ្ចេញអង់ស៊ីមរបស់វាលាយជាមួយទឹកឃ្មុំដែលនៅក្នុងក្រពះទឹកឃ្មុំច្របល់លាយជាមួយលំអងផ្កា រួចផ្អាប់ទុកឲ្យវាកាច់មេក្លាយជាចំណី ។ Ø មុខងារបញ្ចេញក្រមួនសាងសង់សំបុក : ក្រមួនឃ្មុំត្រូវបានបង្កើតចេញពីក្រពេញក្រមួនចំនួន៤ ដែលស្ថិតនៅថ្នាំងពោះទី ២ , ៣ ,៤ និង ទី៥ ។ ពេលនៅក្នុងក្រពេញវាមានលក្ខណៈរាវ ប៉ុន្តែនៅពេលចេញមកក្រៅប៉ះជាមួយខ្យល់វានឹងក្លាយទៅជារឹងហើយមានរាងដូចជាស្រកាច្រើនជ្រុងពណ៌ត្នោតថ្លាស្ដើង ហើយ ទន់ ។ ពេលសង់ផ្លិតឃ្មុំកម្មករប្រើជើងក្រោយកៀបបន្ទះពីថ្នាំងពោះ ហើយប្រើជើងកណ្ដាលបញ្ចូលមាត់ បន្ទាប់កមវាទំពារលាយជាមួយទឹកមាត់ពេលនោះក្រមួនប្រែជាទន់ ក្រោយមកវាប្រើជើងមុខយកក្រមួនពីក្នុងមាត់ទៅដាក់នៅកន្លែងដែលត្រូវសង់ ។ ដើម្បីបញ្ចេញក្រមួនបានឃ្មុំត្រូវតែស៊ីអាហារឲ្យបានគ្រប់គ្រាន់ ជាពិសេសគឺលំអងផ្កា ។ នៅបេលវាចែកសំបុកទៅកន្លែងថ្មីវាប្រើប្រាស់ចំណីដែលវាយកមកពីសំបុកចាស់ ព្រមទាំងចំណីដែលទើបរកបាន និង ប្រមូលយកសារអាតុប្រូតេអ៊ីនដែលវាសន្សំទុកនៅក្នុងខ្លួនយកមកផលិតជាក្រមួន ។ Ø មុខងារសម្របសម្រួលសីតុណ្ហភាព : ឃ្មុំសម្របសម្រួលសីតុណ្ហភាភនៅក្នុងសំបុកតាបរបៀបខុសៗគ្នា ។ នៅពេលសីតុណ្ហភាភខាងក្រៅក្ដៅឃ្មុំបញ្ចុះសីតុណ្ហភាពក្នុងសំបុកដោយបក់ខ្យល់ចូល និង យកទឹកទៅដាក់នៅក្នុងសំបុក ហើយនៅពេលដែលសីតុណ្ហភាពខាងក្រៅទាបវាបានប្របូលផ្ដុំគ្នាដើម្បីបង្កើនសីតុណ្ហភាពនៅក្នុងសំបុកឲ្យមានកម្រិត ៣៥ ទៅ ៣៦អង្សា និង មានសំណើមពី ៦៤ ទៅ ៧០% ។ ក្នុងការបញ្ចុះ ឬ បង្កើនកម្រិតសីតុណ្ហភាពនៅក្នុងសំបុកឃ្មុំវាមិនបានទៅយកទឹកដមផ្កា និង លំអងផ្កាទេជាហេតុធ្វើឲ្យចំណីអាហាររបស់វាធ្លាក់ចុះ ។ V. អាកប្បកិរិយាក្នុងសង្គមឃ្មុំ ​​​ ១.កាបញ្ជាសកម្មភាពរស់នៅក្នុងហ្វូងឃ្មុំ ​ សំបុកឃ្មុំនីមួយៗមានពីរាប់ពាន់ទៅរាប់មឺនសមាជិកមានប្រភេទផ្សេងៗគ្នា មានការបែងចែកតួនាទីផ្សេងៗគ្នា ប៉ុន្តែសកម្មភាពរស់នៅនៃសង្គមវាហាក់បីដូចជាសារពាង្គកាយតែមួយនិងយ៉ាងរលូន។មួយក្នុងចំនោមលក្ខណះជីវសាស្រ្តពិសេសរបស់ហ្វូងឃ្មុំគឺពួកវាប្រើប្រាស់ Pheromone ដើម្បីសំរបសំរួល និងបញ្ជារសកម្មភាពរស់នៃសង្គមវា។ Pheromone គឺជាសារធាតុមានឥទ្ធិពលគីមីយ៉ាងខ្លាំងដែលឃ្មុំបញ្ជេញពីក្រពេញនៃខ្លួនប្រាណ និងមានឥទ្ធិពលដល់ការបំរែបំរួលលក្ខណះជីវ:រូប និងរបៀបរបបរស់នៅរបស់សមាជិករួមសំបុក រួមប្រភេទ។ ចំពោះឃ្មុំផ្តល់ទឹក pheromone គឺជាមធ្យោបាយព័ត៌មានគីមីរួមមានសារធាតុរាវនិងឧស្ម័ន។ ២. Pheromone របស់ឃ្មុំស្តេច Pheromone របស់ឃ្មុំស្តេចរួមមានច្រើនជាង៣០ប្រភេទ។បណ្តាPheromone ច្រើនជាងដែលមានឥទ្ធិពលគីមីខ្លាំងគឺ -Acid 9-oxy 2-desenic 9-ODA -Acid 9-hydro-2-desenic 9-HAD -4 hydro 3-methyloxypheniletanol diacetat -Methyl p-hydroxybenzoic HOB Pheromone របស់ស្ដេចឃ្មុំបញ្ចេញពីក្រពេញនៃថ្គាមលើ ក្រពេញនៃថ្នាំងពោះទី ៣​ ,៤និង ៥ និងក្រពេញនៅបាតជើងឃ្មុំស្ដេច។​ ការលាយចម្រុះនៃបណ្ដា Pheromone ទាំងនោះមានឥទ្ធិពលដូចខាងក្រោម: · ទប់ស្កាត់ការរីកចម្រើនស៊ុត និង​បំពង់ស៊ុតនៃឃ្មុំញី · ទប់ស្កាត់សភាវគតិនៃការបង្កើតស្តេចថ្មី · ជម្រុញឃ្មុំញីអោយធ្វើការ · ជម្រុញឃ្មុំញីអោយបញ្ចេញ Pheromone Nasonov · អូសទាញឃ្មុំឈ្មោលនៅពេលវាត្រូវការបង្កាត់ពូជ ចំពោះស្តេចឃ្មុំទើបពាស់មិនទាន់ដោយឈ្មោលមិនទាន់ពងមានតែ Pheromone ដែលបញ្ចេញពីក្រពេញធ្មេញលើមិនមានឥទ្ធិពលប្រមែប្រមូលហ្វូងឃ្មុំកម្មករដូចស្តេចដែលពងហើយបានឡើយ។ ៣ . Pheromone របស់ឃ្មុំកម្មករ ឃ្មុំកម្មករមាន Pheromoneចំនួន២ប្រភេទគឺPheromoneប្រកាសអាសន្ន និង Pheromone វាយតម្រុយ (ត្រុយ)។ Pheromone ប្រកាសអាសន្ន: ​រួមមានសមាសធាតុពីរគឺ Isopentil acetate បញ្ចេញពីប្រព័ន្ធទ្រនិចឃ្មុំ និងសារធាតុ heptanol-2 ត្រូវបានបញ្ចេញពីក្រពេញថ្គាមលើ។​សារធាតុទាំងពីរខាងលើឃ្មុំប្រើប្រាស់សម្រាប់វាយតែកំណត់គោលដៅសត្រូវ រំញោច និងប្រកាសដល់ឃ្មុំកម្មករដ៏ទៃពីសភាពការណ៍សត្រូវកំពុងយាយីសម្បុក និងរំញោចឲ្យពួកវាចេញមកទិចសត្រូវដើម្បីការពារសម្បុក។ Pheromone វាយតម្រុយ (ត្រុយ) មានពីរប្រភេទ: ប្រភេទទីមួយវាប្រើសម្រាប់ត្រុយចំណាំលើផ្កាដែលវាបានយកទឹកដម ឬ លម្អងផ្កា និងមានឥទ្ធិពលអូសទាញឃ្មុំញីដ៏ទៃមកប្រមូលផលទៀត។ ប្រភេទទីពីរ ជួយឲ្យឃ្មុំចំណាំបានសម្បុកថ្មីរបស់ខ្លួន​និងប្រមែប្រមូលហ្វូងឃ្មុំពេលហើររកសម្បុកថ្មី កំណត់ទិសដៅសម្បុកសម្រាប់ការរៀនហើររបស់ឃ្មុំក្មេងៗ។ ៤.Pheromone របស់ឃ្មុំឈ្មោល នៅពេលជួបជុំគ្នាឃ្មុំឈ្មោលបញ្ចេញ Pheromone នេះដើម្បីទាក់ទាញឃ្មុំឈ្មោលដ៏ទៃ មកប្រមូលផ្ដុំ និងទាក់ទាញស្ដេចឃ្មុំឲ្យហើរមកបង្កាត់ពូជ។ មកប្រមូលផ្ដុំ និងទាក់ទាញស្ដេចឃ្មុំឲ្យហើរមកបង្កាត់ពូជ។ ៥ . Pheromoneរបស់ដង្កូវ និងឌុកឌឿ ដង្កូវឃ្មុំ និង​ដុកឌឿបញ្ចញ Pheromone នេះសម្រាប់ទាក់ទាញឃ្មុំកម្មករមកផ្ដល់ចំណី និងផ្ដល់កម្ដៅ។ ដុកឌឿស្តេចបញ្ចេញ ៣០ ដុកឌឿឃ្មុំឈ្មោលបញ្ចេញ ១០​ និងដុកឌឿកម្មករបញ្ចេញ២ ទៅ​៥ (ជាង​ ហុង ក្នុង​ Koeniger and Weith, 1984)។ ៦ . សកម្មភាពរបស់ឃ្មុំ ​ រំញោចគ្មានលក្ខខណ្ឌ : គឺជារំញោចតាមសភាវគតិ ត្រូវបានកើតឡើងដោយប្រតិកម្មជាប់ជានិរន្ត។ រំញោចនេះបានមកពីតំណពូជ ។ សកម្មភាពរបស់ឃ្មុំ ក៏ដូចជា ការចិញ្ចឹមដង្កូវ ស្វែងរកទឹកដមផ្កា លំអងផ្កា កែច្នៃទឹកដម ប្រឆាំងនិងសត្រូវ ។ រំញោចមានលក្ខខណ្ឌ : គឺជាសកម្មភាពដែលទទួលបានម្ដងហើយម្ដងទៀត ធ្វើអោយវា ចងចាំ។ពឹងលើលក្ខណ:នេះ គេអាចផ្សាំងឃ្មុំអោយ ស្លូត ឬមិនសូវមានចរិកហើរចោលសំបុក។ § ចង្វាក់រាំ និងភាសារបស់ឃ្មុំ នៅឆ្នាំ ១៨២៣ មនុស្សបានឃើញព្រឹត្តិការណ៏ ចំឡែកមួយរបស់ឃ្មុំ នៅពេលដែលឃ្មុំមួយ ទៅយកទឹកដម ឬលំអងផ្កា ហើយផ្ទេរអោយឃ្មុំដទៃទៀត វារត់យ៉ាងលឿន។លើផ្លិត​​ តាមផ្លួវជារង្វង់ឬរាងជាលេខប្រាំបីនិងបង្វិលចុះឡើងៗ។ក្រោយពីធ្វើបែបនេះ២ទៅ៣ដងឃ្មុំដទៃទៀតដឹងពីប្រភពមានចំណី។ពេលឃ្មុំកំពុងបង្វិលខ្លួន ឃ្មុំដទៃទៀតចោមមើល ​​ ព្រុយអង់តែនកូតនិងឃ្មុំរាំទាំងនោះ។ នៅឆ្នាំ ១៩២៣ អ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ឈ្មោះ Karl Frish បានសន្និដ្ឋានពី​ ចង្វាក់រាំ និងភាសាឃ្មុំមានពីរបែបគឺចង្វាក់រាំជារង្វង់ និងរាំជាលេខប្រាំបី ដែលត្រូវបានប្រើដោយឃ្មុំ ស៊ើបការណ៍សំដែងនៅទំនាក់ទំនងរវាង លំហ ទីតាំងសម្បុក និងប្រភពចំណី។ ប្រសិនបើប្រភពចំណីស្ថិតនៅទិសព្រះអាទិត្យ​ និងសម្បុកវារាំបញ្ចា្រសទិសជាមួយនិងព្រះអាទិត្យ។តែបើប្រភពចំណីឆៀងពីព្រះអាទិត្យវាក៏រាំឆៀងពីព្រះអាទិត្យដែរ។ប្រភពចំណីនៅជិតចំនួនដែលវារាំគឺច្រើនជុំក្នុងមួយវិនាទីតែបើចំណីនៅឆ្ងាយចំនួនជុំដែលរាំគឺ មានល្បឿនយឺត។ លោក Karl frish បានសន្និដ្ឋានថា ក្រៅពីសំលេង និងក្បាច់រាំ ឃ្មុំបានផ្លាស់ប្ដូរពត៌មាន តាមរយ:ច្រមុះកាយវិញ្ញាណក្នុងការប្រាប់ពីប្រភពចំណី។ ការរីកចំរើនវិទ្យាសាស្រ្តមនុស្សបានស្រាវជ្រាវជាមុនស្តីអំពីការផ្ដល់ដំន្មានរបស់ឃ្មុំ។ចំណុចដែលគួរអោយចាប់អារម្មណ៏នោះគឺ នៅសម្បុកដែលស្ងាត់ស្ងៀមឃ្មុំប្រើសំលេងតិចៗដើម្បីសន្សំថាមពលនៅពេលសម្បុកអ៊ូអរ នោះឃ្មុំប្រើសំលេងខ្លាំងៗ ដើម្បីអោយឃ្មុំដទៃអាចស្ដាប់បាន។ ៧.ការបន្តពូជនិងវដ្តជីវិតរបស់ឃ្មុំ ៧.១.ការបន្តពូជរបស់​ឃ្មុំ ការបន្តពូជរបស់ឃ្មុំប្រព្រឹត្តនៅលើអាកាស។នៅពេលស្ដេចឃ្មុំបញ្ចេញ Pheromone ទៅ លំហក្រៅ វាបញ្ជាក់ប្រាប់ឃ្មុំឈ្មោលទាំងអស់ដែលនៅសម្បុកផ្សេងថាវាត្រូវការបន្តពូជ។ក្រៅពីទទួលបាន Pheromone វាក៏ហើរពីសម្បុកទៅប្រមូលផ្តុំក្នុងលំហ រួចស្ដេចឃ្មុំក៏ហើរចេញមក ទីតាំងប្រមូលផ្ដុំនោះ។ឃ្មុំឈ្មោលជាច្រើននាំគ្នាហើរដេញតាម។​ឃ្មុំឈ្មោលណាដែលហើរទាន់ឃ្មុំស្ដេច វាប្រើជើងមុខ និងជើងកណ្ដាលតោងស្ដេច និងជើងក្រោយតោងពោះ។វាបង្គោងពោះបញ្ចេញប្រដាប់ភេទពាក់ជាមួយឃ្មុំស្ដេច។ពេលបានពាក់ហើយខ្លួនវាប្រែជាស្ពឹកស្រពន់ ជើងរបូត ចេញនិងស្លាប់មិនអាចបក់បានទៀត វាក៏បះផ្ងារទៅក្រោយ។ស្ដេចឃ្មុំនៅតែហើរយកទាំងឃ្មុំឈ្មោលទៅតាម ពេលនោះគឺជាពេលដែលកាម៉ែតឈ្មោលបាញ់ចូលទៅក្នុងបំពង់ស៊ុតរបស់ស្ដេច។ក្រោយមក ឃ្មុំឈ្មោលបានធ្លាក់ចុះដីបានបន្សល់ទុកនៅប្រដាប់ភេទ និងជាតិរំអិល របស់ខ្លួនជាប់នឹងឃ្មុំស្ដេច។ជាតិរំអិលនេះមានលក្ខណ:ពិសេសណាស់ នៅពេលចេញមកក្រៅ។បន្ទាប់ពីប៉ុន្មានវិនាទីក្រោយមកឃ្មុំឈ្មោលដ៏ទៃទៀតក៏ពាក់ជាមួយឃ្មុំស្ដេចទៀតដោយកៀសទម្លាក់ចេញនូវសំណល់ប្រដាប់ភេទរបស់ឃ្មុំឈ្មោលមុនចេញ។រីឯឃ្មុំឈ្មោលដែលបានបង្កាត់ពូជហើយប្រដាប់ភេទត្រូវដាច់ចេញហើយបណ្ដាលអោយស្លាប់។នៅពេលបរិមាណស្ពែមគ្រប់គ្រាន់ហើយ ស្ដេចឃ្មុំក៏វិលមកសម្បុកវិញដោយការភ្ជាប់សញ្ញារបស់ឃ្មុំឈ្មោលថា បានបង្កាត់ពូជហើយ។សញ្ញានេះត្រូវបានលុបបំបាត់ដោយវា កកិតនឹងសម្បុក ឬជួនកាលឃ្មុំកម្មករជួយលុបអោយ។ ៧.