១ ចំនេះដឹងមូលដ្ឋាន
យើងគ្រប់គ្នាបានស្គាល់ពីរសជាតិដ៏ឆ្ងាញ់ពិសារបស់គ្រាប់ ស្វាយចន្ទីហើយ តែពេលនេះយើង
នឹងសាកល្បងភ្លក្សរសជាតិស្រាផលិតពីស្វាយចន្ទីវិញ ម្តង តើវារស់ជាតិឆ្ងាញ់យ៉ាងណាដែរ ។
នៅប្រទេសហ្វីលីពីនគេបានរកឃើញវិធីកែច្នៃស្វាយចន្ទីឲ្យទៅជាស្រា ប្រកបដោយឱជារស
នឹងបានដាក់ដបបញ្ចេញលក់ក្នុងទីផ្សារថែមទៀតផង ។
២ គោលបំណង
ដឹងពីវិធីសាស្ត្រក្នុងការធ្វើស្រាពីផ្លែ
ស្វាយចន្ទី
បរិមាណអាល់កុលនៅក្នុងស្រាផ្លែស្វាយចន្ទី
៣ សម្ភារៈ
យើងខ្ញុំសូមនាំយកពីវិធីផលិតស្រាពីផ្លែស្វាយចន្ទីនេះ និងសម្ភារៈដែលត្រូវការព្រមទាំងគ្រឿង
ទាំងឡាយផង មានជំរាបជូនខាងក្រោមនេះ :
- ជ្រុញស្អាត (ជ្រុញស) កាំបិតស្អាត, ស្លាបព្រាសម្រាប់វាល់។
- ជញ្ជីងនាឡិកាខ្នាត 5Kg។
- ចង្ក្រានហ្គាស ឬចង្ក្រានដុតអុស-ធ្យូងធម្មតា។
- កន្ត្រងសម្រាប់ច្រោះ, វែកធ្វើពីអីណុក (វែកឈើក៏បាន), ស៊ីឡៅ។
- ដបសម្រាប់បន្ទំ, កែវសម្រាប់បន្ទំ, ក្រណាត់ច្រោះថ្មីមួយផ្ទាំង។
គ្រឿងផ្សំដែលត្រូវការ
- ជ្រើសរើសយកផ្លែស្វាយចន្ទី ដែលមានផ្លែធំៗល្អ មានពណ៌ក្រហម បើបានរើសយកផ្លែដែលមាន
រសជាតិផ្អែមផងកាន់តែប្រសើរ ចំនួន 1Kg។
- មេដំបែរ ប្រភេទ អ៊ិនស្ទិន (Instant yeast) មានលក់នៅផ្សារឡាក់គី “វាត្រូវបានគេ
ដាក់ជាកញ្ចប់ៗ” ចំនួនកន្លះស្លាបព្រាកាហ្វេ។
- ស៊ុតមាន់យកតែផ្នែកសចំនួន ៣គ្រាប់ ឬ 1/4នៃពែងវាល់។
វិធីធ្វើ
១- យកផ្លែស្វាយចន្ទីដែលយើងបានរើសសម្រាំងរួចហើយនោះមកលាងសំអាតឲ្យ ស្អាត កាត់ផ្នែក
ណាដែលមិនល្អចោលចេញ រួចថ្លឹងឲ្យបានចំនួន 1Kg។
២- កាត់ផ្លែស្វាយចន្ទីនេះជាបួនបន្ទះដោយប្រើកាំបិតមុត ដើម្បីកុំឲ្យវាហូរទឹកចេញច្រើនពេក ។
៣- ថ្លឹងបន្ទះសាច់ផ្លែស្វាយចន្ទីនេះជាថ្មីឲ្យបាន 1Kg ដូចដើម។
៤- ដាក់ស្ករ (ស្ករសក៏បាន) ចំនួន 10% ឬស្មើ 120grams (ក្រាម)។
៥- ច្របល់សាច់ផ្លែស្វាយចន្ទីនេះជាមួយស្ករឲ្យបានសព្វល្អ ទោះបីត្រូវជ្រុំបន្តិចៗក៏ដោយ លៃធ្វើ
យ៉ាងណាឲ្យសព្វសាច់ស្វាយ។
៦- រក្សាសាច់ស្វាយចន្ទីដែលច្របល់ជាមួយស្ករនេះ ទុកឲ្យបានពី 15-20នាទី។
៧- បន្ទាប់មកយកមកដាក់ក្នុងក្រណាត់ច្រោះយកទឹករបស់វា ដូចគ្នាទៅរបៀបច្រោះយកខ្ទិះដូង
ដូច្នោះដែរ ។យកកាកវាទុកមួយកន្លែង យើងត្រូវការតែទឹកដមដែលច្រោះបាននោះតែប៉ុណ្ណោះ ។
៨- យកទឹកដមនេះដាក់ចូលក្នុងដប ឬកែវមានគម្របជិតល្អឲ្យនៅត្រឹមតែ 3/4នៃកែវ។
៩- ដាក់មេដំបែរចូល។
១០- ក្រឡុកឲ្យមេតំបែរជ្រាបបានសព្វ ដោយបង្វិលកែវឲ្យទឹកក្នុងកែវវិល តែត្រូវឲ្យវាវិលក្នុងផ្លូវតែ
មួយប៉ុណ្ណោះ ។
១១- យកសំឡីមួយដុំមករុំចុកមាត់ដប ឬកែវនោះ។
១២- រក្សាវាទុកចំនួន ២ ទៅ ៤សប្តាហ៍។
១៣- ចាក់យកតែទឹកដែលថ្លានោះប៉ុណ្ណោះ បន្ទាប់ពីបានបន្ទំរួច។
១៤- គោះយកផ្នែកសរបស់ស៊ុត ដាក់លាយជាមួយទឹកដមនោះ រួចចុកមាត់ដបជាថ្មី ជាមួយសំឡី
ដាក់ចំហុយក្នុងឆ្នាំងសម្ពាធ បើគ្មានយើងអាចប្រើឡាំងសឹងធម្មតាក៏បាន ។ យើងធ្វើបែបនេះ
ដើម្បីសម្លាប់អ្វីៗដែលជាមេរោគចោលចេញ (ដាក់ទឹកក្នុងឡាំងសឹងដាំឲ្យពុះសិន ទើបដាក់ដបឬ
កែវចូលចំហុយចំនួន 5-10នាទី ក្នុងកំដៅ 50-60ដឺក្រ)។
១៥- យកចេញ ចាក់ដាក់ចូលក្នុងដបស្អាតដែលបានសំអាតនិងចំហុយសម្លាប់មេរោគ ដាក់
គម្របគ្របវាឲ្យជិត។
១៦- យើងអាចរក្សាវាទុកទៅតាមពេលវេលា ដែលយើងត្រូវការចាប់ពី ៦ខែឡើងទៅ ដល់រាប់សិប
ឆ្នាំ។
១៧- ត្រូវយកមកក្លាស្សេឲ្យត្រជាក់សិនមុនពិសារ។
លទ្ធផល
ស្រាផលិតពីផ្លែស្វាយចន្ទីនេះ ពីដំបូងមានពណ៌លឿងក្រម៉ៅ បន្ទាប់មកវានឹងប្តូរពណ៌មកជាក្រហម
ក្រម៉ៅ។
សន្និដ្ឋាន
ស្រាផលិតពីផ្លែស្វាយចន្ទីបើយើងទុកវាយូរវាមានជាតិអាល់កុលក្នុងកំរិត ១០ទៅ ១២ដឺក្រេប៉ុណ្ណោះ។
No comments:
Post a Comment