News

ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ(B)

ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ(B)

ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ ជាឃាតករស្ងៀមស្ងាត់ដ៏គួរ អោយខ្លាច !
ជំងឺថ្លើមប្រភេទ បេ ជាបញ្ហារដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ហើយមានអត្រាប្រហែល១០ភាគរយ នៃប្រជាជនកម្ពុជា ។ ជំងឺនេះបង្កឲ្យ មានការរលាកសាច់ថ្លើម និង អាចវិវត្តន៍ទៅរកសភាពក្រិនថ្លើមបាន និងជាពិសេសវាក៏អាចវិវត្តន៍ទៅជាបញ្ហារដុំមហារីកថ្លើម ដែលអាចអោយ ប៉ះពាល់ដល់អាយុជីវិត និងក៏ជាឃាតករដ៏សាហាវស្ងៀមស្ងាត់មួយផងដែរ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ភាគរយនៃអ្នកជំងឺនេះគឺគ្មានរោគសញ្ញា អ្វីអាចឲ្យយើងបានដឹងជាមុននោះឡើយ ។
ក) រោគសញ្ញា ៖
រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិតនៃ ការរលាក និង សភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើម នៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និង ថ្លើមក្រិន) ។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួន ហើយមានតែ ១០ ទៅ ១៥ ភាគរយនៃអ្នកជំងឺថ្លើមប្រភេទ បេ ដែលស្តែងចេញ :
  • ការហេវហត់ ចុះខ្សោយកំលាំង និង សុខភាពដោយមិនមានមូលហេតុច្បាស់លាស់
  • ឡើងលឿងភ្នែក និង ស្បែក
  • មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ
  • មានការហើមជើងជាដើម...។
ខ) ការធ្វើរោគវិនិច្ឆ័យ ៖
មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និង រាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV quantitatif)។
គ) ការចម្លងរោគ ៖
  • មេរោគនេះអាចឆ្លងតាមរយៈ
  • ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ
  • ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល)
  • ការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ
  • ការប្រើប្រាស់សម្ភារៈ រឺវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ ចេញឈាម (កន្ទ្រៃកាត់ក្រចក, ច្រាស់ដុះធ្មេញ, កន្ទ្រៃកាត់សាច់, ម្ជុលចាក់...)
ឃ) វិធីការពារ ៖
ជំងឺថ្លើមប្រភេទ បេ ជាជំងឺមួយដែលយើងអាចជៀសផុត និងការពារបាន តាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ បេ អោយបានត្រឹម តាមក្បួនវេជ្ជសាស្ត្រ ។ ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើ់ងមាន ប្រព័ន្ធការពារមេរោគនេះពីការចម្លង។
ង) វិធីព្យាបាល ៖
ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យ ព្យាបាលរយៈពេលយូរ ពិសារថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាលថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីកសាច់ថ្លើម ជៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល ។