២.វដ្តជីវិតឃ្មុំ ឃ្មុំជាសត្វល្អិតដែលមានវដ្ដជីវិតពេញ។វដ្ដជីវិតរបស់វាចែកចេញជា ៤ដំណាក់កាលគឺ ដំណាក់កាលស៊ុត ដង្កូវ ដុកឌឿ និងពេញវ័យ ។ v ដំណាក់កាលស៊ុត (Egg stage): ស្ដេចឃ្មុំបានពងដាក់នៅក្នុងបាតសំបុកនីមួយៗក្នុងរយៈពេល២៤ម៉ោង ។ នៅថ្ងៃទីពីរស៊ុតបានងាកប្រមាណ ៤៥ដឺក្រេនៃអ័ក្សរបស់វា ហើយនៅថ្ងៃទី៣រូបរាងកូនញាស់ក៏ចាប់ផ្ដើមឡើង ។ ស៊ុតឃ្មុំមានរាងដូចចេកអំបូង ចុងម្ខាងតូច ចុងម្ខាងទៀតធំ។ ចុងខាងតូចភ្ជាប់និងបាតរន្ធ ហើយថ្ងៃក្រោយផ្នែកនោះនឹងក្លាយជាផ្នែកពោះនៃឃ្មុំ។លើសំបកស៊ុតមានសារធាតុសើមស្អិតពណ៌ទឹកដោះគោថ្លា មានប្រវែងប្រមាណ ១មីលីម៉ែត្រ និងទទឹង ០,៤មីលីម៉ែត្រ មុនពេលស៊ុតញាស់ ឃ្មុំកម្មករអោនក្បាលចូល និងបញ្ចេញជាតិរំអិលពណ៌ទឹកដោះគោជាជំនួយ អោយស៊ុតញាស់បានដោយងាយស្រួល។ v ដំណាក់កាលដង្កូវ (Larvae stage): ដង្កូវឃ្មុំញាស់ពីស៊ុតត្រូវបានឃ្មុំកម្មករអោយស៊ីទឹកដោះស្ដេច(Royal Jelly) ប៉ុន្តែចាប់ពីថ្ងៃ ទី៤តទៅមានតែដង្កូវឃ្មុំស្ដេចទេដែលបានស៊ីទឹកដោះបន្តទៀត ចំនែកឃ្មុំកម្មករ ឬឃ្មុំឈ្មោលពួក វាបានស៊ីតែចំណីធម្មតាប៉ុណ្ណោះ។ ក្នុងដំណាក់កាលនេះវារីកធំធាត់យ៉ាងលឿន។ វាមិនបញ្ចេញកាកសំណល់មកក្រៅឡើយវាផ្ទុកក្នុងពោះវៀនកណ្ដាលរបស់វា។ ក្រោយពីសកបាន៥ដងដង្កូវនិងប្រែក្លាយទៅជាឌឹកឌឿ តែមុននឹងបិទរន្ធប្រែជា ឌឹកឌឿដង្កូវបានបន្ទោរបង់កាកសំណល់របស់វាដាក់នៅបាតរន្ធនៅក្រោយពេលវាឈានដល់ដំណាក់កាលពេញវ័យ ឃ្មុំកម្មករនឹងសម្អាតចេញ។ បញ្ចប់ដំណាក់កាលដង្កូវវាបិទ រន្ធក្លាយជាដុកឌឿ។ v ដំណាក់កាលដុកឌឿ (Pupa stage): ដំណាក់កាលនេះសារពាង្គកាយទាំងក្នុង និងក្រៅបានប្រែប្រួលយ៉ាងខ្លាំង។ ឌឹកឌឿឃ្មុំជាប្រភេទឌឹកឌឿស្រាត ដំបូងមានពណ៌ស​បន្ទាប់មកមានពណ៌ទឹកដោះគោ ចុងក្រោយប្រែជាពណ៌ផ្កាឈូកខ្ចី។ ដំណាក់កាលនេះវាបានកកើតជើង ស្លាប​ និងគ្រឿងក្នុងរបស់វាវិវត្តយ៉ាងខ្លាំង។ ដំណាក់កាលដុកឌឿភ្នែករបស់វាក៏ប្រែពណ៌ដែរ ថ្ងៃដំបូងភ្នែកមានពណ៌ទឹកដោះគោ ថ្ងៃទី២មានពណ៌ផ្កាឈូក ថ្ងៃទី៣ មានពណ៌ផ្កាឈូកខ្ចី ថ្ងៃទី៤ មានពណ៌ផ្កាឈូកចាស់ ថ្ងៃទី៥មានពណ៌ត្នោតចាស់។ក្រោយពីដុះស្លាបកូនឃ្មុំនឹងខាំសន្ទះរន្ធដែលជាហេតុក្រោយពីមួយជំនាន់ទៅមួយជំនាន់នៃកូនឃ្មុំញាស់នឹងធ្វើអោយរន្ធសម្បុកកាន់តែតូចទៅៗនិងមានពណ៌ខ្មៅទៅៗ។ ដូច្នេះអ្នកចិញ្ចឹមឃ្មុំត្រូវដូរសម្បុកជារៀងរាល់ឆ្នាំ។ លក្ខណ:ពិសេសរបស់ឃ្មុំឈ្មោលមានរាងដូចដួនខ្ពស់ជាងដុកឌឿឃ្មុំកម្មករ។ v ដំណាក់កាលឃ្មុំពេញវ័យ (Adult) ជាមធ្យមឃ្មុំកម្មកររស់បាន ៦០ ទៅ ៧០ ថ្ងៃតែបើលក្ខខណ្ឌសម្បូរចំណីហើយធ្វើការតិច វាអាចរស់បានយូរ តែបើវាត្រូវធ្វើការច្រើនវារស់បានតែប្រមាណ ៣០ថ្ងៃប៉ុណ្ណោះ។ ឃ្មុំស្ដេច អាចរស់បានពី ៣ ទៅ ៤ឆ្នាំ ប៉ុន្តែអាយុដែលអាចពងបានល្អបំផុតគឺឆ្នាំដំបូង។ ចំណែកឃ្មុំឈ្មោល អាចរស់បានយូរជាងឃ្មុំកម្មករ វាអាចរស់បានរហូតដល់ ៦ខែ ក៏ប៉ន្តែបើសម្បុកវាខ្វះចំណី និង អាកាសធាតុក្ដៅពេក ឃ្មុំឈ្មោលត្រូវបានឃ្មុំកម្មករដេញចេញពីសម្បុក វាក៏ស្លាប់ដោយការអត់អាហារ ឬក៏ដោយរងា។ ៨.ការសាងសង់សំបុក ក្នុងបង្គងនីមួយៗមានរន្ធសំបុកជាច្រើនដែលរន្ធនីមួយៗមានរាងដូចពហុកោណសង់ឡើងដោយក្រមួនដែលផលិតដោយក្រពេញក្រមួនរបស់ឃ្មុំកម្មករជាអ្នកផលិត។ បណ្ដាសំបុកទាំងអស់ជាកន្លែងដែលឃ្មុំកម្មករ ឃ្មុំឈ្មោល និងស្ដេចឃ្មុំថ្មីលូតលាស់សំរាប់ផ្ទុកទឹកដមនិងលំអងផ្កា។ ៩.ផលិតផលសំខាន់ៗរបស់ឃ្មុំ របរចិញ្ចឹមឃ្មុំមិនចាំបាច់ដាំដំណាំធ្វើជាចំណីដល់ឃ្មុំ គឺពឹងផ្អែកលើផ្កាមានស្រាប់ដូចជាផ្ការុក្ខជាតិព្រៃ និងដំណាំជាដើម។ការចិញ្ចឹមឃ្មុំមិនប៉ះពាល់ដល់ក្រឡាផ្ទៃដីកសិកម្មឡើយគឺអាចដាក់ធុងឃ្មុំបាននៅក្រោមដើមឈើ សំយ៉ាបផ្ទះ ឬក្នុងរោងក៏បាន។សម្ភារចិញ្ចឹមឃ្មុំមានតម្លៃទាប​ ដូចជាឬស្សី កំទេចក្តារ ប្រអប់ជ័រ…។ រីឯកម្លាំងពលកម្មវិញគឺជាកម្លាំងពលកម្ស្រាលទាំងមនុស្សខ្សោយកម្លាំងក៏អាចប្រកបរបរចិញ្ចឹមឃ្មុំដោយប្រសិទ្ធភាពខ្ពស់បានដែរឲ្យតែស្ទាត់ជំនាញអំពីបច្ចេកទេស។របរចិញ្ចឹមឃ្មុំអាចនឹងជម្រុញឲ្យមានការបង្កើនវិស័យដាំដំណាំហូបផ្លែ និងការការពារបរិស្ថានដោយសារការកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីការពារដំណាំ។ការចិញ្ចឹមឃ្មុំនឹងជួយបង្កើនទិន្នផលដំណាំដោយសារការងារពាំនាំលម្អងរុក្ខជាតិរបស់សត្វឃ្មុំជួបបង្កាត់ពូជ(Cross pollination)ដល់រុក្ខជាតិ (ជាង ហុង,២០១១) ។ ទោះបីជាប្រទេសកម្ពុជា មានលក្ខខណ្ឌសមស្របទាំងផ្នែកធនធាន កម្លាំងពលកម្ម និងទីផ្សារផលិតផលឃ្មុំក៏ដោយ ប៉ុន្តែមកដល់បច្ចុប្បន្ននេះយើងមានមិនដល់១០កន្លែងនៅឡើយទេដែលចាប់ផ្តើមចិញ្ចឹមឃ្មុំ ។​ តម្រូវការផលិតផលឃ្មុំនៃទីផ្សាររបស់ប្រទេសយើងគឺពឹងផ្អែកលើប្រភពឃ្មុំធម្មជាតិនៅឡើយ ដែលជាហេតុបណ្តាលឲ្យបរិមាណឃ្មុំធម្មជាតិមានការថយចុះក្នុងរយ:កាលប៉ុន្មានឆ្នាំកន្លងមកនេះ (ជា ហុង,២០១១)។ សត្វឃ្មុំបានផ្តល់ឲ្យយើងនូវផលិតផលជាច្រើនដែលមានប្រយោជន៍ដល់ការបំប៉នសុខភាព និងការព្យាបាលជំងឺរបស់មនុស្សលើពិភពលោក ដូចជា ទឹកឃ្មុំ លំអងឃ្មុំ ក្រមួនឃ្មុំ ពិសឃ្មុំ Royal jelly…។ a) ទឹកឃ្មុំ ទឹកឃ្មុំគឺជាផលិតផលចម្បងរបស់អ្នកចិញ្ចឹមឃ្មុំ វាមានបរិមាណច្រើនបំផុតបើធៀបនឹងផលិតផលឃ្មុំដទៃទៀត។ស្ករក្នុងទឹកឃ្មុំភាគច្រើនជាស្ករ Glucose នឹងFructose ។​ ទឹកឃ្មុំមានផ្ទុកវីតាមីនក្រុម B(B1,B6,B12) Vitamin C, Vitamin E សារធាតុរ៉ែនិងអ័រម៉ូនលូតលាស់មួយចំនួន។ ទឹកឃ្មុំធម្មជាតិមានច្រើនប្រភេទ មានពណ៌សម្បុរខុសៗគ្នាអាស្រ័យទៅនឹងប្រភេទផ្កា។ ទឹកដមនៃប្រភេទផ្កាមួយចំនួនក្រោយពេលក្លាយជាទឹកឃ្មុំអាចកកជាក្រាម មូលហេតុគឺដោយសារអត្រាស្ករ Glucose/Fructose ខ្ពស់ជាងមួយ។ លើសពីនេះទឹកឃ្មុំជាអាហារសម្បូរដោយថាមពល សមស្របចំពោះមនុស្សគ្រប់វ័យ។ ក្នុងមួយគីឡូក្រាមទឹកឃ្មុំមានផ្ទុកពី ៣១៥០ ទៅ​ ៣៣៥០ Kcal។​ ទឹកឃ្មុំត្រូវបានគេប្រើជាឪសថព្យាបាលរោគច្រើនប្រភេទ ដូចជារោគក្រពះ ពុលចំណី (ជាង ហុង,២០១១)។ b) លំអងឃ្មុំ លំអងឃ្មុំជាផលិតសំបូរទៅដោយសារធាតុចិញ្ចឹម លំអងត្រូវបានសត្វឃ្មុំប្រមូលពីផ្ការុក្ខជាតិច្រើនប្រភេទ សំរាប់ធ្វើជាចំណីរបស់វា។ អាស្រ័យនឹងប្រភេទផ្កាលំអងមានពណ៌ខុសៗគ្នា ពណ៌លឿង ពណ៌ប្រផេះ ហើយរសជាតិនឹងក្លិនរបស់វាក៏ខុសៗគ្នាដែរ ។ លំអងឃ្មុំផ្ទុកដោយ Protein ពី7-35% ក្នុងនោះប្រមាណ10%ជាAcid amineសេរី។បើប្រៀបជាមួយសាច់គោដែលមានទម្ងន់ស្មើគ្នា នោះលំអងឃ្មុំមានបរិមាណ Leucine,Methionine,Lysine,Triphtophan(proteinochromogen)…ខ្ពស់ជាងចំនួនប្រាំដង។ការបរិភោគលំអងឃ្មុំជាប្រចាំ គឺបង្កើនកំលាំងធ្វើឲ្យស្មារតីភ្លឺស្វាង ធ្វើឲ្យស្បែកស្អាតភ្លឺរលោង និងមានសភាពក្មេងជាងវ័យ ។ លំអងឃ្មុំត្រូវបានបណ្តាគ្រូពេទ្យទំនើបយកទៅប្រើប្រាស់ក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម ជម្ងឺរលាកក្រពេញ ជម្ងឺសន្លាក់ដៃជើង ជម្ងឺបេះដូងសរសៃប្រសាទ សំពាធឈាមឡើងខ្ពស់ ជម្ងឺថ្លើម…។(ជាង ហុង,២០១១)។ c) ទឹកដោះស្តេចឃ្មុំ (Royal Jelly) : ទឹកដោះសម្រាប់ស្តេចជាផលិតផលពិសេសមានតម្លៃខ្ពស់។ ទឹកដោះស្តេចជាផលិត ផលតែមួយគត់ដែលកូនឃ្មុំតូចៗចម្រាញ់ សម្រាប់ផ្តល់ដល់ស្តេចស៊ី នឹងផ្តល់ដល់ដង្កូវដើម្បីឲ្យកើតជាស្តេច។ ទឹកដោះស្តេចមានសារធាតុចិញ្ចឹមដូចជា Protein 18%, ខ្លាញ់ 6,46%, គ្លុយស៊ីត 12-47%, vitamin 3,2%, សារធាតុស្ងួត 39,95% ផេះ 0,82%,Ph=3,54 ។ ទឹកដោះស្តេចត្រូវបានអ្នកបច្ចកទេសពេទ្យលើពិភពលោកទទួលស្គាល់ថា មានសារធាតុសម្លាប់បាក់តេរីខ្ពស់ ដូចជាមេរោគអាសន្នរោគ មេរោគគ្រុនពោះវៀន មេរោគបង្កខ្ទុះ។ គេប្រើប្រាស់ទឹកដោះស្តេចក្នុងការព្យាបាលរោគបេះដូង រោគខ្សោយប្រព័ន្ធរំលាយអាហារ ការពាររលូតគ៍រ រោគរលាកសន្លាក់ដៃជើង។ទឹកដោះស្តេចសម្បូរដោយអ័រម៉ូនភេទ នឹងជម្រុញការបង្កើតឈាម។ d) ជ័រ Propolis ត្រូវបានផលិតដោយឃ្មុំញីដែលក្នុងនោះមានដូចជា ជ័រឈើជាតិស្អិត ក្រមួននិងរេស៊ីន។ឃ្មុំញីបានយករបស់ទាំងនេះទៅកាន់សម្បុកដោយដាក់នៅលើជើងក្រោយរបស់វាដូចជា ការដាក់លំអងដែរ។ពួកវាបានលាយរបស់ទាំងនោះជាក្រមួននឹងទឹកមាត់របស់វាដែលគេហៅថា ការផលិតPropolis ។ Propolis មានលក្ខណះសំគាល់ពិសេសគឺវាស្អិត ពណ៌ត្នោត មានក្លិនឈ្ងុយ។វាបញ្ចេញដោយពួកឃ្មុំញី សំរាប់កប់សាកសពខ្មាំងសត្រូវដែលវាសម្លាប់ពេលលួចចូលមកឈ្លានពាន និងសំរាប់សាងសង់ជំរក ប៉ះបិតកន្លែងដែលប្រហោង ឬធ្លុះធ្លាយ។ ក្នុងមួយឆ្នាំវាអាចផលិតបានពី៥០ទៅ១០០ក្រាមក្នុងមួយសំបុក។ សមាសធាតុសំខាន់នៃPropolisគឺ flavonoid,ferulic acid,resin,aromatic