News

ទើបតែដឹង-វិធីសាស្ត្រក្នុងការធ្វើស្រាពីផ្លែស្វាយចន្ទី


<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1436303993128237_1436304006461569&adtype=banner300x250"></iframe>
</figure>
១ ចំនេះដឹងមូលដ្ឋាន
យើង​គ្រប់គ្នា​បាន​ស្គាល់​ពី​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​របស់​គ្រាប់​ ស្វាយចន្ទី​ហើយ តែ​ពេល​នេះ​យើង

នឹង​សាកល្បង​ភ្លក្ស​រសជាតិ​ស្រា​ផលិត​ពី​ស្វាយចន្ទី​វិញ​ ម្តង តើ​វា​រស់ជាតិ​ឆ្ងាញ់​យ៉ាងណាដែរ ។

​នៅ​ប្រទេស​ហ្វីលីពីន​គេ​បាន​រកឃើញ​វិធី​កែច្នៃ​ស្វាយចន្ទី​ឲ្យទៅ​ជា​ស្រា​ ប្រកបដោយ​ឱជារ​ស

នឹង​បានដាក់​ដប​បញ្ចេញ​លក់​ក្នុង​ទីផ្សារ​ថែមទៀត​ផង ។​

២ គោលបំណង

ដឹងពីវិធីសាស្ត្រក្នុងការធ្វើស្រាពីផ្លែ

ស្វាយចន្ទី
                                                             បរិមាណអាល់កុលនៅក្នុងស្រាផ្លែស្វាយចន្ទី

៣​​ សម្ភារៈ

យើងខ្ញុំ​សូម​នាំ​យក​ពី​វិធី​ផលិត​ស្រា​ពី​ផ្លែ​ស្វាយចន្ទី​នេះ និង​សម្ភារៈ​ដែល​ត្រូវការ​ព្រមទាំង​គ្រឿង​

ទាំងឡាយ​ផង មាន​ជំរាបជូន​ខាងក្រោម​នេះ :

​​- ជ្រុញ​ស្អាត (​ជ្រុញស​) កាំបិត​ស្អាត​, ស្លាបព្រា​សម្រាប់​វាល់​។

​​- ជញ្ជីង​នាឡិកា​ខ្នាត 5Kg

​​- ចង្ក្រានហ្គាស ឬ​ចង្ក្រាន​ដុត​អុស​-​ធ្យូង​ធម្មតា​។

​​- កន្ត្រង​សម្រាប់​ច្រោះ​, វែក​ធ្វើ​ពី​អី​ណុ​ក (​វែក​ឈើ​ក៏បាន​), ស៊ី​ឡៅ​។

​​- ដប​សម្រាប់​បន្ទំ​, កែវ​សម្រាប់​បន្ទំ​, ក្រណាត់​ច្រោះ​ថ្មី​មួយ​ផ្ទាំង​។

​គ្រឿងផ្សំ​ដែល​ត្រូវការ 

​​- ជ្រើសរើស​យក​ផ្លែ​ស្វាយចន្ទី ដែល​មាន​ផ្លែ​ធំៗ​ល្អ មាន​ពណ៌​ក្រហម បើ​បាន​រើស​យក​ផ្លែ​ដែល​មាន​

រសជាតិ​ផ្អែម​ផង​កាន់តែ​ប្រសើរ ចំនួន 1Kg

​​- មេ​ដំបែរ ប្រភេទ អ៊ិន​ស្ទិន (Instant yeast) មាន​លក់​នៅ​ផ្សារ​ឡាក់​គី
​វា​ត្រូវ​បាន​គេ

​ដាក់​ជា​កញ្ចប់ៗ​ ចំនួន​កន្លះ​ស្លាបព្រា​កាហ្វេ​។

​​- ស៊ុតមាន់​យកតែ​ផ្នែក​ស​ចំនួន ៣​គ្រាប់ ឬ 1/4​នៃ​ពែង​វាល់​។

​វិធី​ធ្វើ​

​​១- យក​ផ្លែ​ស្វាយចន្ទី​ដែល​យើង​បាន​រើសសម្រាំង​រួច​ហើយ​នោះ​មក​លាង​សំអាត​ឲ្យ​ ស្អាត កាត់​ផ្នែក​

ណា​ដែល​មិនល្អ​ចោល​ចេញ រួច​ថ្លឹង​ឲ្យបាន​ចំនួន 1Kg

​​២- កាត់​ផ្លែ​ស្វាយចន្ទី​នេះ​ជា​បួន​បន្ទះ​ដោយ​ប្រើ​កាំបិត​មុត ដើម្បី​កុំឲ្យ​វា​ហូរ​ទឹក​ចេញ​ច្រើនពេក ។​

​​៣- ថ្លឹង​បន្ទះ​សាច់​ផ្លែ​ស្វាយចន្ទី​នេះ​ជា​ថ្មី​ឲ្យបាន 1Kg ដូចដើម​។

​​៤- ដាក់​ស្ករ (​ស្ករស​ក៏បាន​) ចំនួន 10% ឬ​ស្មើ 120grams (​ក្រាម​)។

​​៥- ច្របល់​សាច់​ផ្លែ​ស្វាយចន្ទី​នេះ​ជាមួយ​ស្ករ​ឲ្យបាន​សព្វ​ល្អ ទោះ​បី​ត្រូវ​ជ្រុំ​បន្តិចៗ​ក៏ដោយ លៃ​ធ្វើ

