News

បច្ចេកទេសធ្វើមេផ្សិតអំបោះ

        I - ការផលិតមេផ្សិត អំបោះ
           ការផលិតមេស្ព័រផ្សិតអំបោះវាក៏មានលក្ខណះមួយប្រហាក់ ប្រហែល ផ្សិតចំបើងដែរ ក្នុងការផលិតនេះ គឺដើម្បីតំរូវការតាមទី ផ្សារ និង ដើម្បីពង្រីកនូវចំណេះដឹងបន្ថែម ផ្នែកដំដាំផ្សិត

រូបមន្តនៃការផលិតមេស្ព័រ ផ្សិតអំបោះ:
-       ម៉្សៅ Agar               ចំនួន ២០ g
-       ម៉្សៅ Glucogs         ចំនួន ២៥ g
-       ម៉្សៅ Extrat de mal  ចំនួន ,17g
-       ទឹកដំឡូងបារាំង      ចំនួន ១០០០g

a,  ការលាយវត្ថុធាតុដើម: ចំពោះវត្ថុធាតុដើមដែលសំរាប់ លាយគ្នានោះ គេត្រូវគណនា ដោយឡែកៗពីគ្នា ទើបយើបយក វាល់ ទឹកមកដាក់ចួលក្នុងឆ្នាំងដាំទឹកនោះអោយពុះល្មម បន្ទាប់ មកយកម៉្សៅ Agar ចាក់ចូលមុនគេរួចកូវាអៅយរលាយជាទឹក មួយ ក្រោយមកចាប់ផ្តើមយក ម៉្សៅ Glucoga និង វត្ថុធាតុដើម មួយចំនួនទៀត ដាក់ទៅតាមលំដាប់របស់វាទាល់តែអស់ ហើយ រំងាស់វាក្នុងឆ្នាំងរយះពេល ១៥ ទៅ ២០ នាទី នៅពេលយើង
ពិនិត្យ ទៅ ឃើញមានព័ណ ក្រហមព្រឿងៗ ទើបគេឈប់ ចំហុយ។

b, របៀបចំហុយដបល្បាយ : បន្ទាប់ពីធ្វើការស្ងោរវារួចមក គេយកល្បាយនោះទៅទុកនៅក្នុងកែវបាឡុង ហើយគេវាដាក់ កន្លែងត្រជាក់នៅពេលនោះ គេឃើញទឹកល្បាយវាកកបន្ទាប់មក គេយកកែវបាឡុង ដែលដាក់ល្បាយ នោះយកទៅធ្វើការចំហុយ ទៀត ក្នុងរយះពេល ៦០ នាទី បន្ទាប់ពីចំហុយ គេយកបំពង់កែវ រីចាន ប៉េតទ្រី យកមកដាក់ម៉្សៅ ល្បាយដែលចំហុយនោះរួច ហើយយកទៅទុកនៅក្នុងទូរ ដែលមានកាំរស្មីអូត្រាវីយ៉ូឡេ ដើម្បីសំលាប់មេរោគ ចេញពីល្បាយ នោះក្នុងរយះពេល ពី ៣០ ទៅ ៦០ នាទី
ក្រោយមកគេបូមទឹកល្បាយ បញ្ជូលបំពង់កែវ គឺមាន  លក្ខណះរហ័សបំផុតជៀសវាង ការខូចខាត ក្រោយមក គេបូមវាដាក់ទៅតាម កំរិតដែលកំណត់តាមបច្ចេកទេស បន្ទាប់ មក យើងទុកវាអោយ ត្រជាក់ដើម្បីងាយស្រួលបង្កាត់។

c, របៀបបង្កាត់មេស្ព័រពីសាច់ផ្សិតមកលើល្បាយចាហួយ
ក្រោយពីធ្វើការចំហុយមក ហើយ គេអនុវត្តន៏រៀបចំទូរ បង្កាត់ទៅតាមបច្ចេកទេសត្រឹមត្រូវ ដើម្បីការពារមេរោគ គេប្រើ
អាល់កុល មកជូតក្នុងទូរបង្កាត់រួចហើយ យកភ្លើងមកដុត អោយឆេះក្រោយមក គេរៀបចំយកដបល្បាយមកដាក់ក្នុងទូរ រួចហើយយើងយកដងកាំបិទ ដើម្បីកាត់បង្កាត់ពូជផ្សិត ។រួច យកដបដែលធ្វើការបង្កាត់នោះទៅទុកនៅកន្លែងស្អាត។