oil,Carotenoid និងសមាសធាតុផ្សំដទៃមួយចំនួនទៀតដូចជា ជ័រឈើ ក្រមួន(ប្រហែលជាង៣០%)។Propolis គ្មានប្រូតេអ៊ីន កាបូនីដ្រាត ខ្លាញ់និងថាមពលទេ។ អ្នកចិញ្ចឹមឃ្មុំមួយចំនួនមានប្រតិកម្មជាមួយ Propolis ត្រូវបានគេយកទៅផលិតជាថ្នាំចំនុះសេរ៉ូមក្អក ថ្នាំដុះធ្មេញ ឡេ សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន។ផលិតផលថែរក្សាសុខភាពដែលមានផ្ទុក Propolis អាចជួយព្យាបាលរបួស ស្លាកស្នាមការរលាក ឈឺសាច់ដុំនិងរោគសើរស្បែកផ្សេងៗ(អៀន សុគន្ធី et al.,២០១៣)។ e) ពិសឃ្មុំ ជាប្រភេទប្រូតេអ៊ីនបញ្ចេញពីស្បោងពិសរបស់មេឃ្មុំ។ពិសឃ្មុំត្រូវបានផលិតនៅក្នុង ក្រពេញពិស ហើយថែរក្សាក្នុងស្បោងពិស។ឃ្មុំក្មេងមានពិសតិច ហើយស្បោងពិសរបស់ វាមិនត្រូវបានបំពេញរហូតដល់វាមានអាយុ១៥ទៅ២០ថ្ងៃ។ពិសឃ្មុំរលាយក្នុងទឹក ប៉ុន្តែមិន រលាយក្នុងប្រេងទេ។អាល់កុលគឺធ្វើឲ្យខូចប្រយោជន៍ពិសឃ្មុំ។ពិសឃ្មុំគឺមានបរិមាណជាតិពុលតិចតួច ប៉ុន្តែវាអាចសម្លាប់មនុស្ស និងសត្វដែលមានប្រតិកម្មជាមួយវា។ផ្ទុយទៅវិញចំពោះ មនុស្សដែលមានគ្មានប្រតិកម្មជាមួយវា កាលណាត្រូវបានវាទិចច្រើនដង វាជួយបង្កើនបរិមា ណការពារប្រឆាំងនឹងជម្ងឺឆ្លង (Immunoglobin E) នៅក្នុងឈាមរបស់ពួកគេ។សមាសធាតុនៃពិសឃ្មុំព្រមទាំងសារធាតុផ្សេងៗទៀតមានដូចជា mellitin40-60%,Phospholipase A10-12%, apamine 2-3%,MCD-peptide 2% និង​ histamine1%។សព្វថ្ងៃគេយកវាធ្វើឪសថសំរាប់ព្យាបាលជំងឺដូចជា ឈឺសន្លាក់ដៃជើង សរសៃប្រសាទ ពកក។ f) ក្រមួនឃ្មុំ ឃ្មុំត្រូវការក្រមួនជាចាំបាច់សំរាប់សាងសង់ផ្លិតរបស់វា ។​ ដោយមេឃ្មុំបញ្ចេញពីក្រពេញក្រមួនដើម្បីសាងសង់សំបុក សមាសធាតុសំខាន់របស់វាគឺ Ester ស្មើរាងដែលគេយកទៅប្រើក្នុងវិស័យឧស្សាហកម្ម និងសុខាភិបាលដើម្បីផលិតជាឪសថ ។ ពណ៌នៃក្រមួនអាស្រ័យទៅលើលំអងផ្កាដែលឃ្មុំប្រមួលបានក្នុងអំឡុងពេលវាសាងសង់សំបុក ។ ក្រមួនដែលថ្មីជាធម្មតាមានពណ៍ស ប៉ុន្តែជួនកាលវាក៏មានពណ៍លឿង ឬទឹកក្រូចដែរ។ក្រមួនឃ្មុំគ្មានផ្ទុកប្រូតេអ៊ីន ខ្លាញ់រលាយ(Digestible fat) និងកាបូអ៊ីដ្រាតទេ ហើយវាមិនមែនជាចំនីពិតទេ ប៉ុន្តែវាអាចជាគ្រឿងផ្សំក្នុងចំនីអាហារ។ ក្រមួនឃ្មុំគឺជាបង្គុំរបស់ពពួកអាស៊ីតដែលមានម៉ូលេគុលធំ និងអាល់កុលជារួមមានប្រមាណ ៥០ សមាសធាតុ(este 75% Carbohydrade 12-15% acides 13-15%) មានដង់ស៊ីតេ 0,95។ក្រមួនរលាយនៅក្នុងសីតុណ្ហភាពពី ៦២-៦៥ºCពេលសីតុណ្ហភាពថយចុះមាឌក្រមួនក៏ថយចុះដែរសីតុណ្ហភាពពី ៧៤ºC ចុះមកដល់២៥ºCនោះមាឌក្រមួនថយអស់១០%(Warth,1956)។ នៅក្នុងក្រមួនឃ្មុំមានសារធាតុ paraffin។​វាអាចរលាយជាមួយ paraffin​ បានប៉ុន្តែបើបរិមាណ paraffinច្រើននោះក្រមួនឃ្មុំអាចថយគុណភាព។ នៅសីតុណ្ហភាព២៥-៣៥ºC ក្រមួនឃ្មុំរឹងល្អ ហេតុដូច្នេះហើយទើបផ្លិតឃ្មុំអាចផ្ទុកទឹកឃ្មុំដល់ទៅ១-២kg ផ្លិតនៅតែជាប់មាំដដែល។ VI. ​​តម្រូវការលូតលាស់របស់ឃ្មុំ ការលូតលាស់របស់ឃ្មុំអាស្រ័យទៅលើទឹកដមផ្កា ទឹកដមស្លឹក និង លំអងផ្កា ។ ហេតុនេះរុក្ខជាតិជាតម្រូវការចាំបាច់បំផុតរបស់វា ប្រសិនបើមានទីកន្លែងណាដែលមានប្រភពទឹកដម និង លំអងផ្កាសម្បូរពេញមួយឆ្នាំ នោះការលូតលាស់របស់វានឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ជាការពិតណាស់មិនមែនគ្រប់រុក្ខជាតិទាំងអស់សុទ្ធតែផ្ដល់លំអង និង ទឹកដមដល់ឃ្មុំនោះទេ ។ ចំពោះរុក្ខជាតិដែលផ្ដល់ទឹកដម និង លំអងដល់ឃ្មុំមានពីរប្រភេទ គី រុក្ខជាតិដែលផ្ដល់ទាំងទឹកដម និង លំអងហៅថា រុក្ខជាតិប្រភពចំណី រួមមាន កៅស៊ូ មាន តាង៉ែន ស្វាយចន្ទី ល្ហុងខ្វង ពុទ្រ្ទា សាវម៉ៅ ... ។ រីឯរុក្ខជាតិដែលផ្ដល់តែលំអងហៅថា រុក្ខជាតិប្រភពលំអងរួមមាន ពោត ស្រូវ បន្លាបង្រាប កុលាប ... ។ ដូច្នេះហើយតម្រូវការរបស់រុក្ខជាតិ និង ឥទ្ធិពលបរិស្ថានទៅលើរុក្ខជាតិក៏ដូចជាតម្រូវការ និង ផលប៉ះពាល់សម្រាប់ឃ្មុំផងដែរ ។ VII. ឥទ្ធិពលដែលប៉ះពាល់ដល់រុក្ខជាតិ និង ការរស់នៅរបស់ឃ្មុំ ១ . ឥទ្ធិពលរបស់សីតុណ្ហភាព ដើម្បីចញ្ចេញបានទឹកដមច្រើន រុក្ខជាតិត្រូវការកម្ដៅព្រះអាទិត្យ ហើយភាគច្រើនវាត្រូវការសីតុណ្ហភាពខ្ពស់ជាង ១០អង្សា ។ នៅពេលសីតុណ្ហភាពកើនឡើងការបញ្ចេញទឹកដមក៏មានការកើនឡើងដែរ សីតុណ្ហភាពដែលសមស្របបំផុតរបស់វាគឺចន្លោះពី ២០ ទៅ ២៥អង្សា ប៉ុន្ដែមានរុក្ខជាតិមួយចំនួនវាបញ្ចេញទឹកដមនៅសីតុណ្ហភាពខ្ពស់ចន្លោះពី ៣០ ទៅ ៣៥អង្សា ដូចជាដើមប្រេងខ្យល់ជាដើម ។ ចំពោះរុក្ខជាតិមួយចំនួនដូចជា មៀន ល្ពៅ វាបញ្ចេញទឹកដមច្រើននៅពេលយប់ តែមានលក្ខណៈរាវ ហើយនៅពេលថ្ងៃមានសីតុណ្ហភាពក្ដៅធ្វើឲ្យទឹកនៅក្នុងទឹកដមផ្កាហួត ជាហេតុធ្វើឲ្យទឹកដមខាប់ ដែលឃ្មុំចូលចិត្តទៅយក ។ ២ . ឥទ្ធិពលនៃសំណើម ​ រុក្ខជាតិបញ្ចេញទឹកដមនៅពេលដែលសំណើមបរិយាកាសខ្ពស់ជាង ៦០% បើសំណើមមានការកើនឡើងការបញ្ចេញទឹកដមក៏មានការកើនឡើងដែរ ប៉ុន្ដែបរិមាណស្ករនៅក្នុងទឹកដមមានការថយចុះ ។ ក្នុងករណីសីតុណ្ហភាពក្ដៅខ្លាំង ហើយមានខ្យល់ស្ងួតរុក្ខជាតិមិនសុវបញ្ចេញទឹកដមផ្កានោះទេ ហើយទឹកដមផ្កាឆាប់ស្ងួត ធ្វើឲ្យឃ្មុំពិបាកក្នុងការយក ។ ៣ . ឥទ្ធិពលនៃពន្លឺព្រះអាទិត្យ រុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យដើម្បីធ្វើរស្មីសំយោគ បំលែងកាបូនក្នុងបរិយាកាសឲ្យទៅជាម្សៅ និង ស្ករ ហើយនៅពេលមានពន្លឹគ្រប់គ្រាន់វានឹងជម្រុញឲ្យរុក្ខជាតិបញ្ចេញតឹកដមបានច្រើន ។ ​​​​​ ៤ . ឥទ្ធិពលនៃភ្លៀង និង ខ្យល់ ភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃជះឥទ្ធិពលមិនល្អដល់ការបញ្ចេញទឹកដម ពោលគឺដោយសារតែមានពន្លឺមិនគ្រប់គ្រាន់សម្រាប់ធ្វើរស្មីសំយោគ ។ សំណើមខ្ពស់ពេកធ្វើឲ្យទឹកដមរាវ ភ្លៀងលាងជម្រះទឹកដម និង ធ្វើឲ្យផ្កាជ្រុះ ។ ប៉ុន្តែបើក្ដៅខ្លាំងពេកក៏មិនល្អដែរ ធ្វើឲ្យរុក្ខជាតិក្រិន គ្មានទឹកដម ។ ដូចនេះណោដើមរដូវវស្សា ឬ មុន រដូវចេញផ្កាមានភ្លៀងធ្លាក់ទើបរុក្ខជាតិលូតលាស់បានល្អ និង មានទឹកដមច្រើន ។ បរិយាកាសមានខ្យល់ខ្លាំង ក្រពេញទឹកដមរួញ ទឹកដមមានលក្ខណៈខាប់ ការបញ្ចេញទឹកដមថយចុះ ។ ខ្យល់ខ្លាំងជះឥទ្ធពលដល់ការចេញធ្វើការរបស់ឃ្មុំ ជួនកាលខ្យល់បក់សំបុកវាទៅឆ្ងាយធ្វើឲ្យវាមិនអាចទៅសំបុកវិញបាន ជាពិសេសករណីប្រភពអាហារនៅបញ្រ្ចាសទិសខ្យល់ ។ VIII. បច្ចេកទេសចិញ្ចឹម និង ការប្រមូលផល ក . បច្ចេកទេសចិញ្ចឹមក្នុងកសិដ្ឋាន ១ . សម្ភារៈ សម្ភារៈសំខាន់បៅផុតក្នុងការចិញ្ចឹមឃ្មុំគឺ ធុងឃ្មុំ និង សម្ភារៈប្រមូលទឹកឃ្មុំ ។ បរិមាណសម្ភារៈសម្រាប់ការចិញ្ចឹមឃ្មុំក្នុងកសិដ្ឋានអាស្រ័យទៅលើទំហំនៃការផលិត កម្រិតបច្ចេកទេស ប្រភេទពូជឃ្មុំ និង ប្រភេទផលិតផលដែលប្រមូលពីឃ្មុំ ។ ២. របៀបសង់ធុងឃ្មុំ ប្រវែងទទឹងធុងឃ្មុំវែង ឬខ្លី អាស្រ័យលើហ្វូងឃ្មុំធំ ឬតូច ដែលគេអាចធ្វើធុងឃ្មុំធំ ឬតូចតាមរូបមន្ត៖ § R= (n+1) x 35 +10(mm)ក្នុងនោះ § R : ប្រវែងទទឹងធុងឃ្មុំ § n : ចំនួនបង្គង § 35mm : ចន្លោះពីចំណុចកណ្ដាលនៃបង្គងមួយទៅបង្គងមួយទៀត § 10mm : ចន្លោះពីជញ្ជាំងមកផ្លិតឃ្មុំ និងចន្លោះពីផ្លិតក្រៅមកសន្ទះឃ្មុំ § 1 : សន្ទះផ្លិតឃ្មុំ § បច្បប្បន្ននេះទំហំធុងឃ្មុំស្រុក(Apis cerana) ពេញនិយមបំផុតគឺមានទំហំ៖ធុង៧បង្គង+ សន្ទះផ្លិត ឃ្មុំ១និងធុង១០០បង្គង+សន្ទះផ្លិត១ ។ § ធុង៧បង្គង ៖ R = (7+1) x 35 + 10 = 290mm នោះទទឹងធុងត្រូវធ្វើ 300mm § ធុង១០បង្គង ៖ R= (10+1) x 35 +10= 395mm នោះទទឹងធុងត្រូវធ្វើ 400mm ធុងចិញឹមឃ្មុំអឹរ៉ុប(Apis mellifera)គ្រោងបង្គង៖ · បង្គងលើ ៖ បណ្ដោយ ៤៩០មម ទទឹង ២៧.៥មម និង កម្រាស់ ១៥មម · បន្ទាត់ក្រោម ៖ បណ្ដោយ ៤១០មម ទទឹង ១៤មម និង កម្រាស់ ១២មម · កម្ពស់ ៖ បណ្ដោយ ២២០មម ទទឹង ២៧.៥មម និង កម្រាស់ ១២មម · ត្រចៀកបង្គង ៖ បណ្ដោយ ២៥មម សន្ទះខ័ណ្ឌ · បង្គងសន្ទះ ៖ បណ្ដោយ ៤៩០មម ទទឹង ២៧.៧៥មម និង កម្រាស់ ១៥មម · បន្ទះក្ដារ ៖ បណ្ដោយ ៤៤០មម ទទឹង ២២០មម និង កម្រាស់ ១៥មម តួរធុង · តួរចំហៀង ៖ បណ្ដោយ ៤៩០មម ទទឹង ២៥០មម និង កម្រាស់ ២០មម · តួរមុខ ក្រោយ ៖ បណ្ដោយ ៤៥០មម ទទឹង ២៥០មម និង កម្រាស់ ២០មម · គម្រប ៖ បណ្ដោយ ៥៨០មម ទទឹង ៥០០មម និង កម្រាស់ ៥៥មម ៣. ការលាបថ្នាំធុងឃ្មុំ ការលាបថ្នាំធុងឃ្មុំ គឺដើម្បីការពារទឹកភ្លៀងកុំឲ្យធុងឆាប់ពុកផុយ និង ប្រើប្រាស់បានយូរ ។ ម្យ៉ាងវិញទៀតការលាបថ្នាំធុងឃ្មុំអាចជួយឲ្យឃ្មុំងាយស្រួលចំណាំសំបុករបស់វា ។ ធុងឃ្មុំត្រូវបានដាក់ចិញ្ចឹមនៅទីវាល ដែលធ្វើឲ្យវាងាយនឹងទទួលរងនូវសំណឹកពុកផុយដោយសារកម្ដៅ ទឹកភ្លៀង សំណើម ជាពិសេសបៅតាមផ្នែកជ្រុងនៃធុង តាមមុខតំណរន្ធដែកគោល ដូច្នេះការលាបធុងឃ្មុំគឺគួរតែជ្រើសរើសប្រភេទថ្នាំណាដែលមិនជ្រាបទឹក ។ ដើម្បីជំនួយដល់ការចំណាំសំបុករបស់ឃ្មុំយើងគួរតែលាបពណ៌ខុសៗគ្នា ដូចជាពណ៌ ខៀវខ្ចី ពណ៌បៃតង ពណ៌ប្រផេះ ពណ៌ស លើកលែងតែពណ៌ផ្កាឈូក ។ បើលាបពណ៌ក្រម៉ៅនឹងធ្វើឲ្យធុងឆាប់ឡើងកម្ដៅនៅរដូវប្រាំង ។ ៤.