យ៉ាងណា​ឲ្យ​សព្វ​សាច់​ស្វាយ​។

​​៦- រក្សា​សាច់​ស្វាយចន្ទី​ដែល​ច្របល់​ជាមួយ​ស្ករ​នេះ ទុកឲ្យ​បាន​ពី 15-20​នាទី​។

​​៧- បន្ទាប់មក​យកមក​ដាក់​ក្នុង​ក្រណាត់​ច្រោះ​យក​ទឹក​របស់​វា ដូចគ្នា​ទៅ​របៀប​ច្រោះ​យក​ខ្ទិះដូង​

ដូច្នោះ​ដែរ ។​​​យក​កា​កវា​ទុក​មួយ​កន្លែង យើង​ត្រូវការ​តែ​ទឹកដម​ដែល​ច្រោះ​បាន​នោះ​តែប៉ុណ្ណោះ ។​

​​៨- យក​ទឹកដម​នេះ​ដាក់ចូល​ក្នុង​ដប ឬ​កែវ​មាន​គម្រប​ជិត​ល្អ​ឲ្យនៅ​ត្រឹមតែ 3/4​នៃ​កែវ​។

​​៩- ដាក់​មេដំបែរ​ចូល​។

​​១០- ក្រឡុក​ឲ្យ​មេតំបែរ​ជ្រាប​បាន​សព្វ ដោយ​បង្វិល​កែវ​ឲ្យ​ទឹក​ក្នុង​កែវ​វិល តែ​ត្រូវ​ឲ្យ​វា​វិល​ក្នុង​ផ្លូវ​តែ​

មួយ​ប៉ុណ្ណោះ ។​

​​១១- យក​សំឡី​មួយ​ដុំ​មក​រុំ​ចុកមាត់​ដប ឬ​កែវ​នោះ​។

​​១២- រក្សា​វា​ទុក​ចំនួន ២ ទៅ ៤​សប្តាហ៍​។

​​១៣- ចាក់​យកតែ​ទឹក​ដែល​ថ្លា​នោះ​ប៉ុណ្ណោះ បន្ទាប់ពី​បាន​បន្ទំ​រួច​។

​​១៤- គោះ​យក​ផ្នែក​ស​របស់​ស៊ុត ដាក់​លាយ​ជាមួយ​ទឹកដម​នោះ រួច​ចុកមាត់​ដប​ជាថ្មី ជាមួយ​សំឡី​

ដាក់​ចំហុយ​ក្នុង​ឆ្នាំង​សម្ពាធ បើ​គ្មាន​យើង​អាច​ប្រើ​ឡាំង​សឹង​ធម្មតា​ក៏បាន ។ យើង​ធ្វើ​បែប​នេះ​

ដើម្បី​សម្លាប់​អ្វីៗ​ដែល​ជា​មេរោគ​ចោល​ចេញ (​ដាក់​ទឹក​ក្នុង​ឡាំង​សឹង​ដាំ​ឲ្យ​ពុះ​សិន ទើប​ដាក់​ដប​ឬ​

កែវ​ចូល​ចំហុយ​ចំនួន 5-10​នាទី ក្នុង​កំដៅ 50-60​ដឺ​ក្រ​)។

​​១៥- យកចេញ ចាក់​ដាក់ចូល​ក្នុង​ដប​ស្អាត​ដែល​បាន​សំអាត​និង​ចំហុយ​សម្លាប់​មេរោគ ដាក់​

គម្រប​គ្រប​វាឲ្យ​ជិត​។

​​១៦- យើង​អាច​រក្សា​វា​ទុក​ទៅតាម​ពេលវេលា ដែល​យើង​ត្រូវការ​ចាប់ពី ៦​ខែ​ឡើង​ទៅ ដល់​រាប់សិប

​ឆ្នាំ។

​​១៧- ត្រូវ​យក​មក​ក្លាស្សេ​ឲ្យ​ត្រជា​ក់សិន​មុន​ពិសារ​។

លទ្ធផល

​ស្រា​ផលិត​ពី​ផ្លែ​ស្វាយចន្ទី​នេះ ពី​ដំបូង​មាន​ពណ៌​លឿង​ក្រ​ម៉ៅ បន្ទាប់​មក​វា​នឹង​ប្តូរ​ពណ៌​មកជា​ក្រហម

​ក្រ​ម៉ៅ។​

សន្និដ្ឋាន


ស្រា​ផលិត​ពី​ផ្លែ​ស្វាយចន្ទីបើ​យើង​ទុក​វា​យូរ​វា​មាន​ជាតិ​អាល់កុល​ក្នុង​កំរិត ១០​ទៅ ១២​ដឺ​ក្រេ​ប៉ុណ្ណោះ។

No comments:

Post a Comment