* ការព្យាបាលជម្ងឺរលាកថ្លើមប្រភេទ បេ នេះគឺទាមទារការព្យាបាលរយៈ ពេលយូរ និង មានភាពស្មុគស្មាញដែរ ដូច្នេះអ្នកជម្ងឺគួរគប្បីធ្វើការ ព្យាបាល និង តាមដានជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ អោយបាន ត្រឹមត្រូវបំផុតតាម បច្ចេកទេសវេជ្ជសាស្ត្រ ។
«សូមលោក លោកស្រីអញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានពត៌មានលំអិតក្បោះ ក្បាយអំពីវិធីសាស្ត្រនៃការការពារលោកអ្នកអំពីមេរោគថ្លើមប្រភេទបេ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ជៀសវាងផលវិបាក នៃជំងឺនេះ ដូចជាការរលាករ៉ាំរ៉ៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម។»
ប្រភព៖  Hospital Calmette

ការហូរឈាមច្រមុះ ក៏អាចជាករណីធ្ងន់ធ្ងរ

ការហូរឈាមច្រមុះ ក៏អាចជាករណីធ្ងន់ធ្ងរ


ឈាមច្រមុះ គឺជាការហូរឈាមមានប្រភពចេញពីរន្ធច្រមុះ ទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។
ក) មូលហេតុនៃការហូរឈាមច្រមុះ៖
១) មូលហេតុនៅនឹងច្រមុះផ្ទាល់
  • ការប៉ះទង្គិចលើមុខ និងក្បាល អាចបណ្តាលអោយបាក់ឆ្អឹងច្រមុះ (Fracture des os propres du nez) បាក់ឆ្អឹងផ្ទៃមុខ (Fracture du massif facial)
  • បន្ទាប់ពីការវះកាត់ (Traumatismes iatrogènes)
  • ដុះសាច់ក្នុងរន្ធច្រមុះ
  • អាចជាមហារីកគល់ច្រមុះ ឬមហារីកច្រមុះ (Tumeur de cavum ou de fosse nasale) ដែលស្តែងចេញជាការហូរឈាមពីច្រមុះសារចុះ សារឡើង តឹងច្រមុះជាប្រចាំ និងជួនកាលមានការឈឺចាប់នៅផ្ទៃមុខ។
  • អាចជាឬសដូងច្រមុះ (Polyposes naso sinusiennes, fibrome naso pharyngien) ដែលអាចស្តែងចេញជាការហូរឈាមច្រមុះ តែរន្ធមួយចំហៀង និងសារចុះសារឡើង រួមនឹងតឹងច្រមុះជាប្រចាំ។
  • មូលហេតុមួយចំនួនទៀត ដែលអាចជួបប្រទះញឹកញាប់ដូចជា ជំងឺរលាក និងហើមសាច់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ (nez et sinus) ក្នុងនោះមានតាំងពីផ្តាសាយ រលាកច្រមុះ និងបំពង់ក រលាកច្រមុះស្រួចស្រាវ (Rhinites aiguës) ឬរលាកប្រអប់ឆ្អឹងច្រមុះ ដែលមិន បានចាប់អារម្មណ៍ ហើយវាស្តែងចេញជាការហូរឈាម នេះឡើង នោះការព្យាបាលដោយថ្នាំផ្សះជាតំរូវការចាំបាច់។
២) មូលហេតុមកអំពីវិបត្តិផ្សេងៗ
  • ការបាត់បង់កត្តាឈាមកក (Facteures hémostatiques) ក៏ជាមូលហេតុនៃការហូរឈាមក្នុងច្រមុះដែរ ដូចជាជំងឺដែល មានចំនួនប្លាកែតចុះច្រើន (Thrombopénies) ជំងឺឈាមមួយចំនួន (Hémopathies) ជំងឺខ្សោយមុខងារថ្លើមធ្ងន់ធ្ងរ ឬការប្រើថ្នាំប្រឆាំង ឈាមកកជាប់ជាប្រចាំ