ជើងទម្រធុង ការចិញ្ចឹមឃ្មុំនៅបរិវេណជុំវិញផ្ទះគេប្រើជើងទម្រ៤ ខាងក្រោមកលើដោយចានទឹកការពារស្រមោច ។ ចំពោះការចិញ្ចឹកដោយផ្លាស់ទីយកល្អប្រើបង្កោលបោះចូលទៅក្នុងដី ឬ ជើងទម្រដែលអាចបត់បាន។បង្កោលជើងទម្រគួរតែឬស្សី ឬ ដែក ឬ ឈើណាដែលកណ្ដៀមិនស៊ីធុងនីមួយៗបោះបង្គោលចំនួន ៣ជារាងមុំចង្រ្កាន កម្ពស់ប្រមាណ​៣៥ ទៅ៤០ស.ម ដើម្បីការពារគីង្គក់ ហ៊ីង …។ ៥.ធុងបង្វិលទឹកឃ្មុំ ការប្រមូលផលឃ្មុំតាមរបៀបកាត់ផ្លិតឃ្មុំជះឥទ្ធិពលដល់ទិន្នផលទឹកឃ្មុំធ្វើឲយហ្វូងឃ្មុំងាយហើរចោលសំបុកក្រោយពេលកាត់ក្បាលទឹក។ ប្រើប្រាស់ធុងបង្វិលយកទឹកឃ្មុំ ជួយឲ្យហ្វូងឃ្មុំមានស្ថេរភាពនិងរីកចំរើនព្រោះផ្លិតឃ្មុំមិនត្រូវបានបំផ្លាញនាំឲ្យទិន្នផលកើនឡើងពី៣ទៅ៤ដងបើប្រៀបធៀបនឹងវិធីកាត់ក្បាល ទឹក។ ការផលិតធុងសំរាប់បង្វិលយកទឹកឃ្មុំត្រូវចងចាំនូវចំណុចទាំងប៉ុន្មានដូចខាងក្រោម៖ - ធុងត្រូវតែត្រង់ស្មើ ពេលបង្វិលមិនឃ្លោងធ្វើឲ្យបាក់ ឬបែកផ្លិតឃ្មុំ - ធុងមិនមានច្រេះចាប់ដែលប៉ះពាល់ដល់គុណភាពទឹកឃ្មុំ - ស្រាលងាយស្រួលក្នុងការដឹកជញ្ជូន។ ការចិញឹមឃ្មុំ(Apis mellifera) ទ្រង់ទ្រាយធំ គេប្រើម៉ាស៊ីនដើម្បីបង្វិលយកទឹកឃ្មុំម្តងបង្វិលបានតែ២ទៅ៣ផ្លិតក្នុងមួយដងប៉ុណ្ណោះ ។ ធុងបង្វិលយកទឹកឃ្មុំ ៦. សម្ភារ:បង្កើតស្តេចសិប្បនិម្មិត្ត - គ្រោងបង្គងភ្ជាប់កំផែងស្តេចរាងដូចគ្រោងបង្គងផ្លិតឃ្មុំធម្មតាដែរតែវាមានបន្ទាត់ខណ្ឌចំនួន3 សម្រាប់បិទភ្ជាប់កំផែងស្តេច។ -ពុម្ពចាក់កំផែងស្តេច : ធ្វើពីប្រភេទឈើជ្រាបទឹក មានសាច់ឈើម៉ដ្ឋ -ចង្កឹះឆ្កឹះដង្កូវឃ្មុំ (lawae) ធ្វើពីប្រាក់ អំពីស្នែង រោមមាន់ រោមក្ងាន ទាកាប៉ា។ ៧.សម្ភារ:ថែទាំគ្រប់គ្រងឃ្មុំ សម្ភារៈថែទាំ និង គ្រប់គ្រងឃ្មុំរួមមាន : ថាសដាក់ចំណី បំពង់បាញ់ផ្សែង សំណាញ់ការពារមុខ ទ្រុងបង្ខាំងស្ដេច ។ សម្ភារ:ប្រមូលទឹកដទៃទៀតមានដូចជា: អំបោសបោសឃ្មុំ កាំបិត ចិតគំរបរន្ធទឹកឃ្មុំ ស្បៃច្រោះទឹកឃ្មុំ ធុង ឬដបផ្ទុកទឹកឃ្មុំ....។ល។ ខ. កត្តាមួយចំនួនដើម្បីធ្វើឲ្យការចិញ្ចឹមឃ្មុំទទួលបានជោគជ័យ ឃ្មុំរស់នៅជាសង្គមដែលមានស្តេចមួយ ឃ្មុំកម្មកររាប់ម៉ឺន និងឃ្មុំឈ្មោលរាប់រយ។ ពួកវារស់នៅដោយពឹងផ្អែកគ្នាទៅវិញទៅមកផ្សារភ្ជាប់គ្នាជាធ្លុងមួយ បើយើងផ្ដាច់ស្ដេចឃ្មុំ និងឃ្មុំកម្មករឲ្យនៅដោយឡែកពីគ្នា គឺពួកវាមិនអាចរស់នៅបានឡើយ។ ដូច្នេះដើម្បីចិញ្ចឹមឃ្មុំឲ្យទទួលបានជោគជ័យអ្នកចិញ្ចឹមត្រូវ: Ø ឃ្មុំស្ដេចដែលមានគុណភាពល្អ ឃ្មុំរស់នៅជាសង្គមមួយដែលមានស្ដេចមួយ ឃ្មុំកម្មកររាប់ម៉ឺន និង ឃ្មុំឈ្មោលរាប់រយ សង្គមឃ្មុំរស់នៅដោយពឹងផ្អែកគ្នាទៅវិញទៅមកព្រោះស្ដេចឃ្មុំ និង ឃ្មុំកម្មករមិនអាចរស់នៅដាច់ពីគ្នាបានទេ។ក្រោមការយល់ដឹងពីលក្ខណៈជីវសាស្ត្រនៃសត្វឃ្មុំយើងអាចប្រើប្រាស់នៅបច្ចេកទេសសមស្រមក្នុងការចិញ្ចឹមដើម្បីទទូលបានលទ្ធផលល្អ។ Ø ស្តេចឃ្មុំដែលមានសុខភាពល្អ ស្ដេចឃ្មុំល្អត្រូវការរីកចប្រើនផ្នែកប្រដាប់បន្តពូជ ពេញលេញ អាចពងបានស៊ុតពីរប្រភេទ គឺស៊ុតញី​និងស៊ុតឈ្មោល ហើយវាត្រូវមានមាឌធំ រាងទ្រវែងពណ៌សម្បុរតំណាងឲ្យប្រភេទពូជ ។ ពងបានច្រើនទទឹងស៊ុតធំ ពងដាក់ផ្លិតតាមរង្វង់រាងគូថខ្ចៅពីក្នុងទៅក្រៅ។ស្ដេចឃ្មុំដែលល្អគីវាពងរាល់ថ្ងៃក្នុងរយៈពេល២៤ម៉ោងអាចពងបានពី ៦០០ ទៅ ៨០០គ្រាប់ មានលទ្ធភាភរក្សាហ្វូងធំ។អ្នកចិញ្ចឹមឃ្មុំត្រូវយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរស្តេចឲ្យត្រូវតាមលក្ខណ:បច្ចេកទេស ។​ Ø ចំណីសម្រាប់ឃ្មុំគ្រប់គ្រាន់ ចំណីសំរាប់ឃ្មុំ គឺទឹកដម និងលំអងផ្កា។ ករណីខ្វះចំណីអ្នកចិញ្ចឹមត្រូវតែផ្ដល់ចំណីដល់ឃ្មុំដូចជា ទឹកឃ្មុំ ឬទឹកស្ករ និងវីតាមីន ដើម្បីឲ្យវារស់បានដល់មានផ្កា​ ឃ្មុំត្រូវការផ្កាច្រើន។ IX. បាតុភូតកើតមានលើហ្វូងឃ្មុំ ១. បាតុភូតហើរចោលសម្បុក ឃ្មុំហើរចោលសំម្បុកគឺឃ្មុំទាំងអស់ក្នុងសម្បុករួមមានឃ្មុំស្តេច ឃ្មុំកម្មករ ឃ្មុំឈ្មោលហើរចេញទាំងអស់ហៅថាឃ្មុំហើរចោលសម្បុកឬឃ្មុំហើរចាកសម្បុក។ v មូលហេតុដែលបណ្តាលឲ្យឃ្មុំហើរចោលសម្បុកគឺ: ឃ្មុំព្រួតឬពង្រួតរស់នៅក្នុងធម្មជាតិ ច្រើនតែផ្លាស់ទីទៅកន្លែងផ្សេង ដោយសារតែ កន្លែងចាស់ខ្វះចំនី លក្ខខណ្ឌអាកាសធាតុមិនសមស្របសម្រាប់វារស់នៅ ឬក៏ដោយសារ មានសត្រូវយាយី បំផ្លាញ ជំងឺបំផ្លាញ។ ឃ្មុំចិញ្ចឹមក៏នៅមានលក្ខណ:ហើរចោលសម្បុកនៅឡើយ។មូលហេតុនៃការហើរចោលសម្បុកនៃឃ្មុំចិញ្ចឹមរួមមាន: · ផ្សាំមិនទាន់បានទាំងស្រុងនូវលក្ខណះព្រៃ ឬសភាវគតិដើមរបស់ឃ្មុំ · ខ្វះចំនី ខ្វះទឹកឃ្មុំ ខ្វះលំអងផ្កាផ្ទុកក្នុងសម្បុក · មិនមានកូនឃ្មុំនៅលើផ្លិតដូចជា ស៊ុត ដង្កូវ(Larvae)នឹងដុកឌឿ · សត្រូវបំផ្លាញ ជម្ងឺបំផ្លាញ · លក្ខខណ្ឌអាកាសធាតុមិនសមស្រប ដូចជាក្តៅពេក ឬស្ងួតពេក ហួសកម្រិតដែលឃ្មុំអាចសំរបសំរួលបាន · ប៉ះពាល់ដោយសំលេងអ៊ូអរ កាប៉ះទង្គិចខ្លាំង រំខានដោយផ្សែង មានក្លិនស្អុយ ឬក្លិន អាក្រក់ មានក្លិនគីមី(ជាង ហុង,២០១១)។ v ព្រឹត្តិការណ៍ពេលឃ្មុំហើរចោលសម្បុក: ​ មុនពេលហើរចោលសម្បុក ស្តេចឃ្មុំផ្អាកពង រូបរាងកាយស្គមស្តើង។​ ហ្វូងឃ្មុំធ្វើការខ្ជិលច្រអូសឬឈប់ធ្វើការទា្វរនៃសម្បុកមិនមានឃ្មុំឬមានតិចតួច ឃ្មុំការពារឬបក់ខ្យល់តិច ។ មុនពេលឃ្មុំហើរចេញពីសម្បុក ឃ្មុំស៊ីអស់ចំនីក្នុងសម្បុកក្រោយមកនាំគ្នាហើរវូៗចេញពីសម្បុកឡើងលើខ្ពស់បញ្ចេញសំលេងប្រកូសប្រកាស លុះឃ្មុំកម្មករហើរចេញអស់ប្រមាណ១/៣ស្តេចឃ្មុំហើរចេញ​​​នឹងឃ្មុំទាំងហើរចេញពីសម្បុក ។ v វិធីការពារឃ្មុំហើរចោលសម្បុក: · សម្បុកឃ្មុំត្រូវតែជានិច្ចកាលមានស្តេចល្អ មានកម្លាំងពងខ្លាំង និងធន់នឹងមជ្ឈដ្ឋានរស់នៅដែលមិនអំណោយផល។ · ជ្រើសរើសបំបែកពូជពីហ្វូងឃ្មុំដែលបាបផ្សាំល្អហើយ · ចិញ្ចឹមនៅកន្លែងដែលមានប្រភពផ្កាគ្រប់គ្រាន់ ជាពិសេសផ្កាដែលមានលំអង។សម្បុក ត្រូវតែមិនក្តៅពេក មិនសើមពេក មិនមានក្លិនស្អុយ និងមិនមានការប៉ះទង្កិចលើធុងខ្លាំងៗពេក។ · បង្ការសត្រូវឃ្មុំ និងជម្ងីបំផ្លាញ · ផ្លាស់ស្តេចចាស់់ដែលខ្សោយចេញ ដាក់ចូលនៅស្តេចក្មេងដែលមានសុខភាពល្អជំនួស។ · បង្កើតជំនួនផ្លិតក្នុងសម្បុកសមស្រប អោយសាងសង់ផ្លិតថែម ឬដកផ្លិតចេញទាន់ពេលវេលា។ · អោយចំនីស៊ីគ្រប់គ្រាន់ ល្អបំផុតគឺជញ្ជូនសម្បុកឃ្មុំទៅកន្លែងណាដែល មានប្រភពផ្កាឈើ​(ជាង ហុង,២០១១)។ ២. ការបំបែកសម្បុក ជាធម្មតាភាវរស់ទាំងអស់លើផែនដីយើង តែងតែមានសភាវគតិពីកំណើតរៀងៗខ្លួន ដូចនេះការបំបែកសម្បុកជាចរិកលក្ខណ:ធម្មជាតិរបស់ឃ្មុំដើម្បីបន្តពូជនឹងពង្រីកជំនួនសម្បុករបស់ខ្លួន។ កត្តាដែលជំរុញឲ្យឃ្មុំមានទំនោរទៅរកការបំបែកសម្បុកមាន: · ការកើនឡើងនូវសមាជិកក្នុងសម្បុក · ការសេសសល់ចំនីច្រើនពេកក្នុងសម្បុក · កង្វះសារធាតុគីមីម្យ៉ាងដែលបញ្ចេញដោយស្តេចឃ្មុំដើម្បីសម្របសម្រួលហ្វូងឃ្មុំ · កត្តាអាកាសធាតុគួបផ្សំ នឹងស្ថានភាពរឹងមាំរបស់ហ្វូងឃ្មុំ · កត្តាជាច្រើនផ្សេងទៀតការបំបែកសម្បុករបស់ឃ្មុំខុសពីការហើរចោលសម្បុក ពីព្រោះការបំបែកសម្បុកអាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្ត(អៀន សុគន្ធី et al.,២០១៣)។ v គុណសម្បត្តិ · អាចធ្វើឲ្យម្ចាស់កសិដ្ឋានមានលទ្ធភាពក្នុងការពង្រីកចំនួនធុងឃ្មុំ ទទួលបានទឹកឃ្មុំយ៉ាងច្រើន(អៀន សុគន្ធី et al.,២០១៣)។ v គុណវិបត្តិ ក្នុងកំឡុងពេលនៃការបំបែកសម្បុក ម្ចាស់កសិដ្ឋានពុំមានលទ្ធភាពប្រមូលទឹកឃ្មុំ បានទេ ពីព្រោះហ្វូងឃ្មុំដែលហើរចេញទៅត្រូវការចំនីគ្រប់គ្រាន់ដើម្បីសាងសង់សម្បុកថ្មី។ម្យ៉ាងវិញទៀតម្ចាស់កសិដ្ឋាន នឹងខាតបង់កាន់តែខ្លាំង ប្រសិនបើមិនបានត្រួតពិនិត្យដឹងមុនថាហ្វូងឃ្មុំកំពុងត្រៀមបំបែកសម្បុក។ដូច្នេះបើយើងមិនបានដឹងនោះហ្វូងឃ្មុំនឹងហើរទៅរកកន្លែងមួយផ្សេងទៀត(អៀន សុគន្ធី et al.,២០១៣)។ ៣. បាតុភូតលួចទឹកឃ្មុំ បាតុភូតលួចទឹកឃ្មុំតែងតែកើតឡើងជារឿយៗ ជាពិសេសក្នុងរដូវដែលខ្វះខាតចំណីអាហារ។ការលួចទឹកឃ្មុំទៅវិញទៅមកជាហេតុធ្វើឲ្យមានការឆ្លងជម្ងឺពីសម្បុកមួយទៅមួយ បាតុភូតនេះមានចលាចលក្នុងសម្បុកស្មុកស្មាញដែលបានធ្វើឲ្យអ្នកចិញ្ចឹមពិបានគ្រប់គ្រង(អៀន សុគន្ធី,២០១៣)។ X. បណ្ដាខ្មាំងសត្រូវរបស់សត្វឃ្មុំ i. ដង្កូវ គ្រប់ភាវ:រស់ទាំងអស់ តែងតែមានសត្រូវសូម្បីតែយើងក៏មានដែរ។ ដូចនេះសត្រូវរបស់ឃ្មុំជាដង្កូវ។ ដង្កូវស៊ីក្រមួនមានពីរភេទគឺ ប្រភេទដង្កូវធំ និងប្រភេទដង្កូវតូច។ ដូចនេះវាជាឧបសគ្គរបស់សត្វឃ្មុំក្នុងការ ហើរចោលសម្បុក។ ii. ស្រមោច​ : ប្រភេទស្រមោចដែលបំផ្លាញឃ្មុំច្រើនបំផុតគឺ អង្កង ស្រមោចក្រហម ស្រមោចខ្មៅ…..