II - ការបង្កាត់ស្ព័រសារ៉ាយមកលើល្បាយគ្រាប់ស្រូវ :
            ការបន្តក្នុងដំណាក់កាលនេះវាមានការលំបាកបន្តិចបន្តួច នៅពេលយើងផលិតវា ជួនកាលទទួលបាននូវផលល្អ ជួនកាល មិនបានក៏សឹងមាន
            - របៀបស្ងោរល្បាយគ្រាប់ស្រូវ: ជាដំបូងគេត្រូវជ្រើស រើសគ្រាប់ស្រូវណាដែលមានគ្រាប់ធំល្អ ឫពពួកប្រភេទស្រូវសា ឡីជាដើម យកមកសំរាប់ធ្វើក្នុងការបង្កាត់ប្រភេទគ្រាប់រុក្ខជាតិ ទាំងនេះ នៅពេលដែលគេធ្វើវាមានទិន្នផលខ្ពស់
-       បន្ទាប់ពីធ្វើការជ្រើសរើសវត្ថុធាតុដើម: គេយកចានដែក មួយមកដាក់ ហើយយកទៅ លាងទឹកអោយស្អាត ដើម្បីសំអាតនូវធូរលីផ្សេងៗ។
-       ក្រោយពីលាងរួចគេយកទៅដាក់ក្នុងឆ្នាំងមួយដែលមានទឹកតាមកំរិតដេលគេកំណត់
-       បន្ទាប់ពីដាក់នូវក្នុងឆ្នាំងហើយ គេចាប់អនុវត្តន៏ដុតភ្លើង ស្ងោរវាតែម្តង ក្នុងរយះពេលពី ២០ ទៅ ៤៥ នាទី ហើយ យើងធ្វើការពិនិត្យ មើលវា តើគ្រាប់ស្រូវស្ងោរនោះវាឆ្អិន នៅ បន្ទាប់ពីមើលគ្រាប់គ្រាន់ហើយ គ្រាប់ស្រូវវាឆ្អិនទើប ឈប់
-       បន្ទាប់ពីស្ងោរហើយយើងធ្វើការស្រង់គ្រាប់ស្រូវចេញពី ឆ្នាំងស្ងោរ ហើយហាលវាអោយស្រស់ទឹក បន្តិចល្មមដែល មានសំណើមចាប់ពី ៦០ទៅ ៦៥ %
-       ចំពោះគ្រាប់ស្រូវដែលស្ងោររួចនោះហាមមិនអោយទុកវា នៅយូរថ្ងៃឡើយ។

/ ការលាយម៉្សៅ ផ្លាតលើគ្រាប់ស្រូវស្ងោរ: ក្នុងការលាយ ម៉្សៅផ្លាតជាមួយគ្រាប់ស្រូវស្ងោរគេត្រូវថ្លឹង វាទៅតាមកា កំណត់ ជាក់លាក់មិនត្រូវអោយគ្រាប់ស្រូវវាមានសំណើម ជ្រុលឡើយ បើសិនគ្រាប់ស្រូវវាមានសំណើមសើមជ្រុល បណ្តាលអោយមានក្លិនជូរអោយខូចតែម្តង។ ហេតុនេះ ហើយ អ្នកបច្ចេកទេសត្រូវមាការប្រុងប្រយត្ន័ ជានិច្ចមុននិង គណនាវាទៅតាមរូបមន្តដែឡមានដូចខាង ក្រោម:

តាមរូបមន្ត:
-       ចំពោះម៉្សៅ ផ្លាត Plate ចំនួន , %
-       ចំពោះគ្រាប់ស្រូវ  ចំនួន ១០០០ ក្រាម
បន្ទាប់មកគេយកវត្ថុធាតុដើមទាំងពីរនេះមកលាយបញ្ជូល គ្នាទៅតាមរូបមន្ត ដែលបានកំណត់ខាងលើនេះ គឺធ្វើដោយ ការប្រុងប្រយត្ន័ជានិច្ច។

/ ការច្រកល្បាយគ្រាប់ស្រូវក្នុងថង់ប្លាស្ទិច:   គេត្រូវថង់
គូថជ្រុងដែលមានខ្នាតត្រឹមត្រូវចប់ពី ២០ x ២៤ cm ហើយគេ ចាប់ផ្តើមច្រាកវាតែម្តងក្នុងមួយថង់ដាក់ចំនួនចាប់ពី ៥០០ g បន្ទាប់ពីច្រកល្បាយចូលក្នុងថង់រួចហើយគេចាប់ផ្តើមយកកងជ័រមកដាក់ធ្វើជាកថង់ ដោយកៅស៊ូយឹត ពីលើភ្ជាប់ជាកថង់នោះ រួចហើយគេយកសំឡីមកចុកពីលើមាត់ថង់តែម្តង បន្ទាប់មក ទៀតយកក្រដាស់មករុំពីលើសំឡីជាការស្រេចតែម្តង។