  • ជំងឺលើសឈាមក៏ជាមូលហេតុនៃការហូរឈាមច្រមុះ ដែលជួប ញឹកញាប់នៅលើមនុស្សពេញវ័យ។ ការហូរឈាមច្រមុះមានលក្ខណៈ ជាជំងឺហូរឈាមពីច្រមុះឯកឯងជួបញឹកញាប់លើវ័យជំទង់មានអាយុ ចន្លោះ ៥ទៅ ២០ឆ្នាំ ជាពិសេសបន្ទាប់ពីការកេះក្នុងច្រមុះ ត្រូវកំដៅ ថ្ងៃខ្លាំង ឬការប្រែប្រួលនៃអរម៉ូន នៅពេលពេញវ័យគ្រប់ការ ការមក រដូវពេលពពោះ ពេលរំភើប ជាដើម។ តែទោះជាយ៉ាងណាក៏ដោយ យើងអាចសង្កេតឃើញ ឈាមច្រមុះអាចជាសញ្ញាមួយរបស់ជំងឺ ដែលវិវត្តន៍ដោយមិនបានដឹងពីមុន ឬក៏ជាផលវិបាករបស់ជំងឺ ដែលយើងបានដឹងពីមុនមកហើយ ជួនកាលវាគ្រាន់តែជាការហូរ ឈាមដោយឯកឯង គ្មានមូលហេតុច្បាស់លាស់។
ខ) រោគសញ្ញា និងការវាយតម្លៃភាពធ្ងន់ធ្ងរ ដែលត្រូវអនុវត្តន៍៖
វាយតម្លៃការហូរឈាមដែលមានសភាពធ្ងន់ធ្ងរ ឬស្រាលលើបរិមាណ ឈាមដែលបាត់បង់
  • ធ្វើការឃាត់ឈាមដោយមធ្យោបាយផ្សេងៗ
  • ពិនិត្យស្រាវជ្រាវរកមូលហេតុនៃការចេញឈាមតាមច្រមុះ
  • ជាទូទៅយើងអាចសង្កេតឃើញការហូរឈាមមានលក្ខណៈស្រាល ប្រមាណ៩០% លើករណី៖
  • នៅផ្នែកខាងមុខនៃច្រមុះ ដែលមិនមានភាពធ្ងន់ធ្ងរទេ
  • វាមិនមានផលប៉ះពាល់ទៅលើសភាពទូទៅរបស់អ្នកជំងឺឡើយ
  • ភាគច្រើនឈាមតែមួយចំហៀង
  • បាត់ទៅវិញដោយឯកឯង ឬដោយច្របាច់ច្រមុះ
ផ្ទុយទៅវិញឈាមច្រមុះ អាចមានសភាពធ្ងន់ធ្ងរប្រមាណ១០% នៃករណី ការវាយតម្លៃពីសភាពធ្ងន់ធ្ងរ អាចមានភាពងាយស្រួល បើអ្នកជំងឺមិន បានលេបឈាមចូលទៅក្នុងពោះ ឬមិនច្រឡំជាមួយក្អួតឈាមៈ
  • បរិមាណវាច្រើន ហើយញឹកញាប់ ឬជាប់ជាប្រចាំ
  • មានប្រភពទាំងសង្ខាង ដោយហូរមកខាងមុខផង និងធ្លាក់ទៅខាង ក្រោយបំពង់កផង
  • ធ្វើអោយអ្នកជំងឺភ័យ ស្លន់ស្លោរ ឡេះឡះ អស់កម្លាំង ជីពចរដើរញាប់ ត្រជាក់ចុងដៃ ចុងជើង និងសម្ពាធឈាមចុះ ដែលត្រូវការសង្គ្រោះ បន្ទាន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
គ) ការព្យាបាល៖
១) វិធានការទូទៅ (mesures generals):
  • ដាក់អ្នកជំងឺក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយពាក់កណ្តាលអង្គុយ។
  • វាយតំលៃផលប៉ះពាល់លើចលនាឈាមរត់ ស្លេកស្លាំង បែកញើស ជោគ ជីបចរដើរញាប់ ចង្វាក់ដង្ហើមញាប់ សំពាធឈាមចុះ។
  • ពិនិត្យមើល សញ្ញាស្ទះថប់ផ្លូវដង្ហើម ដែលអ្នកជំងឺ មិនអាចដកដង្ហើមបាន (Détresse respiratoire) ដោយឈាមធ្លាក់ ចូលទៅក្នុងផ្លូវដង្ហើម។
  • ឲ្យអ្នកជំងឺសម្រាកពេទ្យបើហូរឈាមមានសភាពធ្ងន់ធ្ងរ រួចត្រូវរកសរសៃឈាមដើម្បីបូមឈាមពិនិត្យផ្នែកមន្ទីរពិសោធន៍ (Bilan biologique) និងបំពេញបរិមាណឈាមដែលបាត់ បង់ដោយសេរ៉ូម។
២) វិធានការបន្ទាប់ (Gestes locaux):
ទោះជាបណ្តាលមកពីមូលហេតុអ្វីក៏ដោយ យើងអាចធ្វើការងារពីរយ៉ាងៈ
  • សម្អាតយកកំណកឈាមពីក្នុងរន្ធច្រមុះ ដែលជាមូលហេតុបន្តឲ្យឈាមមិនអាចបញ្ឈប់បាន
  • ដាក់សំឡី ឬ ស្បៃវែង (Mèches) ចូលទៅក្នុងរន្ធច្រមុះ ផ្សើមដោយថ្នាំ (xylocaëne et/ou naphazoline) ដោយទុករយៈពេល ៣ ទៅ ៥ នាទី ដើម្បីឃាត់ឈាម ជួនកាលការធ្វើនេះអាចបញ្ឈប់ការ ហូរឈាមបាន។ ផ្ទុយទៅវិញ បើឈាមនៅតែបន្តហូរមក យើងត្រូវអនុវត្ត ជាដំណាក់ៗ តទៅទៀតៈ