។ iii. ឪម៉ាល់ : ពួកឪម៉ាល់ច្រើនហើរក្រឡឹងជុំវិញសម្បុកដើម្បីរកចាប់ឃ្មុំជាចំណីអាហារជួនកាលវាអាចឈ្លានពានចូលដល់ហ្វូងឃ្មុំតែម្ដង ចំពោះហ្វូងឃ្មុំដែលខ្លាំងអាចប្រឆាំងតបវិញបាន តែចំពោះឃ្មុំខ្សោយនោះធ្វើអោយសមជិកថយចុះជាលំដាប់ ឬក៏អាចហើរចោលសម្បុកតែម្ដង។ iv. គីង្គក់ និងហ៊ីង: ពពួកសត្វទាំងពីរប្រភេទនេះចាប់ឃ្មុំនៅពេលយប់ និងពេលព្រលឹម។ ក្នុងមួយយប់គីង្គក់មួយក្បាលអាចស៊ីឃ្មុំអស់ប្រមាណ១០០ក្បាល។ នេះជាហេតុធ្វើអោយឃ្មុំហើរចោលសម្បុក។ v. ពពួកចៃ: ពពួកចៃវាជាប្រភេទប៉ារ៉ាសិតរស់នៅលើខ្លួនឃ្មុំស៊ីលំអង និងទឹកដមឃ្មុំជាអាហារ។ នៅពេលឃ្មុំមានចៃ នោះធ្វើអោយសកម្មភាពរបស់ឃ្មុំចុះខ្សោយ (ពងក៏ខ្សោយ)និងធ្វើការក៏ខ្សោយឬស្តេចឃ្មុំក៏អាចបញ្ឈប់ពងទាំងស្រុង។ XI. ជម្ងឺឃ្មុំ និង វិធីទប់ស្កាត់ ១.លក្ខណៈជំងឺ និង ក្រុមនៃជំងឺឃ្មុំ v លក្ខណ:ជម្ងឺនៃប្រភេទសត្វឃ្មុំ Ø ឃ្មុំរស់នៅសង្គមបើមានសមាជិកណាមួយកើតជំងឺនោះនិងជះឥទ្ទិពលដល់ ផ្នែកដ៏ទៃនែហ្វូងឃ្មុំ និងប៉ះពាល់ដល់ទូទាំងសម្បុកតែម្តង ។ Ø សីតុណ្ហភាពមធ្យមក្នុងសម្បុកឃ្មុំគឺ ៣៥ ទៅ ៣៦ អង្សារសេ សម្បុកខ្លាំងអាច មានសមត្ថភាពរក្សាកម្ដៅអោយសម្បុក ដែលធ្វើអោយស៊ុត និង​Larvae ឃ្មុំរីកធំធាត់ល្អ ធន់នឹងជម្ងឺ។ នៅក្នុងសម្បុកមានឃ្មុំតិចមិនអាចរក្សាកម្ដៅអោយ Larvae បានល្អ ធ្វើអោយដង្កូវឃ្មុំ រងាមិនសូវលូតលាស់ ឆាប់ទទួលរងជម្ងឺរលួយដង្កូវ។ Ø ឃ្មុំកម្មករធ្វើការច្រើន បើឃ្មុំកម្មករមានកើតជម្ងឺអ្វីមួយ នោះនឹងនាំអោយ ប្រែ​ប្រួលសកម្មភាពនៃហ្វូងឃ្មុំ។ វានឹងជះឥទ្ធិពលដល់ការចិញ្ចឹម Larvae ឃ្មុំនឹងហ្វូងឃ្មុំប្រមូល ទឹកដម និងលម្អងផ្កាមានការថយចុះ។ Ø ឃ្មុំកម្មករឆក់ប្លន់ចំនីរវាងគ្នា កត្តាទាំងអស់នេះសុទ្ធតែអាចចម្លងជម្ងឺពីហ្វូង មួយទៅហ្វូងមួយទៀត។ Ø ប្រើប្រាស់ថ្នាំព្យាបាលជម្ងឺឃ្មុំនឹងប៉ះពាល់ផ្ទាល់ទៅដល់ផលិតផលឃ្មុំ។ Ø ឃ្មុំជាប្រភេទសត្វល្អិតងាយរងគ្រោះពីសារធាតុគីមី ដូច្នេះបើប្រើថ្នាំគីមីព្យាបាលជម្ងឺឃ្មុំ ត្រូវប្រើប្រាស់អោយបានត្រឹមត្រូវតាមកម្រិត។ ២.ចំណាត់ថា្នក់នៃជំងឺឃ្មុំ ឃ្មុំចិញ្ចឹមនៅតំបន់ត្រូពិច លក្ខណ:នៃជម្ងឺអាចចែកចេញជាក្រុមជម្ងឺដូចខាងក្រោម v ជំម្ងឺឆ្លង : រួមមានជម្ងឺបង្កដោយវីរុស បាក់តេរី ផ្សិត និងពពួកចៃបរាសិត។ v ជម្ងឺមិនឆ្លង: ពុលដោយសារថ្នាំគីមីការពារដំណាំ ជម្ងឺដោយសារបម្រែម្រួល អាកាសធាតុភ្លាមៗ ឬដោយសារក្ដៅពេក ឬត្រជាក់ពេកហួសកំរិតធន់របស់ឃ្មុំ។ រងការបំផ្លាញដោយពពួកសត្វដទៃទៀតរួមមាន: គីង្គក់ ហ៊ីង កន្តុំរុយ ឃ្មុំព្រៃ ស្រមោចអង្រ្កង…. ៣.ការឆ្លងរាលដាលនៃជំងឺ ក.ការឆ្លងពីសម្បុកមួយទៅសម្បុកមួយទៀត · ការផ្លាស់ប្តូរផ្លិតឃ្មុំពីសម្បុកមូយទៅសំបុកមូយទៀត · ការបញ្ចូលឃ្មុំមានជម្ងឺចូលទៅក្នុងសម្បុកដែលគ្មានជម្ងឺ · ​​​​​​ ការប្រើប្រាស់រួមនូវថាសដាក់ចំណីឃ្មុំ · ការចម្រាញយកទឹកឃ្មុំ ឬត្រួតពិនិត្យឃ្មុំដែលមានជម្ងឺមុន ទើបត្រួតពិនិត្យ សម្បុកដែលគ្មានជម្ងឺក្រោយ · ការប្រើប្រាស់ឡើងវិញនូវធុង ឬសម្ភារដទៃទៀតរបស់ឃ្មុំមានជម្ងឺដោយមិនបានសម្លាប់មេរោគត្រឹមត្រូវ · ឃ្មុំនៃសម្បុកជា និងសម្បុកកើតជម្ងឺឆក់ប្លន់ទឹកឃ្មុំគ្នា · ឆ្លងជម្ងឺដោយសារសត្វល្អិតបរាសិត ឬសត្វល្អិតដទៃទៀតមកចម្លងជម្ងឺ។ ខ.ការឆ្លងជំងឺពីកសិដ្ឋានមួយទៅកសិដ្ឋានមួយទៀត · ការផ្លាស់ទីឃ្មុំដល់ទីកន្លែងក្បែរកសិដ្ឋានដែលគ្មានជម្ងឺ · ការទិញដូរផ្លាស់ប្ដូរស្ដេចឃ្មុំ។ គ.គោលការណ៍រួមក្នុងការបង្កាជំងឺឃ្មុំ ជ្រើសរើសទីតាំងដាក់ធុងសមស្រប:ទីតាំងដាក់ឃ្មុំត្រូវតែស្ងូត​​​​​​​​​​​​​​​​​​​​​ ត្រជាក់ មិនមានខ្យល់បក់ខ្លាំង ស្ថិតនៅឆ្ងាយពីគោក្របី ឆ្ងាយពីដំបន់ទឹក​ ឬ ភក់ ។ - ធុងចិញ្ចឹមឃ្មុំត្រូវធ្វើឲ្យត្រូវតាមក្បួនខ្នាត:ធុងជិតល្អមិនឲ្យសត្វល្អិតជ្រៀតចូលបានទ្វារចេញចូលត្រូវធ្វើសម្រាប់ឃ្មុំម្ចាស់ធុងចេញចូលស្រួល មិនអនុញ្ញាតឲ្យឃ្មុំ សម្បុកដទៃ ចូលដោយងាយទេ។ - តាមដានកាលវិភាគបាញ់ថ្នាំសម្លាប់សត្វល្អិតរបស់កសិករយល់ដឹងពីប្រភពផ្កាដែល​ពុល និងរិះរវិធានការចៀសវាងប្រភពពុលទាំងនោះ ។ - ត្រូវកាត់បន្ថយមនុស្សចេញចូលទីតាំងដាក់ឃ្មុំ មិននាំចូលឃ្មុំ ឬសំភារៈចិញ្ចឹមឃ្មុំដោយមិនបានដឹងពីប្រភពច្បាស់លាស់ ។ - ការចិញ្ចឹមឃ្មុំត្រូវរក្សាឃ្មុំ ឪ្យសំបុកឃ្មុំទាំងអស់ខ្លាំងប្រហាក់ប្រហែលគ្នា មិនត្រូវឧ្យមានឃ្មុំខ្សោយពេកទេ​ ។​ - ត្រូវអនុវត្តឧ្យបានល្អនូវកាលវិភាគផ្លាស់ស្តេច ​ មិនត្រូវបំបែកសំបុកស្តើងពេកទេ មិនត្រូវឧ្យឃ្មុំកម្មករពងទេ ត្រូវការពារព្រឹត្តិការណ៍ឃ្មុំឆក់ប្លន់ទឹកឃ្មុំ ។ - ត្រូវយកចិត្តទុកដាក់លើការការពារជម្ងឺ ប្រសើរជាងការព្យាបាលជម្ងឺ ។ ពេលយើងសង្ស័យថាឃ្មុំកើតជម្ងឺ​ ត្រូវយកសំណាកទៅឧ្យគេវិនិច្ឆ័យរោគ និងព្យាបាលរោគ ។ យកចិត្តទុកដាក់លើការង្កាត់ពូជ​ ដែលធន់និងជម្ងឺ ។ ៤.កម្រិតជំនាញនែការចិញ្ចឹមឃ្មុំ អ្នកចិញ្ចឹមឃ្មុំត្រូវតែយល់ច្បាស់លាស់នូវ​លក្ខណ:ជីវសាស្រ្តរបស់សត្វឃ្មុំ​ខ្លួនត្រូវមានជំនាបច្ចេកទេសគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាដែលកើតមាន ក្នុងពេលចិញ្ចឹម ត្រូវឧស្សាហ៍ព្យាយាមតាមដាន និងត្រួតពិនិត្យឃ្មុំ។ ៥. ការបំពេញនូវតម្រូវការនៃហ្វូងឃ្មុំ អ្នកចិញ្ចឹមត្រូវបំពេញនូវតម្រូវការរបស់ឃ្មុំជាប្រចាំ បើពុំដូច្នោះទេហ្វូងឃ្មុំនឹងហើរចោលសម្បុក ចែកសម្បុក សត្វនឹងបំផ្លាញទិន្នផល និងគុណភាពផលិតផលថយចុះ ដើម្បីធានាបាននូវភាពមានលំនឹងនៃការលូតលាស់ឃ្មុំយើងត្រូវ: ៦. បរិមាណឃ្មុំ ស្រប នឹងចំនួនផ្លិត បរិមាណឃ្មុំនៅក្នុងសម្បុកច្រើនកុះករពេក ឬក៏តិចពេកសុទ្ធតែមិនល្អក្នុងការអភិវឌ្ឍន៍ឃ្មុំ។ សម្បុកឃ្មុំមានបរិមាណ ឃ្មុំច្រើនពេកបង្កភាពចង្អៀតសម្បុក ហប់ក្ដៅដែលធ្វើឲ្យឃ្មុំត្រូវចំណាយថាមពលច្រើនក្នុងការបញ្ចុះសីតុណ្ហភាព តែបើចំនួនឃ្មុំតិចពេកមិនមានឃ្មុំគ្រប់គ្រាន់សំរាប់ផ្គុំកំដៅឲ្យដង្កូវ និងការពារសម្បុក មានឥទ្ធិពលមិនល្អដល់ការពងរបស់ស្ដេច។ ក.បរិមាណស៊ុត ដង្កូវ និងដុកឌឿក្នុងសម្បុក សម្បុកឃ្មុំទាំងអស់គ្រប់ពេលត្រូវតែមានវត្តមានស៊ុត ដង្កូវ និងដុកឌឿដែលមានអត្រាសមស្របទើបធានាបាននូវការរីកចំរើន។​ ស្ដេចផ្អាកពងពីរ ទៅបីថ្ងៃ បណ្ដាលឲ្យគ្មានស៊ុត ដង្កូវ និងដុកឌឿ​តជំនាន់គ្នា។ ដូច្នេះសម្បុកឃ្មុំជានិច្ចកាលត្រូវមានស្ដេចខ្លាំង ស្ដេចល្អ ពងបានច្រើនជារៀងរាល់ថ្ងៃ។ ខ.ការធានាគ្រប់គ្រាន់នូវចំណីសំរាប់ឃ្មុំ ហ្វូងឃ្មុំត្រូវតែមានចំណីគ្រប់ជារៀងរាល់ថ្ងែ ចំណីសំខាន់សំរាប់ឃ្មុំ គឺទឹកដម និងលំអងផ្កា។ ការមានចំណីបម្រុងគ្រប់គ្រាន់នៅក្នុងសម្បុក ទើបការរស់នៅរបស់ឃ្មុំមានស្ថេរភាព និងរក្សាបាននូវកំដៅ និងសំណើមនៅក្នុងសម្បុក បានល្អ។ ចំណីគ្រប់គ្រាន់រំញោចស្ដេចពងបានច្រើន និងជម្រុញការរីកសម្បុកកាន់តែខ្លាំង។ គ.ការពារ ព្យាបាលជំងឺ និងសត្រូវឃ្មុំបានល្អ ការពារជំងឺឃ្មុំជាការងារសំខាន់បំផុត។ ក្រោយពេលដែលត្រួតពិនិត្យឃើញសម្បុកឃ្មុំមានកើតជំងឺ ចាំបាច់ត្រូវព្យាបាលបន្ទាន់ និងព្យាបាលឲ្យជាសះស្បើយទើបឈប់។ សត្វល្អិតបំផ្លាញ​ និងជំងឺឃ្មុំ មានឥទ្ធិពលអាក្រក់ប៉ះពាល់ដល់ល្បឿននៃការរីកលូតលាស់ហ្វូងឃ្មុំ ហើយបើករណីធ្ងន់ធ្ងរ ឃ្មុំអាចស្លាប់អស់។ ឃ.សីតុណ្ហភាព និង សំណើមក្នុងសម្បុកសមស្រប សម្បុកសមស្របគឺត្រូវមានសីតុណ្ហភាពពី៣៥c0 ទៅ៣៦c0 និងមានសំណើមចាប់ពី៧០ទៅ៨០ភាគរយ ដើម្បីឲ្យហ្វូងឃ្មុំកែតម្រូវសីតុណ្ហភាព (readjust) ក្នុងសម្បុកបានល្អ​ អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់បាំងម្លប់ដល់ឃ្មុំ បន្ថយកំដៅ ថែកុំឲ្យស្ងួតពេក ឬសើមពេក។ ង.ការត្រួតពិនិត្យតាមដានឃ្មុំ អ្នកចិញ្ចឹមឃ្មុំត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យតាមដាន សភាពរស់នៅរបស់ឃ្មុំ បម្រែបម្រួលរបស់ឃ្មុំជាប្រចាំដើ​ម្បីនឹងមានវិធានការកែច្នៃទាន់ពេល និងត្រឹមត្រូវទាន់ពេលតាមបច្ចេកទេស។ * .