News

តើអ្វីជារ៉ូទីហ្វ័រ? What's Rotifer?

ទីហ្វ័រ    ជាប្រភេទសត្វពហុកោសិកាឥតឆ្អឹងដែលមានរូបរាងតូចៗ​ហើយមិនអាចមើលឃើញនឹងភ្នែកទទេ។​​​ ឈ្មោះរបស់វាមកពីពាក្យឡាតាំងមានន័យថាWheel-Bearerដែលជាចលនារង្វិលរបស់រោមទាំងនេះធ្វើឲ្យវាលេចឡើងក្រោមរូបរាងដូចជាម្កុជហើយចំពោះប្រភេទខ្លះចលនារបស់រោមទាំងនេះធ្វើឲ្យពួកវាមានរាងហាក់ដូចជាមានចលនារង្វិលនៃកង់(Aisha et al, 2000)តាមរយះការសិក្សាជាច្រើនទៅលើរ៉ូទីហ្វ័របានបង្ហាញថាវាមានសារៈសំខាន់ចំពោះភាវៈរស់ដទៃទៀតទាំងផ្ទាល់ទាំងប្រយោល។តាមរយះលក្ខណៈមួយចំនួនដូចជាគុណភាពនៃសារធាតុចិញ្ចឹមនិងទំហំដ៏តូចរបស់វាមានអត្ថប្រយោជន៏យ៉ាងសំខាន់សម្រាប់ជាអាហាររបស់កូនសត្វនៅក្នុងទឹកដូចជាកូនត្រី        និងបង្កងជាដើម(Liu, 1996)។​​ តើមានការសិក្សាស្តីអំពីរ៉ូទីហ្វ័រដល់កម្រិតណានៅក្នុងប្រទេសកម្ពុជា?
            ពិតណាស់បើយើងក្រឡេកមើលទៅលើការសិក្សាស្រាវជ្រាវលើពពួកសត្វដែលរស់នៅ​ក្នុងទឹកហើយជាសត្វដែលមានរូបរាងតូចមិនអាចមើលនិងភ្នែកទទេបានទេ។នេះដោយសារតែការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយក៏ប៉ុន្តែយើងក៏ឃើញការស្រាវជ្រាវលើពពួកប្លុងតុងដែលរួមមានប្លុងតុងសត្វនិងប្លុងតុងរុក្ខជាតិ។រ៉ូទីហ្វ័រគឺជាសាខាមួយនៃក្រុមប្លុងតុងសត្វហើយវាមានការសិក្សាតិចតួចប៉ុណ្ណោះនៅក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៏ដូចជាប្រទេសឡាវព្រុយណេកម្ពុជាដែលមានចំនួនរបាយការណ៏ស្តីពីរ៉ូទីហ្វ័រតិចជាង10ប្រភេទក្នុងចំណែកថ្នាក់។តែចំពោះចំនួនរ៉ូទីហ្វ័រនៅក្នុងប្រទេសថៃមាន310ប្រភេទក្នុងចំណែកថ្នាក់(Sanoamuangetal,2001)។ហើយរហូតមកដល់សព្វថ្ងៃនេះក៏នៅតែមានអ្នកស្រាវជ្រាវអំពីរ៉ូទីហ្វ័រតិចតួចនៅឡើយ

No comments:

Post a Comment