  • ច្របាច់ច្រមុះ ដោយម្រាមដៃពីរ: យកមេដៃ និងម្រាមដៃ ទៅលើផ្នែកខាងក្រោមនៃរន្ធច្រមុះរយៈពេល ១០នាទី ទើបលែង ហើយពិនិត្យមើលឡើងវិញ។
  • បើឈាមនៅតែបន្តហូរទៅតាមមូលហេតុ យើងអាចដុតចំកន្លែងហូរឈាម ដោយប្រុងប្រយ័ត្ន (Cauterisation chimique ou électrique) ។
ឃ) ដំបូន្មានរបស់វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត៖
លើកលែងតែមូលហេតុការប៉ះទង្គិចលើច្រមុះ មុខ និងក្បាល ដែលយើងមិនអាចចៀសវាងបាន ប៉ុន្តែជំងឺនៅក្នុងរន្ធច្រមុះ ដោយការរលាក (affections de la muqueuse, infection, inflammatoire) យើងអាចអនុវត្តមធ្យោបាយសាមញ្ញមួយ ចំនួនអាចឲ្យច្រមុះមានសភាពល្អ៖
  • ចំណីអាហារហូបចុកសុវត្ថិភាព និងមានលំនឹង (alimentation équilibrée)
  • ធ្វើលំហាត់បា្រណឲ្យបានទៀងទាត់ និងរាល់ថ្ងៃ
  • បញ្ឈប់ថ្នាំដែលមានផលវិបាកលើសាច់ច្រមុះ ជាពិសេស Vasoconstricteur et toxeque
  • តាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេស បើមានជំងឺលើសឈាមកម្រិតខ្ពស់។
ប្រភព៖  Hospital Calmette

គ្រោះថ្នាក់ធ្ងន់ធ្ងរ នៃគ្រួសតម្រងនោម


គ្រោះថ្នាក់ធ្ងន់ធ្ងរ នៃគ្រួសតម្រងនោម

បើទោះជាមានមូលហេតុផ្សេងៗគ្នានៃការកកើត ទំហំតូចឬធំ គ្រួសតម្រង នោមអាចសម្ងំនៅក្នុងខ្លួនមនុស្ស ដោយមិនបញ្ចេញជារោគសញ្ញា អ្វីទាំងអស់ដល់អ្នកជំងឺ ជាពិសេសនៅពេលដែលវាមិនទាន់ធ្វើអោយ ស្ទះដល់លំហូរនៃប្រព័ន្ធទឹកនោម។
នៅពេលដែលគ្រួសតម្រងនោមរំកិល ឬធ្វើឲ្យស្ទះដល់ដំណើរ លំហូរនៃ ទឹកនោម ព្រឹត្តការណ៍ពីរធំៗអាចកើតមានឡើង៖
១) ការឈឺចាប់ខ្លាំងនៅតំបន់ចង្កេះ (Colique néphrétique)៖ ការឈឺចាប់នេះបណ្តាលមកពីការស្ទះភ្លាមៗនៃប្រព័ន្ធទឹកនោមផ្នែក ខាងលើ (អាចខាងឆ្វេង ឬខាងស្តាំ) បណ្តាលឲ្យមានការរីកធំដោយការដក់ ទឹកនោមនៅក្នុងតម្រងនោម។ ការឈឺចាប់នេះអាចនឹងធូរស្បើយ ទៅវិញដោយសារ៖
  • ការធ្លាក់ផុតពីបំពង់ទឹកនោមចូលទៅក្នុងផ្លោកនោម ដោយគ្រួសដែលមានទំហំតូចៗ (៣-៤មម)
  • ការបែកធ្លាយនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (Rupture fornix)
  • ការប្រើថ្នាំបំបាត់ការឈឺចាប់
ចំណាំ៖ គ្រោះថ្នាក់ធ្ងន់ធ្ងររហូតខូចតម្រងនោម ភាគច្រើនជួប ប្រទះក្នុង ករណីចុងក្រោយ ដែលអ្នកជំងឺលែងមានការឈឺ ចាប់បន្ទាប់ពីពិសារថ្នាំ ហើយគិតថាគ្រាប់គ្រួសជ្រុះ ឬធ្លាក់បាត់។
២) ការឈឺចាប់នៅតំបន់ចង្កេះរួមទាំងមានការក្តៅខ្លួន (Pyélonéphrite aiguë)៖ គឺជាការស្ទះនៅផ្លូវបង្ហូរទឹកនោម រួមទាំងការរលាកស្រួចស្រាវ ដល់បំពង់ទឹកនោម និងតម្រងនោម ដែលស្ទះនោះ។
កត្តាចម្បងដែលធ្វើឲ្យមានមេរោគ ឬខ្ទុះក្នុងប្រព័ន្ធបង្ហូរទឹកនោមគឺការចាល់ ឬស្ទះទឹកនោមនៅផ្នែក ណាមួយនៃប្រព័ន្ធ។ ការរលាកតម្រងនោម ស្រួចស្រាវបណ្តាលមកពីការស្ទះទឹកនោម (Pyélonéphrite aiguë obstructive) ជាករណីបន្ទាន់វេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យអ្នកជំងឺ គ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមាន ការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