លក្ខខណ្ឌសម្រាប់ត្រួតពិនិ្យតាមដានឃ្មុំ លក្ខខណ្ឌខាងក្រៅដូចជា ប្រភពចំណី អាកាសធាតុ.... សុទ្ធតែមានទំនាក់ទំនងដល់ការរីកចំរើនរបស់ឃ្មុំទាំងអស់។ ដូចនេះការត្រួតពិនិត្រសម្បុកឃ្មុំចាំបាច់ត្រូវយកចិត្តទុកដាក់ទៅលើចំនុចដូចខាងក្រោម៖ -ត្រូវមានគោលបំណង នៃការត្រួតពិនិត្យច្បាស់លាស់ -ត្រូវត្រួតពិនិត្យនៅពេលហ្វូងឃ្មុំមានសភាពស្ងប់ស្ងៀម ត្រួតពិនិត្យនៅពេលមានសភាពអាកាសធាតុល្អ មិនគួរត្រួតពិនិត្យនៅពេលឃ្មុំកំពុងចេញចូលធ្វើការច្រើនទេ -មានសៀវភៅកត់ត្រាត្រឹមត្រូវ និងមានសំភារ:ធ្វើអនាម័យដល់ឃ្មុំដូចជា អំបោសម្ជុល សម្រាប់សត្វបំផ្លាញឃ្មុំ សំណាញ់ការពារសុវត្តិភាព -ចៀសវាងដាក់ផ្លិតឃ្មុំដែលមានកូនឃ្មុំឲ្យត្រូវក្ដៅ ត្រូវភ្លៀង ឬខ្យល់ខ្លាំង -ត្រូវមានវិភាគត្រួតពិនិត្យឃ្មុំ លើកលែងក្នុងករណីត្រួតពិនិត្យបន្ទាន់។ § ត្រួតពិនិត្យត្រួសៗ ការពងរបស់ស្ដេចឃ្មុំ ការធ្វើការរបស់ឃ្មុំកម្មករ សភាពចំណីឃ្មុំ សភាពសត្វល្អិត និងជំងឺបំផ្លាញឃ្មុំ.... ត្រូវការត្រួតពិនិត្យលើសម្បុកមួយចំនួនដែលជាតំណាងឲ្យសម្បុកខ្លាំង មធ្យម និងសម្បុកខ្សោយ។ ការត្រួតពិនិត្យត្រួសៗនេះមិនចាំបាច់លើកមើលគ្រប់បង្គងក្នុងសម្បុកឡើយ។ § ត្រួតពិនិ្យទាំងស្រុង ការត្រួតពិនិត្យទាំស្រុងគឺត្រូវធ្វើឡើងតាមកាលវិភាគកំនត់ ឬត្រួតពិនិត្យបន្ទាន់ ត្រួតពិនិត្យ ឃ្មុំដំបូងត្រួតពិនិត្យខាងក្រៅ រួចហើយឈរពីចំហៀងធុងឃ្មុំ (មិនត្រូវឈរពីមុខ ឬពីក្រោយធុង) បើកគំរបធុងថ្នមៗ បើលើបាតគម្របមានឃ្មុំទំច្រើន ដាក់គម្របផ្ងារផ្អែកទៅនឹងមាត់ទ្វារធុងដើម្បីឲ្យឃ្មុំវារចូលធុងវិញ មិនត្រូវធ្វើឲ្យឃ្មុំហើរច្របូកច្របល់ចូលធុងនោះទេ។​ កាយវិការថ្នមៗយឺតៗលើកផ្លិតឃ្មុំស្មើភ្នែកមកពិនិត្យ ពិនិត្យរកស្ដេច ឬកំផែងស្ដេចមុនគេ មើលសភាពពងរបស់ឃ្មុំស្ដេច បរិមាណដង្កូវ (pupa) ទឹកឃ្មុំ លម្អងឃ្មុំ ពិនិត្យសត្វល្អិតបំផ្លាញ និងស្ថានភាពជំងឺ។ សម្បុកឃ្មុំនីមួយៗត្រូវមានការកត់ត្រាល្អិតល្អន់ក្រោយពេលត្រួតពិនិត្យរួចដើម្បីងាយស្រួលក្នុងការតាមដានសភាពវិវឌ្ឍន៍ភាពរបស់ឃ្មុំពី រដូវមួយទៅរដូវមួយ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ § គោលការណ៍នៃការត្រួតពិនិត្យ ការត្រួតពិនិត្យ ត្រូវការពាក់សំណាញ់ការពារ ពាក់អាវមានពណ៌ភ្លឺ មិនមានក្លិនរំញេច ដូចជា ក្លិនសុរា​ ស្រាបៀរ ទឹកអប់ ឬក្លិនក្រអូប ក្លិនខ្លាំង ឬក្លិនញើស....។ កាយវិការត្រួតពិនិត្យឃ្មុំត្រូវតែថ្នមៗ មិនធ្វើឲ្យឃ្មុំផ្អើល ត្រួតពិនិត្យដល់ត្រឹមណាត្រូវតម្រៀបឡើងវិញភ្លាមៗ។ ក្នុងករណីត្រូវឃ្មុំទិចត្រូវដាក់បង្គងឃ្មុំថ្នមៗចំកន្លែងដើម ហើយចេញមកលាងសម្អាតដោយទឹកឲ្យស្អាតក្លិនពិសឃ្មុំ រួចទើបអាចចូលទៅត្រួតពិនិត្យបន្តទៀត។ § ការប្រតិបត្តិក្នុងការត្រួតពិនិត្យឃ្មុំ រដូវប្រាំងមកដល់ អាកាស់ធាតុក្ដៅ ភ្លៀងខ្យល់ច្រើន មិនសូវមានផ្កា ធ្វើឲ្យឃ្មុំមានការថយចុះការលូតលាស់ ស្តេចពងតិច ឃ្មុំចាស់ស្លាប់ ឃ្មុំបន្តវេនតិច ជាហេតុមានបង្គងក្នុងធុងមួយចំនួនត្រូវទំនេរគ្មានឃ្មុំទំ​អ្នកចិញ្ចឹមត្រូវដកបង្គងណាដែលមិនល្អចោល ទុកបង្គងណាដែលត្រូវស្ដង់ដា។ បង្គងដែលទុកចោលយូរដោយគ្មានឃ្មុំរស់នៅ ក្រមួនបែរជារឹងស្រួយជួនកាលមានរន្ធនៃផ្លិតមួយចំនួនត្រូវបាក់បែក អ្នកចិញ្ចឹមត្រូវការប្រើកាំបិតខ្វៀលចោលចំនុចខូចចេញ។ រដូវសម្បូរផ្កាបានមកដល់ ឃ្មុំត្រូវការពង្រីកសម្បុក ត្រូវការផ្លិតបន្ថែម យើងអាចឲ្យឃ្មុំជួសជុលផ្លិតចាស់ដោយប្រើប្រាស់ទឹកស្ករបាញ់ស្រោចពីលើផ្លិតចាស់ៗទាំងនោះ រួចដាក់ចូលធុងឃ្មុំកម្មករនឹងមករកស៊ី និងជួសជុលផ្លិតទាំងនោះវិញ។ រូបភាព៖សកម្មភាពត្រួតពិនិត្យឃ្មុំក្នុងសម្បុក XII. ការអោយឃ្មុំជួសជុលផ្លិតចាស់ និងសង់ផ្លិតថ្មី ក.ការអោយឃ្មុំជួសជុលផ្លិតចាស់ រដូវប្រាំងមកដល់ អាកាស់ធាតុក្ដៅ ភ្លៀងខ្យល់ច្រើន មិនសូវមានផ្កា ធ្វើឲ្យឃ្មុំមានការថយចុះការលូតលាស់ ស្តេចពងតិច ឃ្មុំចាស់ស្លាប់ ឃ្មុំបន្តវេនតិច ជាហេតុមានបង្គងក្នុងធុងមួយចំនួនត្រូវទំនេរគ្មានឃ្មុំទំ​អ្នកចិញ្ចឹមត្រូវដកបង្គងណាដែលមិនល្អចោល ទុកបង្គងណាដែលត្រូវស្ដង់ដា។ បង្គងដែលទុកចោលយូរដោយគ្មានឃ្មុំរស់នៅ ក្រមួនបែរជារឹងស្រួយជួនកាលមានរន្ធនៃផ្លិតមួយចំនួនត្រូវបាក់បែក អ្នកចិញ្ចឹមត្រូវការប្រើកាំបិតខ្វៀលចោលចំនុចខូចចេញ។ រដូវសម្បូរផ្កាបានមកដល់ ឃ្មុំត្រូវការពង្រីកសម្បុក ត្រូវការផ្លិតបន្ថែម យើងអាចឲ្យដោយយោងតាមការត្រួតពិនិត្យត្រួសៗ។ ការត្រួតពិនិត្យនេះ គឺត្រូវមើលគ្រប់បង្គងទាំងអស់ដែលមានក្នុងធុង មានការកត់ត្រាត្រឹមត្រូវពីសភាពរីកលូតលាស់របស់ឃ្មុំ ដែលអាចឲ្យយើងបង្កើតផែនការប្រមូលផលឃ្មុំ បង្កើតបង្គងថ្មី ពង្រីកពូជ....។ជួសជុលផ្លិតចាស់ដោយប្រើប្រាស់ទឹកស្ករបាញ់ស្រោចពីលើផ្លិតចាស់ៗទាំងនោះ រួចដាក់ចូលធុងឃ្មុំកម្មករនឹងមករកស៊ី និងជួសជុលផ្លិតទាំងនោះវិញ។ ខ.កំណត់ចំណាំសម្រាប់ការឲ្យឃ្មុំសងផ្លិតបន្ថែម -ការឲ្យឃ្មុំសងផ្លិតថ្មី​ គ្រោងបង្គងត្រូវតែដាក់នៅចន្លោះកណ្តាលនៃបង្គងដទៃក្បែរផ្លិតដែលសម្បូរចំណី និងដុកឌឿ។ -មិនត្រូវឲ្យសម្បុកឃ្មុំខ្សោយ​ មានកូនតិច មានផ្លិតតូចពេក សាងសងផ្លិតថ្មីទេ -ក្រោយពីដាក់គ្រោងផ្លិតដែលមានភ្ជាប់ជើងទម្របាន២-៣ថ្ងៃ បើពុំឃើញឃ្មុំសាងសង់ទេត្រូវដកចេញវិញ បើពុំដូចនោះទេគ្រោងផ្លិតនឹងក្លាយជាបន្ទះខណ្ឌចែករវាងបណ្តាផ្លិតឃ្មុំក្នុងសម្បុកដែលបណ្តាលឲ្យឃ្មុំកម្មករអាចបង្កើតស្តេចផ្សេងទៀត XIII. ការផ្តល់ចំណី​ និងទឹកដល់ឃ្មុំ ចំណីរបស់ឃ្មុំគឺ ទឹកដមផ្កា និងលម្អងផ្កា។ យើងឲ្យចំណីបន្ថែមតែក្នុងករណីដូចជា ខ្វះចំណីប្រភពធម្មជាតិ ឲ្យស៊ីជាមួយថ្នាំព្យាបាលជំងឺ ឲ្យចំណីបន្ថែមនៅពេលពង្រីកសម្បុកពេលសង់ផ្លិតបន្ថែម បង្កើតស្តេច ឬទាញយកទឹកដោះស្តេច (Royal Yelly)។ ការផ្តល់ចំណីមានពីររូបភាពគឺ: ក.ការផ្តល់ចំណីបន្ថែម ផ្តល់ចំណីបន្ថែមនៅពេលដែលឃ្មុំខ្វះនូវប្រភពចំណីពីធម្មជាតិជាទូទៅនៅរដូវភ្លៀងឃ្មុំខ្វះចំណី។ ចំណីដែលផ្តល់គឺទឹកស្ករដែលមានអត្រា ស្ករ១ ទឹក១ កូរឲ្យរលាយអស់ ឲ្យឃ្មុំស៊ីយ៉ាងតិច៣យប់ទើបឈប់។ ចំណីត្រូវឲ្យពេលយប់មិនធ្វើឲ្យកម្ពប់ នាំឲ្យមានសត្វល្អិតដទៃមកស៊ី ឬឃ្មុំនៅសម្បុកដទៃធំក្លិនមកស៊ី និងលួចទឹកឃ្មុំគ្នា។ រដូវក្តៅហើយស្ងួត ឃ្មុំស៊ីទឹកស្កររាវ ជាងធម្មតា គឺបរិមាណទឹកស្ករ ១គ.ក លាយជាមួយទឹកមួយ​ ១,៥.ល និងលាយជាមួយអំបិល០,៨%។ ខ.ការឧ្យចំណីដើម្បីឲ្យរំញេចឃ្មុំធ្វើការ -ឲ្យស៊ីស្ករដែលមានអត្រាស្ករ១.៥.លីត្រឃ្មុំមិនទាន់ស្គាល់មិនទាន់ធ្លាប់យកទឹកដម ឬលម្អង ដើម្បីបង្រៀនឃ្មុំឲ្យយកផ្កាថ្មីនោះ។ គ.ការឲ្យឃ្មុំផឹកទឹក តម្រូវការទឹករបស់ឃ្មុំច្រើនណាស់ដែរ ជាពិសេសនៅរដូវក្តៅ ហើយស្ងួតឃ្មុំត្រូវការទឹកកាន់តែច្រើន ហេតុដូចនេះ អ្នកចិញ្ចឹមត្រូវដាក់ទឹកស្អាតជាមួយអំបិលដែលមាន ០.៨% នៅក្បែរធុង ឬចាក់ចូលថាសចំណី កុំឲ្យឃ្មុំខាតពេលទៅយកនៅទីឆ្ងាយ។ ¨ ការបញ្ចូលថែមផ្លិតឃ្មុំ ការបញ្ចូលផ្លិតឃ្មុំដែលងាយស្រួលបំផុត គឺប្រើសំណាញ់ឃាំងកណ្តាលធុងឃ្មុំ រួចយកផ្លិតដែលត្រូវបញ្ចូលមកដាក់ម្ខាងនៃសំណាញ់ ទុកឲ្យឃ្មុំវារជិតគ្នាលើសំណាញ់ ពួកវានឹងស្គាល់ក្លិនគ្នា។ ក្រោយការបញ្ចូលផ្លិតបានប្រមាណ១២-១៤​ ម.មកដកសន្ទះសំណាញ់ចេញ បើឃើញឃ្មុំមិនផ្អើល និងមិនខាំគ្នាទេយើងតម្រៀបផ្លិតឲ្យជិតគ្នាចាត់ទុកជាការស្រេច។ ¨ ផ្លាស់ទីហ្វូងឃ្មុំទៅរកទីមានប្រភពផ្កា ការដឹកជញ្ជូនឃ្មុំទៅរកប្រភពផ្កា គឺជាការងារចាំបាច់ក្នុងរបរចិញ្ចឹមឃ្មុំ។ ក. ការងារត្រៀមសំរាប់ការផ្លាស់ទី v ស្វែងយល់ពីទីតាំងដែលបំរុងនឹងយកឃ្មុំទៅ សិក្សាអំពីបរិមាណផ្កាដែលអាចឲ្យទឹកដមឲ្យលម្អងចំនុចណាជាចំនុចកណ្តាល​ទិសនៃពន្លឺព្រះអាទិត្យ ទិសខ្យល់បក់ ផ្លូវចរាចរណ៏ ប៉ាន់ស្មានថ្ងែដែលផ្ការីក និងរដូវបន្ទាប់។ ស្រាវជ្រាវមើល ចំនួនឃ្មុំដែលមាននៅក្នុងតំបន់ដែល និងដាក់ឃ្មុំពិនិត្យមើលស្ថានភាពឃ្មុំក្នុងតំបន់កាលពីឆ្នាំមុន ស្វែងយល់ស្ថានភាពប្រើប្រាស់ថ្នាំពុលការពារដំណាំ។ v ត្រៀមសំភារ: និងឧបករណ៍សំរាប់ផ្លាស់ទីឃ្មុំ រៀបចំសំភារ:ឲ្យគ្រប់គ្រាន់ដូចជា: ធុងឃ្មុំ គ្រោងផ្លិតឃ្មុំ បន្ទះក្រមួន ជើងទម្រ ចំណីឃ្មុំ ធុងដាក់ផលិតផលឃ្មុំ (ទឹកឃ្មុំ) ធុងបង្វិលទឹកឃ្មុំ កាំបិតចៀរ សំណាញ់ការពារ បន្ទះគ្របធុងឃ្មុំ ការពារកម្តៅ ការពារទឹកភ្លៀង​ ព្រមទាំងសម្ភារ:សម្រាប់ជួសជុលធុង ឬបង្គង។ ខ.ការរៀបចំធុងឃ្មុំមុន នឹងដឹកជញ្ជូន មុននឹងដឹកជញ្ជូន ឬ​ផ្លាស់ឃ្មុំត្រូវចងរឹតឲ្យណែន ដើម្បីពេលលើក ឬដឹកជញ្ជូនវាមិនរង្គើ ឬ ធ្លាក់បង្គង នាំឲ្យបែក ឬដាច់ផ្លិតឃ្មុំ ស្លាប់​ឃ្មុំ។ ការចងរឹតផ្លិតឃ្មុំត្រូវធានាទុកចន្លោះពីបង្គងមួយទៅបង្គងមួយពី៦-៨ ម.ម ចំពោះឃ្មុំ (Apis Certema) និងចន្លោះ១០ ម.ម ចំពោះឃ្មុំ (Apis mellifera)។ ការដឹកជញ្ជូនឃ្មុំយកល្អគឺ ដឹកនៅពេលយប់ លុះដល់ទីតាំងដាក់ចិញ្ចឹមឃ្មុំហើយ ត្រូវបើកទ្វារនៃធុងនៅពេលយប់ទើបល្អ។ គ .ការថែរក្សាឃ្មុំនៅពេលដឹកជញ្ជូន ឡានដឹកជញ្ជូនត្រូវមានដំបូលបាំងថ្ងៃនៅពេលក្តៅខ្លាំងត្រូវបាញ់ទឹកពីលើគម្របជួយកាត់បន្ថយកម្តៅ គួរដាក់ពីលើធុងឃ្មុំ២-៣ធុងទឹកធ្វើឲ្យត្រជាក់ឃ្មុំ។ ការបើកបរ ត្រូវការបើក ថ្នម ចៀសវាងរលាក់ខ្លាំង ធ្វើឲ្យបាក់ផ្លិតឃ្មុំ និងស្លាប់ឃ្មុំ។ ធ្វើដំណើមិនគួរសម្រាកយូរពេក នាំឲ្យស្ទះខ្យល់ស្លាប់ឃ្មុំ ជាពិសេសនៅពេលមេឃក្តៅ។ ¨ ឃ្មុំកម្មករពង និង វិធីសាស្រ្តកែច្នៃ ឃ្មុំកម្មករនៅតែមានលទ្ធភាពពង តែស៊ុតមិនមានកាម៉ែតឈ្មោល បណ្តាលឲ្យញាស់ចេញសុទ្ធតែឃ្មុំឈ្មោល។​ ឃ្មុំឈ្មោលទាំងនោះសុទ្ធតែមានគុណភាពខ្សោយ មិនអាចប្រើវាបង្កាត់ពូជបានទេ។ ក .