News

ផលប្រយោជន៏នៃការប្រើប្រាស់ EM

ផ្នែកកសិកម្ម:
-      ជួយកាត់បន្ថយជាតិអាស៊ីត អោយមានលក្ខណះមធ្យមក្នុងដី និង ទឹក។
-      ជួយកែច្នៃបញ្ហាសត្វល្អិត ដែលជាសត្រូវនិងរោគរាត្បាតផ្សេងៗរបស់ដំណាំ។
-      ជួយធ្វើអោយដីផុសជក់ទឹក និង អាកាសធាតុឆ្លងកាត់បានសមរម្យ។
-      ជួយបង្កើតអរម៉ូនដាំណាំដើម្បីអោយផលិតផលខ្ពស់ហើយគុណភាពល្អ ឡើង។
-      ជួយអោយផលដាំណាំទាំងឡាយរក្សាទុកបានយូរ ហើយអាចដឹកជញ្ជូនបាននូវផ្លូវ ឆ្ងាយដូចជានូវ ក្រៅប្រទេសបាន។
-      ជួយរំលាយពពួកកំទេចកាកសំណល់ផ្សេងៗ អោយក្លាយជាអាហាររបស់ដំណាំ ដាំណាំអាចស្រូបបានយ៉ាងងាយ។
ផ្នែកចិញ្ចឹមសត្វ:
-      ជួយបន្ថែមកំលាំង និងសុខភាពសត្វចិញ្ចឹម ធ្វើអោយសត្វរឹងមាំងអាចទប់ទល់ និង ជំងឺផ្សេងៗបាន រហូតដល់ ៩៩%
-      ជួយបំបាត់ក្លិនស្អុយពីកសិដ្ឋានបានក្នុងរយះពេល ២៤ ម៉ោង។
-      ជួយបំបាត់ទឹកស្អុយក្នុងរយះពេល ទៅ សប្តាហ៏។
-      ជួយបំបាត់រោគដង្ក្រោកាច់ និង រោគផ្សេងៗក្នុងសត្វផ្សេងៗ ជំនួសអោយថ្នាំវ៉ាក់ សាំង និងថ្នាំផ្សេងៗ។
-      កំបាត់រុយ ដោយការផ្តាច់ជីវិត មិនអោយដុះស្លាបកើតជារុយបាន។

ផ្នែកសត្វរស់នៅក្នុងទឹក:
-      ជួយបំបាត់ភក់ស្អុយ។
-      ជួយទឹកក្នុងអាង ស្រះចិញ្ចឹមត្រីអោយមានលក្ខណះល្អបានយូរ។
-      ជួយផ្សះរោគដំបៅផ្សេងៗ របស់សត្វចិញ្ចឹម។
-      ជួយកែបញ្ហារោគព្រូននៅក្នុងទឹកដែលជាសត្វធ្វើអោយ  ត្រី កង្កែប រឺ សត្វ ចិញ្ចឹមក្នុង ទឹកផ្សេងៗ មានអន្តរាយ។

ផ្នែកបរិស្ថាន:
-      ជួយការពារអាកាសធាតុមិនល្អ អោយទៅជាអាកាសធាតុល្អ។
-      ជួយបំបាត់ទឹកស្អុយក្នុងកសិដ្ឋាន ចិញ្ចឹមសត្វ រោងចក្រធំៗ។
-      ជួយបំបាត់របស់ស្អុយ ដូចជាកំទេចអាហារពីផ្ទះបាយអោយជាប្រយោជន៏ ដល់ការ ចិញ្ចឹមសត្វ។

-      បំបាត់សំរាមដោយការរំលាយសំរាមពីច្រើនទៅតិច និងអាចយកទៅធ្វើជាជីបាន។

No comments:

Post a Comment