នៅមន្ទីរពេទ្យកាល់ម៉ែត យើងជួបប្រទះករណីអ្នកជំងឺធ្ងន់ធ្ងរ ដែលមាន សញ្ញាគំរាមកំហែងដល់អាយុជីវិត ដូចករណីខាងលើ មាន ៣ ទៅ ៤ ករណីជាមធ្យមក្នុងមួយខែ។ អ្នកជំងឺទាំងនោះភាគច្រើនស្តែងចេញ ជាសញ្ញាដូចខាងក្រោម (Septicémie)៖
  • ស្មារតីមិននឹងនរ
  • សម្ពាធឈាមមិននឹងនរ (ស្រុតចុះ)
  • ក្តៅខ្លួន (+/-)
  • ហត់
ក្រោយការធ្វើរោគវិនិច្ឆ័យពីការរលាកតំរងនោមស្រួចស្រាវដោយការស្ទះ ការព្យាបាលដោយថ្នាំ នៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ បូករួមទាំង ការបង្ហូរទឹកនោមដែលមានមេរោគ ឬខ្ទុះទាន់ពេលវេលា គឺអាចជួយ សង្គ្រោះជីវិតអ្នកជំងឺឡើងវិញបាន។
ដើម្បីការពារកុំឲ្យគ្រួសតម្រងនោមផ្តល់ផលវិបាករហូតដល់ខូចតម្រងនោម ឬមហន្តរាយដល់អាយុជីវិត សូមបងប្អូនអញ្ជើញទៅពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យដែលមានគ្រូពេទ្យ ជំនាញឯកទេសច្បាស់លាស់។
"សូមអញ្ជើញលោក លោកស្រី ដែលសង្ស័យមានរោគសញ្ញាគ្រួស តម្រងនោម មកមន្ទីរ ពេទ្យកាល់ម៉ែត ដើម្បីជួបពិគ្រោះជាមួយគ្រូពេទ្យ ជំនាញផ្នែកវះកាត់ប្រព័ន្ធម៉ូតសាស្ត្រ ធ្វើការរករោគវិនិច្ឆ័យ ពិសេសការព្យាបាលដោយការឆ្លុះ ចាប់ និងបំបែកគ្រួសតាម បង្ហួរនោមដោយ ឧបករណ៍ដែលមានទំហំតូច មានភាពងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានការឈឺចាប់។"

តើ​ស្ករ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​មែន​ឬ ?

តើ​ស្ករ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​មែន​ឬ?

ធាត់ជ្រុលចុកខ្លាញ់ ទឹកនោមផ្អែម ឡើងឈាម មានជំងឺសរសៃឈាម បេះដូង … ស្ករនាពេលបច្ចុប្បន្ននេះ ត្រូវជាប់ចោទជាដើមហេតុ។ អ្នកប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់បង្កឡើងដោយស្ករ បានបរិហារ ជាពិសេស ការបង្កើតវត្តមានស្ករក្នុងចំណីអាហារ តែត្រូវលាក់បាំង មិនអាចមើលឃើញ។ តើស្ករពិតជាបង្កគ្រោះថា្នក់ដល់សុខភាពមែនឬ ? តើត្រូវបរិភោគក្នុងកំរិតណាទើបល្អ ទើបគ្រប់គ្រាន់សម្រាប់ឆ្លើយតប ទៅនឹងតម្រូវការរបស់សរីរាង្គកាយ ? ស្ករស្គមពិតជាមានទំនាក់ទំនង បង្កជំងឺមហារីកមែនឬ ?
បើយោលទៅតាមព័ត៌មាន ភស្តុតាង និងការផ្សព្វផ្សាយនាពេល បច្ចុប្បន្ននេះ ការទទួលទានស្ករ ច្រើនហួសហេតុ ពិតណាស់ ថានឹងបង្កផល់អាក្រក់ដល់សុខភាព។ គ្រោះថ្នាក់ចំពោះសុខភាពនេះ អាចមានទំហំប្រហាក់ប្រហែលនឹងការទទួលទានសុរា សម្រាប់រយៈ ពេលវែង តែតិចជាងគ្រោះថ្នាក់បង្កឡើងដោយបារី។ យើងមិនស្លាប់ភ្លាម ដោយសារការបរិភោគស្ករច្រើនហួសហេតុទេ តែស្ករជាអាវុធធ្វើបាប មនុស្សយ៉ាងសម្ងាត់ ដោយបង្កជាជំងឺរ៉ាំរ៉ៃយ៉ាងច្រើន នៅពេលអនាគត
ស្ករជាគ្រឿងញៀន ?