មូលហេតុឃ្មុំកម្មករពង -ហ្វូងឃ្មុំបាត់ស្តេច ឬគ្មានស្តេចរយ:ពេលច្រើនថ្ងៃ ឃ្មុំកម្មករមួយចំនួនត្រូវបាន ឃ្មុំកម្មករមួយដទៃគោរពផ្តល់ទឹកដោះស្តេចឲ្យស៊ី ជាហេតុធ្វើឲ្យកន្សោមពងរីកចំរើន ហើយអាចពងបាន ។ -ក្នុងសម្បុកស្តេចថ្មី ត្រូវតែបានដាក់ក្នុងទ្រុងយូរពេល ឬជួបអាកាសធាតុ ភ្លៀងអូសបន្លាយពេលច្រើនថ្ងៃ ដែលជាហេតុ ស្តេចមិនអាចហើរដោយឈ្មោលបាន។ -ហ្វូងឃ្មុំមានស្តេចចាស់ពេក គ្មានកម្លាំងគ្រប់គ្រងសម្បុកបានល្អ ឃ្មុំកម្មករទទួលសារធាតុ Pheromone ពីស្តេចមិនគ្រប់គ្រាន់ និងនាំឲ្យឃ្មុំកម្មករបង្កើតកំផែងស្តេចថ្មី ឬឃ្មុំកម្មករពង។ ខ.សភាពនៅសម្បុកឃ្មុំមានឃ្មុំកម្មករពង ហ្វូងឃ្មុំដែលមានឃ្មុំកម្មករពងឃ្មុំកម្មករទៅធ្វើការស្វាហាប់ពេលត្រឡប់មកវិញមិនរួសរាន់ ឃ្មុំកម្មករ ឃ្មុំកម្មករមានឃ្មុំ ឃ្មុំកាចខ្លាំងទិចមនុស្ស និងសត្វដែលដើរឆ្លងកាត់ក្បែរសម្បុក។​ ពេលដង្កូវញាស់មករន្ធណាមានដង្កូវលើសពីមួយ ឃ្មុំកម្មករដទៃយកចេញជាបណ្ដើរៗ ទុកតែមួយឲ្យក្លាយជាដុកឌឿ។ ដុកឌឿកម្មករឃ្មុំគ្របគំរបមានរាងដូចឌួន ខ្ពស់ជាងធម្មតា នៅកណ្តាលមានរន្ធតូច​មួយដែលជារន្ធបង្ហុយ ផ្លិតឃ្មុំមានឃ្មុំកម្មករពង មានរាងមិនស្មើគ្នាទេ មានខ្ពស់មានទាបព្រោះឃ្មុំកម្មករពងមិនមានរបៀប រញ៉េរញ៉ៃពាសពេញសម្បុក។ គ.វិធីសាស្រ្តកែច្នៃ វិធីកែច្នៃ គឺយកផ្លិតឃ្មុំដែលមានស៊ុត និងដង្កូវរបស់ឃ្មុំកម្មករ ទៅហាលថ្ងៃតិចៗ រយ:ពេលប្រមាណ ២០-៣០នាទី ដើម្បីឲ្យស៊ុត និងដង្កូវស្លាប់អស់ ទើបយកផ្លិតនោះទៅដាក់បញ្ចូលទៅក្នុងសម្បុកឃ្មុំដែលខ្លាំង ឲ្យឃ្មុំកម្មករជញ្ជូនសាកសព និងសម្អាតផ្លិត។​ ប្រសិនបើដង្កូវឈ្មោលទាំងនោះបានក្លាយជាដុកឌឿយើងយកកាំបិតចៀរគម្របដុកឌឿចេញរួចគោះទម្លាក់ដុកឌឿក្នុងធុងចម្រាញ់ទឹកឃ្មុំបង្វិលក្នុងល្បឿនយឺតឲ្យជ្រុះដុកឌឿទាំងនោះចេញ។ 1.ការកំណត់ចំនួនហ្វូងឃ្មុំចិញ្ចឹមក្នុងមួយតំបន់ មុននឹងចាប់ផ្តើមចិញ្ចឹមឃ្មុំឬបង្កើតកសិដ្ឋានចិញ្ចឹមឃ្មុំនៅតំបន់ណាមួយដំបូងយើងត្រូវ សិក្សាលើប្រភពផ្កាផ្តល់ទឹកដមនិងលម្អងក្នុងតំបន់ចញ្ចឹមមានក្រឡាផ្ទៃទីប៉ុន្មាន។ជាធម្មតាឃ្មុំ Apis mellifora ចេញប្រមូលផ្កាដែលមានក្នុងរង្វង់កាំប្រមាណ២គីឡូម៉ែតចណែកឃ្មុំ Apis cerana ចេញធ្វើការក្នុងតំបន់មានកាំ​១.២គីឡូម៉ែតដូច្នេះចំពោះកសិដ្ឋានចិញ្ចឹម Apis mellifora ត្រូវសិក្សាក្រឡាផ្ទៃទំហំ​១២៥០ហិចតាចំណែកឯកសិដ្ឋានឃ្មុំ Apis cerana ត្រូវការសិក្សាតំបន់មានទំហំ៤៥២,១៦ហិចតា។នៅបណ្តាប្រទេសមួយចំនួនសហគមន៍ចិញ្ចឹមឃ្មុំរបស់ពួកគេបានកំនត់ក្រឡាផ្ទៃសម្រាប់ចិញ្ចឹមឃ្មុំគឺមួយកន្លែងអនុញ្ញាតិឲ្យដាក់ចិញ្ចឹមតែ ៣០-៤០ សម្បុក។កសិដ្ឋានមួយឃ្លាតពីកសិដ្ឋានមួយទៀតយ៉ាងតិចមួយគីឡូម៉ែតសម្រាប់ប្រភេទរុក្ខជាតិផ្តល់ចំណីឃ្មុំណាមួយ។ ២.ការ​ជ្រើសរើសទីតាំងចិញឹមឃ្មុំនិងតមៀបធុងឃ្មុំ ក.ការជ្រើសរើសទីតាំងចិញឹមឃ្មុំ ចំណីចម្បងរបស់ឃ្មុំគឺទឹកដម និង លម្អងផ្កាដែលឃ្មុំយកពីផ្ការុក្ខជាតិ ចំណែកការឲ្យស៊ីបន្ថែម គឺធ្វើឡើងសម្រាប់តែរដូវណាដែលគ្មានផ្កា ។ ការផ្តល់ទឹកស្ករដល់ឃ្មុំមិនត្រឹមធ្វើឲ្យចំណោយថវិការច្រើនប៉ុណ្ណោះទេថែមទាំងធ្វើឲ្យឃ្មុំថយចុះល្បឿននៃការរីកលូតលាស់ទៀតផង បើប្រៀបនិងការផ្ទេរឃ្មុំទៅរកតំបន់ដែលមានប្រភពផ្កាធម្មជាតិ ។ឃ្មុំជាប្រភេទសត្វល្អិតមានបំរែបំរួលនៃជីវិតពេញលេញវាមានប្រតិកម្មរហ័ស (Sensitive) ជាមួយមជ្ឈដ្ឋានខាងក្រៅជាមួយប្រភពផ្កា អាកាសធាតុ ក្លិន ការរំជួយ…ហេតុដូច្នេះការជ្រើសរើសទីតាំងចិញ្ចឹមឃ្មុំគឺជាកតា្តមានសារសំខាន់និងកំណត់ដោយល្បឿននៃការរីកលូតលាស់របស់ឃ្មុំទិន្នផលនៃឃ្មុំ ប្រសិនភាពពលកម្មនិងប្រសិនភាពសេដ្ឋកិច្ចនៃរបបចិញ្ចឹមឃ្មុំ ។ ជ្រើសសរើសទីតាំងសមស្របអាស្រ័យលើបែការចិញ្ចឹមទ្រុងទ្រាយរឺតូចអាស្រ័យលើគោលបំណងនៃការចិញ្ចឹមដូចជាករណីចឹញ្ចឹមឃ្មុំសម្រាប់បម្រើការស្រាវជ្រាវចិញ្ចឹម​សំរាប់ផលិតពូចឃ្មុំឬចញ្ចឹមសំរាប់ទាញយកផលិតផល…..។ Ø ទីតាំងចិញ្ចឹមឃ្មុំនៅតំបន់ផ្កាជាច្រើន ឃ្មុំមិនកាត់ផ្តាច់ពីផ្កាបានឡើយដូចនេះមុននិងជ្រើសរើសទីតាំងដាក់ចិញ្ចឹមឃ្មុំត្រូវការសិក្សាច្បាស់លាស់ពីប្រភពផ្កាដែលផ្តល់លំអងនិងទឹកដម ។ Ø ទីតាំងមិនធានាមិនក្តៅ រឺ ត្រជាក់ពេក ទីតាំងដាក់ឃ្មុំគូរមានពន្លឺរាបស្មើល្អ និងត្រជាក់ជៀសវាងកន្លែងដែលមានរញ្ជូយខ្លាំងជាមានរញ្ជួយខ្លាំងដូចជា ក្បែរផ្លូវជាតិ ផ្លូវរថភ្លើង ក្បែររោងចក្រ ជាពិសេសត្រូវចិញ្ចឹមឲ្យឆ្ងាយពីទីដែលមានស្តុកថ្នាំសម្លាប់សត្វល្អិត និង ជីគីមី ។ Ø ​​ទីតាំងចិញ្ចឹមត្រូវឆ្ងាយពីរោងចក្រស្ករ និង ទឹកផ្លែឈើ ក្លិននិងរស់ជាតិស្ករ ក្លិនទឹកផ្លែឈើ ទឹកអំពៅ ទឹកត្នោត នឹងទាក់ទាញឃ្មុំឲ្យទៅយក ដែលបណ្តាលឲ្យវាល់ស្លាប់ច្រើនប៉ះពាល់ដល់កម្លាំងពលកម្មឃ្មុំ និង ប៉ះពាល់ដល់គុណភាពទឹកឃ្មុំ ។ Ø ទីតាំងចិញ្ចឹមត្រូវឆ្ងាយពីបឹងបូ ទីដែលមានទឹកច្រើន ទីតាំងដាក់ចិញ្ចឹមឃ្មុំមិនត្រូវដាក់នៅទីដែលមានទឹកច្រើនរឺទឹកព័ទ្ធជុំវិញទេ ព្រោះពេលឃ្មុំត្រឡប់ពីរកចំណី វាផ្ទុកចំណីធ្ងន់អាចនិងធា្លក់ចុះទឹកស្លាប់ ចំណែកឯឃ្មុំស្តេចពេលដោយឈ្មោលក៏ងាយនិងធា្លក់មកក្រោមដែរ ។ Ø ទីតាំងចិញ្ចឹមត្រូវមានផ្លូវសម្រាប់ចេញចូលល្អ ទីតាំងចិញ្ចឹមត្រូវមានផ្លូលងាយស្រួលក្នុងការចេញចូទីតាំងចិញ្ចឹមត្រូវមានផ្លូលងាយស្រួលក្នុងការចេញចូលត្រួតពិនិត្យឃ្មុំធ្វើអនាម័យឃ្មុំដឹកជញ្ជូនឃ្មុំ និង ផលិតផល ។ ខ.ការរៀបចំតម្រៀបធុងឃ្មុំ ការតម្រៀបធុងឃ្មុំនៅទីតាំងចិញ្ចឹមមានសារៈសំខាន់ទាក់ទងទៅនឹងទំហំនិងទិសដៅនៃការផលិតការចិញ្ចឹមដើម្បីផលិតពូជរឺទាញយកទឹកឃ្មុំទាក់ទងទៅនិងលក្ខ័ភូមិសាស្រ្តប្រភពចំណី ។ ល ។​បណ្តាពូជឃ្មុំខុសគ្នាការតម្រៀបសម្បុកឃ្មុំក៏ខុសគ្នាដែរពូជ ឃ្មុំ Aois mellifera អាចដាក់ធុងចិញ្ចឹមនៅក្បែរគ្នា រឺ អាចដាក់ពីលើគ្នាក៏បានតែចំពោះពូជឃ្មុំស្រុក Apis cerana មិនអាចដាក់ក្បែរគ្នាបានទេ ត្រូវតែមានចម្ងាយឃ្លាតពីគ្នាយ៉ាងតិច២.ម.។ ការតម្រៀបធុងឃ្មុំធ្វើយ៉ាងណាចៀសវាងការរាលដាលឆ្លងជំងឺនិងការលួចប្លន់ទឹកឃ្មុំរវាងឃ្មុំនិងឃ្មុំ ។ Ø ដាក់ចំនួនធុងឃ្មុំសមស្របនឹងបរិមាណនៃចំណីៈ ប្រភពចំណីធម្មជាតិ (រុក្ខជាតិផ្តល់ទឹកដម រឺ លម្អង) មានទំនាក់ទំនងនិងកំណត់ដល់ការរីកចម្រើហ្វូងឃ្មុំ និង កំណត់ដល់ទិន្នផលឃ្មុំ ។បរិមាណសម្បុកឃ្មុំច្រើនជាងបរិមាណប្រភពចំណី នោះឃ្មុំនិង​មានការឃ្លានវាអាចបណ្តាលឲ្យឃ្មុំមានការលួច រឺ ឆក់ប្លន់ទឹកគ្នាទៅវិញទៅមករឺហើរចោលសម្បុក សម្បុកកខ្សាយងាយនិងកើតជំងឺ នាំឲ្យអ្នកចិញ្ចឹមមិនទទួលបានទិន្នផលល្អ​ ។ Ø គំលាតសមស្របរវាងធុងឃ្មុំ ដើម្បីប្រការឃ្មុំស្តេចត្រឡប់មកពីបង្កាត់ឈ្មោលចូលច្រឡំសម្បុកការលួចរឺឆក់ប្លន់ចំណីគ្នាទៅវិញទៅមកការហើរចោលសម្បុកការឆ្លងជំងឺពៅសម្បុកមួយទៅសម្បុកមួយ… យើងគួរដាក់ធុងឃ្មុំឲ្យមានគំលាតសមស្រប ឃា្លតពីគ្នាប្រមាណ ៣ ទៅ៤ .​ម.។ ករណីក្រឡាផ្ទៃមានកំណត់ក៏ត្រូវដាក់ចម្ងាយពីគ្នា ១ម ដែរ (ចំពោះឃ្មុំ Apis cerana) ។ មិនគួរដាក់ធុងឃ្មុំឃ្លាតពីគ្នាឆ្ងាយពេកដែលបណ្តាលឲ្យមានការលំបាក់ក្នុងការថែទាំ ។ Ø ទីតាំងដាក់ធុងឃ្មុំ ទិសនៃទា្វរសម្បុក គួរដាក់ធុងឃ្មុំនៅទីស្រឡះម្លប់ត្រជាក់ផ្នែកខាងគួរដាក់ធុងឃ្មុំនៅទីស្រឡះម្លប់ ត្រជាក់ផ្នែកខាងមុខទា្វរសម្បុកមិនបំាំងស្ទះដល់ការហោះហើរចេញចូល ។ បើត្រូវដំបូលបំាងថៃ្ងត្រូវបំាងពីលើឃ្លាតពីធុងយ៉ាងតិច ៣០ ទៅ ៤០ សម.​ មិនគ្របផ្ទាល់លើគម្របធុងមិនគួរដាក់ធុងឃ្មុំបែរមុខទៅទិសខាងលិចឡើយ ។ Ø កំពស់ជើងទម្រងធុងសមស្រប កំពស់ជើងទម្រងឃ្មុំក៏មានអត្ថន័យសំខាន់ណាស់ដែរក្នុងបច្ចេកទេសចិញ្ចឹមឃ្មុំ ។ ជើងទម្រធុងទាបពេក បង្កឲ្យសម្បុកក្តៅ និង មានសំណើមខ្ពស់មានសត្វបំផ្លាញមានច្រើនដូចជា គីងគក់ ហ៊ីង បង្កួយ….តែបើជើងទម្រខ្ពស់ពេកវានិងមិនមំាំអាចត្រូវខ្យល់ខ្លាំងបណ្តាលឲ្យធា្លក់ធុងមកដី ។ កំពស់ជើងទម្រសមស្របគឺ ២៥ ទៅ៣០សម.ខ្ពស់ពីដីជើងទម្រត្រូវតែរឹងមាំមិនរង្គើធុងមិនផ្អៀង ។ ៣.ការផ្តល់ចំណី ចំណីរបស់ឃ្មុំគឺ ទឹកដមផ្កានិងលម្អងផ្កា ។ យើងឲ្យចំណីបន្ថែមតែក្នុងករណីដូចជាខ្វះប្រភពចំណីធម្មជាតិឲ្យស៊ីលាយជាមួយថ្នាំព្យាបាលជំងឺ ឲ្យចំណីបន្ថែមពេលពង្រីកសម្បុកពេលសង់ផ្លិតបន្ថែមបង្កើតស្តេចរឺទាញយកទឹកដោះស្តេច( Royal jilly​ )។ សម្រាប់ក្នុងការចិញ្ចឹមឃ្មុំគឹត្រូវតែមានពេលឲ្យឃ្មុំស៊ីដើម្បីជំរុញឲ្យឃ្មុំពង្រីកសម្បុកបង្កើតស្តេចលាយថ្នាំព្យាបាលជំងឺ ។ ការផ្តល់ចំណីមានពីររូបភាពៈ Ø ការផ្តល់ចំណីបន្ថែមៈ ផ្តល់ចំណីបន្ថែមនៅពេលដែលឃ្មុំខ្វះនៅប្រភពចំណីធម្មជាតិគឺនៅរដូវភ្លៀង។ ចំណីដែលផ្តល់គឺ ទឹកមួយ ស្ករមួយ កូរឲ្យរលាយអស់ ឲ្យឃ្មុំស៊ីជាប់គ្នាយ៉ាងតិច៣យប់ទើបឈប់ ការឲ្យចំណីនៅពេលយប់ ។ Ø ការឲ្យចំណីដើម្បីរំញោចឃ្មុំធ្វើការ មុខទា្វរសម្បុកមិនលត្រួតពិនិត្យឃ្មុំ ឲ្យស៊ីទឹក​ ១.