News

លក្ខណៈទូទៅរបស់កន្ទុំរុយ


សព្វថ្ងៃកន្ទុំរុយមានប្រវែងខុសគ្នាគឺពី 20ទៅ125មមហើយកន្ទុំរុយដែលធំជាងគេបំផុតត្រូវបានដឹងថាវាមានអាយុកាលប្រែល250លានឆ្នាំកន្លងមកហើយតាមការសិក្សាទៅលើផូស៊ីលរបស់វាដែលស្លាបសំកាំងរបស់វាមានប្រវែង650មម។ហើយកន្ទុំរុយដែលធំជាងបំផុតនៅប្រទេសកម្ពុជាគឺមានប្រវែង85មមប៉ុន្តែជារឿយៗយើងអាចមើលឃើញថាវាមានទំហំធំគឺនៅពេលដែលវាសន្ធឹងស្លាបរបស់ដើម្បីហើរ។
     កន្ទុំរុយវាជាសត្វដែលមានរូបរាងស្អាតហើយវាជាសត្វរស់នៅលើផ្ទៃទឹក ឬក្នុងទឹកពេលវាមិនទាន់ពេញវ័យ។ នៅពេលវានៅក្នុងទឹកជាធម្មតាវាដង្ហើមតាមរយះស្រកី ហើយស្រកីរបស់វាក៏មាននាទីសម្រាប់ហែលផងដែល។  ស្រកីរបស់កន្ទុំរុយពេញវ័ញគឹស្រស់ស្អាតណាស់វាមានទម្រង់ទ្រនុង  ៣ដែលស្ថិតនៅផ្នែកខាងចុងនៃពោះ។ស្រកីកន្ទុំរុយ(Anisopera)មានទ្រនុងចុងពោះវៀន។អង់តែនរបស់កន្ទុំរុយបានទាញទឹកចូលទៅក្នុងពោះវៀនតាមទ្វារធំ របស់វា។ ​ប្រសិនបើវាជាសត្វល្អិតដែលរវាងវៃ វានឹងបញ្ចេញទឹកទាំងនោះតាមទ្វាធំ គឹមានការផ្លាស់ប្តូរទីកន្លែង និង ជាសត្វល្អិតដែលផ្លាស់ប្តូរតាមរយះការបញ្ចេញទៅមុខ ។ ជាពិសេសទៅទៀតនោះកន្ទុំរុយមានសំបុរស្រស់ស្អាតប្លែកៗពីគ្នាទៅតាមកន្លែងដែលវារស់នៅប៉ុន្តែពួកវាចិញ្ចឹមជីវិត ដោយស៊ីពពូកវីរុសនៅក្នុងទឹកដូចៗទាំងអស់ៗជាធម្មតាពួកវាទំនៅលើមែកឈើដើម្បីរង់ចាំអាហារស៊ី ហើយពពួកសត្វដែលជាអាហាររបស់កន្ទុំរុយវាតូចៗប៉ុន្តែមួយចំនួនវាមានមាឌធំហើយជូនកាលពូកវានឹងវាយប្រហារកូនកន្ទុំរុយ និងត្រីតូចៗជាអាហារ ។ ពពូកកន្ទុំរុយដែលស្រស់ស្អាតទាំងនោះជាប្រភេទសត្វល្អិតដែលមានមាត់ក្រោមប្រែប្រួលនេះ គឺជាលក្ខណះពិសេសមួយពួកវាចាប់ចំណីអាហារ។នៅពេលមាត់របស់វាបត់ខាងក្រោមក្បាលវាមិនអាចប្រើប្រាស់បានទេប៉ុន្តែជាទូទៅវាបានប្រើប្រាស់ផ្នែកដែលលយចេញមកចាប់ចំណីរអាហារបានពីរ យ៉ាងឆាប់រហ័សតាមរយះការផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយទៀតដោយការកៀបនៅខាងចុងនៃមាត់។ នៅពេលដែលកន្ទុំរុយទាំងនេះលូតលាស់ពេញលេញពូកវាក៏ចេញពីក្នុងទឹកដើម។

No comments:

Post a Comment