ស្ករជាអាហារដែលមានលក្ខណៈញៀន។ លក្ខណៈនេះ ត្រូវបានរកឃើញ និងបកស្រាយបញ្ជាក់ដោយការពិសោធន៍ផ្លូវអារម្មណ៍។ ការពិសោធន៍ របស់បារាំង លើសត្វកណ្តុរ បានបង្ហាញថា សត្វកណ្តុរនេះទាក់ទាញ ដោយស្ករ ខ្លាំងជាងដោយគ្រឿងញៀន កូកាអ៊ីន។ ទាំងមនុស្ស ទាំងសត្វ សុទ្ធទាក់ទាញដោយសារធាតុស្ករ សារធាតុផ្អែម សូម្បីតែខ្លាឃ្មុំក៏ត្រៀម ប្រយុទ្ធដើម្បីបានស្ក បានសម្បុកឃ្មុំស៊ីដែរ។ សារធាតុស្ករ ផ្អែមនេះ ត្រូវកំណត់ថាមានលក្ខណៈបន្ថែម ដោយហេតុថា បើបានញ៉ាំហើយ ចង់ញ៉ាំទៀត បើញ៉ាំកាន់តែច្រើន និងចង់បានបន្ថែមនៅពេលក្រោយ។
ស្ករ មានពីរប្រភេទ ស្ករដែលធ្វើសកម្មភាពភ្លាមៗ និងសកម្មភាពយឺតៗ។ តើជាអ្វី?
គេអាចបែងចែកស្ករជាពីរប្រភេទ គឺស្ករដែលមានសកម្មភាពយឺត និងស្ករមានសកម្មភាពលឿន។ ការបែងចែកនេះ ប្រភេទស្ករនេះ ហាក់បូរាណបន្តិចហើយ ប៉ុន្តែពាក្យនេះអាចជួយក្នុងការកំណត់សម្គាល់ សន្ទស្សន៍ជាតិស្ករ glycemie។ ស្ករដែលមានសកម្មភាពលឿន សំដៅយក សារធាតុស្ករដែលងាយជ្រាបក្នុងឈាម ងាយធ្វើជាតិស្ករក្នុងឈាម ឡើងលឿន។ ស្ករប្រភេទនេះ ត្រូវបានគេរកឃើញជាទូទៅនៅក្នុង ដុំស្ករសម្រាប់ដាក់ក្នុងកាហ្វេ ភេសជ្ជផ្អែម ស្ករគ្រាប់ ស្ករសូកូឡា ។ល។ និង។ល។ ទទួលទានភ្លាម នឹងស្រូបចូលក្នុងខ្លួន ក្នុងឈាមយ៉ាង ឆាប់រហ័ស។ ភាពលឿនរហ័សដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ព្រោះក្នុងពេលអាំងស៊ូលីនធ្វើការចាត់ចែងកំរិតអត្រាជាតិស្ករ ទៅតាមតម្រូវការរបស់មនុស្ស ជាតិស្ករនោះបានជ្រាបទៅ ដល់ឈាមទៅជាស្រេច និងមានឱកាសគ្រប់គ្រាន់ទៅបង្កឥទ្ធិពល ឬផលប៉ះពាល់មិនល្អ លើសរីរាង្គកាយ។ កោសិកាមនុស្សយើងពុលខ្លាំង ណាស់ជាមួយនឹងស្ករដែលមានជម្រាបលឿនបែបនេះណាស់
ចំណែកស្ករយឺត Sucre lent ស្ករដែលមានសកម្មភាពយឺត ជាស្ករដែលមាន នៅក្នុងអាមីដុង នៅក្នុងអង្ករ ម្សៅ ស្រូវសាលី ឬធញ្ញជាតិ ផ្លែឈើផ្សេងៗ ទៀត ត្រូវការបំផ្លែង រំលាយខ្លួនសិន ឆ្លងកាត់ពោះវៀនក្រពះ មុននឹងត្រូវ ស្រូបបញ្ចេញជាតិស្ករតាមក្រោយទៅចិញ្ចឹមរាងកាយ ទៅផ្តល់ដល់ឈាម ដូច្នេះគ្មានផលប៉ះពាល់លើអត្រាជាតិស្ករក្នុងឈាម ផ្តល់គ្រោះថ្នាក់ ទាន់ហន់ភ្លាមៗឡើយ។
បច្ចុប្បន្ននេះ យើងបរិភោគស្ករច្រើនជ្រុល ?
មែនហើយ ! ពីព្រោះឧស្សាហកម្មដាក់ស្ករក្នុងចំណីអាហារគ្រប់មុខ ទាំងអស់។ ជាពិសេសក្នុងភេសជ្ជៈផ្អែម។ ភេសជ្ជៈផ្អែម ទឹកក្រូច កូកា សូដា ហ្វាន់តា ... ក្នុងមួយកំប៉ុងៗមានផ្ទុកជាតិស្ករ ដល់ទៅ ៧ឬ៨ ដុំស្ករ (ដុំស្ករសម្រាប់ដាក់ក្នុងកាហ្វេ) សួរថាក្នុងស្ថានភាពធម្មតា មាននរណា អាចទទួលស្ករក្នុងបរិមាណនេះបានទេ ? គ្មានទេ ប៉ុន្តែបើបរិភោគទឹក ភេសជ្ជកំប៉ុង ពីរក៏បាន-បីក៏បាន គឺច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់ តែយើងមិនចាប់អារម្មណ៍នៅពេលទទួលទាន។
បរិមាណស្ករ និងសេចក្តីត្រូវការរបស់សព៌ាង្គកាយ
តើត្រូវបរិភោគស្ករប៉ុណ្ណាទើបសមរម្យ មិនខូចសុខភាព ?