៥ ស្ករ១ មិនឲ្យស៊ីច្រើន ឲ្យឃ្មុំស៊ីថែមស៊ុតក្រហមមាន់ និង វីតាមីន B1 ជ្រលក់ជាមួយផ្កាដែលឃ្មុំមិនទាន់ស្គាល់ មិនទាន់ធា្លប់យកទឹកដម រឺ លម្អង ។ XIV. វិធីសាស្ត្រនៃការប្រមូលផលិតផលឃ្មុំ 1.វិធីសាស្រ្តនៃការម្រូលទឹកឃ្មុំ ក.ការរៀបចំតៀមហ្វូងឃ្មុំមុនរដូវប្រមូលទឹកឃ្មុំ នៅកន្លែងប្រមូលទឹកឃ្មុំ បើមានប្រភពទឹកដមផ្កាបន្តកន្ទុយគ្នា​ យើងត្រៀមសំបក ឃ្មុំសំរាប់ប្រមូលទឹករដូវមុនផង និងមានការត្រូវសំរាប់រដូវបន្ទាប់ផង។ ហ្វូងឃ្មុំដែលផលិត ឃ្មុំ​ ត្រូវតែជាហ្វូងឃ្មុំខ្លាំង មានកូនឃ្មុំច្រើន​គ្នានជំងឺ។​ ​ហ្វូងឃ្មុំខ្លាំងជួយឲ្យអត្រាទឹកនៅក្នុង ទឹកឃ្មុំថយចុះឆាប់រហ័ស។ ដូច្នេះ យើងត្រូវត្រៀមហ្វូងឃ្មុំ: · ត្រូវបញ្ចប់ការបំបែកសំបកមុន​រដូវ ដែលមានផ្ការីកចំនួនប្រមាណ៤០ថ្ងែ · ឲ្យចំណីរំញោច ឲ្យស្ដេចពងមុនរដូវមានផ្កា ៣០ ​ទៅ ៣៥ ថ្ងែ · ​ឲ្យឃ្មុំសង់ផ្លិតថ្មី · ប្រុងប្រយ័ត្ន​និងការពារការបំបែកសម្បុកដោយធម្មជាតិរបស់ឃ្មុំ · ពិនិត្យ និង មានវិធានការព្យាបាលជំងឺ ខ.​ ជំហាននៃការយកទឹកឃ្មុំ · ត្រៀមសម្ភារៈ​ សម្ភារៈប្រមូលមានឥទិ្ធពលដល់គុណភាពទឹកឃ្មុំ​ និងសម្ភារៈដទៃ ទៀត · ចាប់ផ្ដើមចម្រាញ់យកទឹកឃ្មុំនៅពេលទឹកឃ្មុំនៅក្នុងសម្បុកបានបិទគម្របយ៉ាងតិច៧០%។ · ការបិទគម្របគឺបង្ហាញអោយដឹងថា ទឹកឃ្មុំឆ្អិន​ មានន័យថា អត្រាជាតិទឹកក្នុងទឹកឃ្មុំ​ទាប និង ទឹកឃ្មុំនៅក្នុងរន្ធពេញមិនមានទីសំរាប់ទឹកឃ្មុំទៀតទេ។ · កន្លែងយកទឹកឃ្មុំត្រូវស្អាត។​​ ថ្ងែយកគួររើសយកពេលដែលក្ដៅបង្គួរ និង ពេលឃ្មុំ ចេញទៅធ្វើការ យើងត្រូវត្រៀមកំលាំងពលកម្ម ។ គ.​ កាយវិការក្នុងការចម្រេញយកទឹកឃ្មុំ Ø លលាក់ឃ្មុំ: លលាក់ឃ្មុំចេញពីផ្លិតឃ្មុំឲ្យអស់​ ចំពោះការចិញ្ចឹមឃ្មុំ Apis mellifera គេប្រើវិធីខុសគ្នាក្នុង ការលលាក់ ដូចជា ប្រើម៉ាស៊ីនបាញ់ខ្យល់​ នុយអន្ទាក់ ដើម្បីឲ្យឃ្មុំ ទៅបាតក្រោម ក្នុងការប្រមូល ការលលាក់គឺ ត្រូវតាមបច្ចេកទេស ការត្រួតពិនិត្យហ្វូងឃ្មុំជ្រើសរើសផ្លិត ពេលលលាក់ មិនត្រូវឲ្យឃ្មុំផ្អើល ឬ រមួលស្លាបស្ដេចឃ្មុំ។​ បើផ្លិតដែលមានស្ដេចត្រូវកៀសវា ទៅផ្លិតមួយទៀតដែលនៅក្បែរនោះ។ ការលលាក់ឃ្មុំត្រូវលើកដៃទាំងពីរ ចាប់លើកផ្លិតឡើងកំពស់ ១៤ទៅ១៥ cm មិនត្រូវលើកផុតពីធុងទេ ព្រោះខ្លាចឃ្មុំផ្អើល។ ចំពោះករណីឃ្មុំកាច ត្រូវប្រើផ្សែង តិចៗ។ ក្រោយពីលលាក់ឃ្មុំអស់ពីផ្លិត ហើយត្រូវយកផ្លិតទៅកន្លែងបង្វិលយកទឹក។ Ø ចៀរគម្របបិទរន្ធទឺកឃ្មុំ: ក្រោយពេលទឹកឃ្មុំបានឆ្អិន ឃ្មុំមានបន្ទះក្រមួនស្ដើងបិទ ដើម្បីឲ្យទឹកឃ្មុំខ្ទាតចេញ ពេលបង្វិលយើងត្រូវចៀរគម្របចេញ។​ ការចៀរ គឺត្រូវប្រើកាំបិតមានមុនស្ដើង តែត្រូវពត់ផ្លែវាឲ្យវៀចអាចកាន់ចៀរបាន។ Ø ការបង្វិលយកទឹកឃ្មុំ: ក្រោយពីចៀរគម្របហើយត្រូវដាក់ចូលក្នុងធុងបង្វិលទឹកឃ្មុំដោយផ្នែកលើនៃបង្គងចេញមកគៀនធុង។បង្វិលពីល្បឿនយឺតទៅលឿន បង្វិលអស់ទឹកម្ខាងត្រលប់ផ្លិតបង្វិលម្ខាងទៀត។​មុននឹងយកផ្លិតទៅដាក់ក្នុងធុងវិញត្រូវកាត់ចោលដុកឌឿឃ្មុំឈ្មោលកាត់ចោលនូវកំផែងស្ដេចដែលមិនត្រូវការ។ Ø តម្រៀបសម្បុកឃ្មុំឡើងវិញ: ក្រោយពេលបង្វិលរួចផ្លិតនៅក្នុងសម្បុកឃ្មុំណា ត្រូវដាក់នៅក្នុងសម្បុកនោះវិញ។ v ចំនុចមួយចំនួនត្រូវចងចាំ ü សម្បុកឃ្មុំមានជំងឺត្រូវបង្វិលក្រោយគេ ü បន្ថែមនិងបន្ថយផ្លិតឲ្យកំលាំងប្រហាក់ប្រហែសគ្នា ü អាកាសធាតុមិនល្អ ត្រូវបង្វិលក្នុងបន្ទប់​ ឬ ឈប់បង្វិល ឃ. ការកែច្នៃទឹកឃ្មុំក្រោយការប្រមូលផល · យើងច្រកទឹកឃ្មុំក្នុងធុងសិន ទុកឲ្យអណ្ដែតកំទេចកំទីមកផ្ទៃខាងលើ រួចធ្វើការ ច្រោះទឹក ឃ្មុំ។ បើទឹកឃ្មុំតិច ដាក់ចូលក្នុងស្បោងច្រោះភ្លាមៗ។គួរផ្ទុកទឹកឃ្មុំក្នុងធ្វើអំពីថ្ម ពីប៉ងស៊ីឡែន កែវ ឬ ធុងជ័រ បើធុងលោហៈត្រូវលាប ក្រ​មួនមួយស្រទាប់។ មិនដាក់ទឹកឃ្មុំនៅកន្លែងដែលក្ដៅ ព្រោះវាមាន HMF ពី ៣ទៅ៤mg/kg បើទឹកឃ្មុំហាលថ្ងែHMF កើនឡើងបណ្ដាលឲ្យឡើងមេ (Fermentat ion)ធ្វើឲ្យផ្ទុះធុងទឹកឃ្មុំ។ ង. ការយកទឹកឃ្មុំជាប់ទាំងផ្លិត ការទាញយកទឹកឃ្មុំជាប់ទាំងផ្លិត គឺធ្វើឡើងចំពោះប្រភេទធុង២ថ្នាក់ ផ្នែកលើ ផ្ទុកទឹកឃ្មុំ ផ្នែកក្រោមផ្ទុកកូនឃ្មុំ។ ២. បច្ចេសទេសការប្រមូលផលក្រមួនឃ្មុំ សម្បុកផ្លិតឃ្មុំ គេយកមកស្ល កើតបានជាក្រមួនឃ្មុំសុទ្ធ។ ប្រភពក្រមួនមាន : · ក្រមួនឃ្មុំប្រមូលពីឃ្មុំព្រៃ · ក្រមួនឃ្មុំប្រមូលពីឃ្មុំចិញ្ចឹម · ក្រមួនបានមកពីការដាក់ឲ្យសម្បុកឃ្មុំខ្លាំងបង្កើត និយាយរួម : អ្នកចិញ្ចឹមឃ្មុំត្រូវតែប្រមូលឲ្យអស់ក្រមួនឃ្មុំ មិនត្រូវទុកក្រមួនឃ្មុំ ចោលក្នុងកសិដ្ឋានចិញ្ចឹមឃ្មុំទេ។ ក.​ ការស្ល និងការច្រោះក្រមួនឃ្មុំ ​ ក្រមួនឃ្មុំបានមកពីសម្បុកឃ្មុំ គួរស្លកាន់តែឆាប់កាន់តែល្អ។ ការស្លតាមវិធីធម្មតា ទទួលបានក្រមួនទាប។ របៀបស្ល គឺ បេះឬហែកបន្ទះផ្លិតឃ្មុំ ដាក់ចូលក្នុងស្បោងក្រណាត់ចម្រោះ រួចដាក់ស្លក្នុងឆ្នាំង​ ដែលមានទឹកប្រមាណ ១/៣ នៃឆ្នាំង។ នៅពេលត្រូវកំដៅក្រមូននិងហូរចេញ ពេលនោះយើងយកបន្ទះឬស្សី២មកកៀបស្បោងក្រមូន ឧ្យ​ ហូរចេញពីស្បោង ដៅក្រមួន នឹងហូរចេញ ហើយក្រមួនហូរចេញមានពណ៌ថ្លា រហូតដល់ពណ៌ខ្មៅ ទើបឈប់គាប។ក្រមួនឆៅបានបែងចែកជាក្រមួនចៀរគម្របក្រមួននៃផ្លិត ក្រមួននៃផ្លិតចាស់ៗ គឺស្លដាក់ដោយឡែក។ ខ​. ការទុកដាក់ក្រមួនឃ្មុំ និង​ ជើងទម្រឃ្មុំ ​ ការទុកស្តុកផ្លិតឃ្មុំល្អបំផុត គឺដាក់ផ្ញើក្នុងសម្បុកឃ្មុំត្រូវចម្រេញយកទឹកចេញ រួចហាលសំងួត និងខ្ចប់និងថង់ផ្លាស្ទិច ដាក់ចូលក្នុងបន្ទប់ស្តុក។ · ក្រមួនឆៅ ដែលមិនទាន់ស្ល ត្រូវខ្ចប់ក្នុងស្បោង ឬ​ត្រាំក្នុងទឹក (បាត់នូវពណ៌ក្រមួន) · ក្រមួនដែលស្លរួច ឬ ជើងទម្រផ្លិតឃ្មុំត្រូវខ្ចប់​ក្នុងស្បោង ក្នុងបន្ទប់ស្ងួត។ គ.​ ក្រមួនពិត​និងក្រមួនក្លែងក្លាយ ក្នុងទីផ្សារ រឺ ការផលិតជើងទម្រផ្លិតឃ្មុំមានជនមួយចំនួនក្លែងក្រមួន ដោយប្រើ Paraffin ឬ Xererin លាយជាក្រមួន ផលិតជាជើងទម្រផ្លិត ធ្វើឲ្យគុណភាព ជើងទម្រថយចុះ។ v ចំពោះលក្ខណៈក្រមួនដូចខាងក្រោម : · ក្លិន​: ក្រមួនសុទ្ធមានក្លិនក្រអូបទឹកឃ្មុំ និងលំអងឃ្មុំ · រូងរាងនៃបន្ទះក្រមួន: មានផ្ទៃមុនរាបស្មើ រឺ ប៉ោងឡើងបន្ដិច ពេលយកញញូរដំពីលើ ក្រមួននឹងបែក · លក្ខណៈមុខកាត់: មុខកាត់ដោយយកកាំបិតមិនរលោង តែបើលាយជាមួយ Paraffin ឬ Xererin មុខកាត់នឹងភ្លឺរលោង ស្រួយជាងក្រមួនធម្មតា · ដង់ស៊ីតេក្រមួន: ក្រមួនសុទ្ធមានដង់ស៊ីតេខ្ពស់ (របៀបនៃការពិនិត្យ : ដាក់បន្ទះ ក្រមួនពិនិត្យក្នុងស្រាខ្លាំង ឬ អាល់កុល ៧០co ។ បើក្រមួនលិច គឺជា​ក្រមួនសុទ្ធបើអណ្ដែត គឺជា ក្រមួនក្លែងក្លាយ។ ៣.វិធីសាស្រ្តផលិតទឹកដោះស្តេច (Royal Jelly) ទឹកដោះស្ដេចផលិត មកពីឃ្មុំ Apis mellifera ព្រោះអាចផ្ដល់នូវទិន្នផលទឹក ដោះស្ដេចខ្ពស់: · រដូវផលិតទឹកដោះស្តេច: មិនផលិតទឹកដោះស្ដេច នៅពេលផលិតទឹកឃ្មុំឡើយ ឬ ពេលដែលឃ្មុំទំនេរ ហើយមានប្រភពចំណីច្រើន។ · ហ្វូងឃ្មុំផលិតទឹកដោះស្តេច គឺជាហ្វូងឃ្មុំខ្លាំងមានពី ៥ទៅ​៦ផ្លិតឡើងទៅ · គ្រោងផ្លិតផលិតទឹកដោះស្ដេច ប្រហាក់ប្រហែសនឹងគ្រោងផ្លិត បង្កើតស្ដេច សិប្បនិមិ្មត។ · ញែកស្តេច: ហ្វូងឃ្មុំដែលផលិតទឹកដោះស្តេច ត្រូវតែញែកចេញចំនួន២ផ្លិត · ឆ្កឹះ Larva ដាក់ចូលកំផែងស្ដេច : ជ្រើសរើស Larva ដែលមានអាយុពី ១២ ទៅ ១៨ ម៉ោង ដាក់ទៅក្នុងកំពែងស្ដេច ហើយយើងដាក់បង្គងភ្ជាប់កំពែងស្ដេចនោះ នៅចន្លោះផ្លិត ឃ្មុំដែលមានចំណីច្រើន មាន Larva និងដុកឌឿកច្រើន។ · ដួសទឹកដោះស្ដេច: ប្រមាណ ៧២ ម៉ោងនៃការភ្ជាប់បង្គងយើងដកចេញវិញ បោសទម្លាក់ឃ្មុំចេញអស់ រួចដាក់លើតុ បង្វិលមាត់កំពែងស្ដេចឡើងលើ ប្រើដង្កៀប ឬ ឡាម ជារមាត់កំពែង ហើយប្រើសម្ភារៈដួសទឹកដោះ។ពេលដួលទឹកដោះស្តេចរួច ត្រូវរក្សានៅទីងងឹត ព្រោះការពារមិនឲ្យ រលាយ សមាសធាតុទឹកដោះស្ដេច។ យើងអាចឆ្លៀតឪកាស នៅពេលផលិតទឹកដោះស្ដេច ទុកកំពែងស្ដេចមួយ ចំនួន ដើម្បីប្រើប្រាស់ ក្នុងការបំបែកសម្បុកសំរាប់ហ្វូង ដែលមាននាទីពង្រីក សម្បុក។ទឹកដោះស្ដេចដែលមានគុណភាពល្អ មិនប្រែពណ៌លឿង មិនក្រាម និងមិនប្រឡាក់ប្រឡូកនិងកំទេចកំទីដទៃ។ v អត្ថប្រយោជន៍នៃការចិញ្ចឹមឃ្មុំ · មិនប៉ះពាល់ដល់ដីកសិកម្ម។ · សម្ភារតិច សាមញ្ញ ។ · ចំណាយដើមទុនតិច។ · ឃ្មុំមិនបំផ្លាញធម្មជាតិ អាចរកចំណីដោយខ្លួនឯង។ · ជួយដំនើរលំអងរុក្ខជាតិ។ · ផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាជន។ · ជាឪសថ សំរាប់ព្យាបាលជម្ងឺ។

No comments:

Post a Comment