         / ការចំហុយកញ្ចប់ល្បាយគ្រាប់ស្រូវ :
         ក្នុងការចំហុយកញ្ចប់ល្បាយនេះគេយកកញ្ចប់ទៅដាក់ ដំរាបនៅក្នុងឆ្នាំងចំហុយ ទៅតាមលំដាប់ថ្នាក់នៃឆ្នាំង បន្ទាប់ មកគេធ្វើការចំហុយតែម្តង គឺចំហុយដោយកំដៅចាប់ពី ១២១ ទៅ ១២៦ អង្សាសេ ក្នុងរយះពេល ២ម៉ោង បន្ទាប់ពីធ្វើការឈប់ចំហុយ រួចរាល់ហើយគេចាប់ផ្តើមរើយ កញ្ចប់ល្បាយចេញពីក្នុងឆ្នាំងចំហុយ ហើយគេយកវាទៅដាក់ នៅកន្លែង មួយដែលសីតុណ្ហភាពត្រជាក់ល្អ។ ដូចជានៅក្នុងទុរ ឫនៅលើតុក៏បានដែរក្នុងរយះពេល ទៅ១២ ម៉ោង ទើបគេ យកកញ្ជប់ល្បាយនោះមកធ្វើការបង្ហាត់តែម្តងជាការស្រេច។

ចំណាំ: ចំពោះកញ្ចប់ល្បាយចំហុយនៅពេលគេធ្វើការបង្កាត់ នោះត្រូវអោយមានកំដៅពី ទៅ អង្សាសេ ជាការល្អបំផុត

III - ការបង្កាត់កញ្ចប់ល្បាយគ្រាប់ស្រូវជាមួយមីសេល្យូម :
         ក្នុងការបង្កាត់កញ្ចប់ល្បាយគ្រាប់ស្រូវនេះ គេត្រូវមានកា ប្រុងប្រយ័ត្ន ជានិច្ច ទើបការបង្កាត់នោះទទួលនូវទិន្នផលបាន  វិជ្ជមានសំរាប់ធ្វើការងារបន្តទៅទៀត។

ឧបករណ៏សំរាប់ធ្វើការបង្កាត់មេមីសេល្យូមមាន:
-       បាំងចាប់សំឡី
-       ស្រោមដៃប្លាស្ទិច
-       ចង្កៀងអាកុល
-       ស្លាបព្រាដូសមេមីសេល្យូម
-       ទូរបង្កាត់

ការបង្កាត់កញ្ចប់ល្បាយគ្រាប់ស្រូវ និង មេមីសេល្យូម
         ក្នុងការបង្កាត់មេមីសេល្យូម នេះវាមានលក្ខណះលំបាក ខ្លះៗដែរ ហេតុនេះហើយអ្នកបង្កាត់ត្រូវមានការប្រុងប្រយ័ត្ន ជានិច្ច ចំពោះឧបករណ៏ មុនយកមកធ្វើការបង្កាត់ត្រូវស្ងោរជា មុនសិន ក្រោយពីបានរៀបចំរួចរាល់ហើយ យើងចាប់ផ្តើម ធ្វើការបង្កាត់តែម្តង។
         បន្ទាប់ពីធ្វើការបង្កាត់រួចរាល់ហើយ គេយកកញ្ចប់  ល្បាយទៅទុកដាក់ក្នុងទូរអោយបានល្អ រហូតដល់ថ្ងៃ មេមីសេល្យូម ដុះលូតលាស់ចំនួន ទៅ ថ្ងៃ យើងចាប់ផ្តើម ធ្វើការក្រឡុកវាអោយគ្រាប់ល្បាយចេញពីគ្នា ហើយទុកវា អោយដុះមេមីសេល្យូម ម្តងទៀត នៅពេលនោះ គេមិនប៉ះ ពាល់វាទេ គេទុកដល់ថ្ងៃកំណត់សំរាប់យកទៅធ្វើការបណ្តុះ វានៅលើល្បាយមួយផ្សេងទៀត។

ចំណំាំ: ចំពោះកញ្ចប់មេមីសេល្យូម នេះគេអាចទុកវាចាប់ ពី ទៅ ១៥ ថ្ងៃ ទើបគេយកទៅបណ្តុះបាន ប៉ុន្តែបើសិនយើង មិនធ្វើការបណ្តុះទេនោះ គេត្រូវយកវាទៅដាក់នៅក្នុងទូរទឹកកក

ដែលមានសីតុណ្ហភាព ចាប់ពី ១៥ ទៅ ២៥ អង្សារសេ ទើបមេមីសេល្យូមវាមិនខូចហើយទុកបានយូររហូតដល់ ១២ ខែ បានទៀតផង៕

No comments:

Post a Comment