នេះជាសំណួរដែលពិបាកឆ្លើយបំផុត ពីព្រោះតម្រូវការជាតិស្ករខុស គ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មិនអាចប្រៀបប្រដូចគ្នាបានឡើយ ការគិតគូរអំពីតម្រូវការជាតិស្ករនេះ ត្រូវគិតគូរតាំងពីពណ៌សម្បុរ ពីជាតិសាសន៍ ភេទ ការងារ និងពិសេសសកម្មភាពប្រចាំថ្ងៃ។
លោកវេជ្ជបណ្ឌិតទូច ឃុន គ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម នៃមន្ទីរ ពេទ្យព្រះកុសមៈក្រុងភ្នំពេញបានណែនាំឱ្យ លោកអ្នកនាងឱ្យ ធ្វើការគណនាជាបឋម សេចក្តីត្រូវការផ្នែកថាមពលកាឡូរី សិនទើបអាចស្វែងរកបរិមាណបរិភោគជាតិស្ករ ក្លុយស៊ីតប្រចាំថ្ងៃបាន។
នេះជារូបមន្តដែលមានលក្ខណៈទូទៅបំផុត ដោយយកតាមក្បួន ប្រទេសនិយាយភាសាអង់គ្លេស សម្រាប់គណនារកតម្រូវការផ្នែក កាឡូរីរបស់មនុស្សម្នាក់ៗ។
កាឡូរី = ទម្ងន់ X កំរិតសកម្មភាពការងារ (physical activity level)
កំរិតសកម្មភាពការងារ (physical activity level) ៖
  • នៅស្ងៀមគ្មានសកម្មភាពរស់ស្រណុកស្រួល X២៥-៣០
  • មានសកម្មភាពមធ្យម X ៣០-៣៥
  • មានសកម្មភាពធ្វើការខ្លាំង X ៣៥-៤០
យោងតាមការសន្មត់ខាងលើ បើមនុស្សម្នាក់ មានទម្ងន់ ៦០គីឡូក្រាម បញ្ចេញសកម្មភាពការងារ ជាមធ្យម នោះនឹងត្រូវការកាឡូរី ប្រមាណពី ១៨០០ ទៅ២០០០ Kcal។ (ទម្ងន់ ៦០ គីឡូ X ៣០-៣៥ (សកម្មភាពមធ្យម) = ១៨០០-២០០០Kcal)
នៅពេលបានដឹងប្រហាក់ប្រហែលអំពីបរិមាណកាឡូរីប្រចាំថ្ងៃហើយ លោកអ្នកនាងអាចកំណត់បរិមាណចំណីអាហារទៅតាមសមមាត្រខាង ក្រោយនេះ ។ ដើម្បីប្រមូលកាឡូរី មកទ្រទ្រង់រាងកាយ គេគិតសំដៅ សារធាតុបី គឺក្លុយស៊ីត ៥៥% ប្រូតេអ៊ីន១៥% និងលីពីត៣០%។ ដូច្នេះសម្រាប់អ្នកមានតម្រូវការកាឡូរី ២០០០Kcal ត្រូវបរិភោគសារធាតុ ក្លុយស៊ីត ៥៥% ឬស្មើនឹង១១០០Kcal ឬ ប្រមាណជិត ៣០០ក្រាម (1ក្រាមក្លុយស៊ីត = ៤Kcal)។
តម្រូវការប្រចាំថ្ងៃផ្នែកកាឡូរី ៖
  • ក្លុយស៊ីត ៥៥% - ១ក្រាមក្លុយស៊ីត = ៤Kcal
  • លីពីត ៣០% - ១ក្រាមលីពីត = ៩Kcal
  • ប្រូតេអ៊ីន ១៥% - ១ក្រាមប្រូតេអ៊ីន = ៤Kcal
នៅក្នុងឧស្សាហកម្ម ស្ករដែលគេយកមកប្រើប្រាស់ ជាទូទៅមិនមែន ជាស្ករធម្មជាតិ ផលិតចេញពីត្នោត ពីអំពៅ ឬមើមបែតឺរ៉ាវទេ គឺជាស្ករ តាមបែបគីមី
ស្ករដែលឧស្សាហកម្មចំណីអាហារយកមកប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ គឺស៊ីរ៉ូ Glucoseធ្វើពីពោត បំផ្លែងទៅជាFrutose។ ស្ករប្រភេទនេះត្រូវបាន ប្រើប្រាស់ក្នុងឧស្សាហកម្មតាំងពីជាងម្ភៃឆ្នាំមកហើយ បើទោះបីជាគេ ដឹងថាស្ករនេះអាចផ្តល់ផលអាក្រក់ខ្លាំង មានមេតាបូលីសមិនអនុគ្រោះ ទាល់សោះ ពីព្រោះFrutose នេះមានសណ្ឋានខុសពី ហ្វ្រុតូសរបស់ផ្លែឈើ ជ្រាបចូលក្នុងថ្លើមយ៉ាងលឿនបំផុត រួចបំផ្លែងខ្លួនជាខ្លាញ់ ហើយបង្កជា ថ្លើមខ្លាញ់។ ថ្លើមខ្លាញ់ងាយកើតជំងឺរលាក ជំងឺរលាកថ្លើមងាយបង្កជា ជំងឺមហារីក។ ដូច្នេះស្ករប្រភេទនេះមិនអនុគ្រោះសោះសម្រាប់មនុស្ស
ស្ករសម្រាប់ស្គម Eudulcorant បង្កឱ្យមានជំងឺមហារីក ?
អ្វីដែលច្បាស់ គឺនៅក្នុងការសិក្សា សត្វដែលស៊ីស្ករស្គម សារធាតុឡាស្ពា តាម បង្កជាជំងឺមហារីក។ ការសិក្សាបី ផ្តល់លទ្ធផលដូចគ្នាគឺមាន គ្រោះមហារីក ប៉ុន្តែចំពោះមនុស្សគេគ្មានភស្តុតាងនៅឡើយទេ។ ការសិក្សាជាលក្ខណៈតូចតាច មិនអាចយកមកធ្វើជាអំណះ អំណាងវេជ្ជសាស្ត្របាន បានបង្ហាញថាអ្នកដែលបានទទួលទានស្ករ ស្គមជាប់ជាប្រចាំ រយៈពេលយូរ មានគ្រោះកើតជំងឺមហារីកផ្លោកនោម ច្រើនជាងអ្នកមិនទទួលទានសោះ។
ប៉ុន្តែការសិក្សាមួយផ្សេងទៀត ដែលសំខាន់ និងអាចទុកចិត្តបាន បានបង្ហាញថាការបរិភោគស្ករស្គមច្រើនជាប្រចាំ គឺមិនដូចអ្វីដែលគ្រប់គ្នា មានជំនឿឡើយ ស្ករស្គមនេះមិនធ្វើឱ្យចុះគីឡូទេ ការសិក្សាបែរជាបង្ហាញ អំពី ចំណងទាក់ទងរវាងការបរិភោគស្ករស្គមច្រើនជាប់ជាប្រចាំទៅនឹង ការឡើងទម្ងន់ទៅវិញ រោគសញ្ញាឈានទៅរកជំងឺទឹកនោមផ្អែម និងជំងឺទឹកផ្អែមតែម្តង ចំពោះអ្នកចូលចិត្តទទួលទានភេសជ្ជៈផ្អែមហ្កាស ដែលដាក់Light។ ខួរក្បាលតែងបញ្ជាប្រាប់សរីរាង្គផ្សេងទៀត នៅពេល បានទទួលជាតិផ្អែម ថាកំពុងទទួលកាឡូរី តែពេលនេះជាមួយនឹងការ បរិភោគជាតិស្ករស្គម ខួរក្បាលមិនដឹងជាតិជៅ មិនអាចបញ្ជាអ្វីបាន មិនថាគ្រប់គ្រាន់ឬអត់ ឆ្អែតឬមិនឆ្អែត អ៊ីចឹងទៅយើងញ៉ាំលើសពី តម្រូវការ។
ទឹកឃ្មុំនិងស្ករ
ទឹកឃុំពិតជាល្អជាងស្ករ! ទឹកឃ្មុំជាស្ករ ផ្អែមដូចស្ករ តែខ្សោយជាង បន្តិចព្រោះមានទឹក និងមានសន្ទទស្សន៍ជាតិស្ករទាបមធ្យម មិនដូចស្ករទេ (សន្ទទស្សន៍ស្ករខ្ពស់)។ ទឹកឃ្មុំជារបស់ធម្មជាតិ មិនមែនជារបស់ ឧស្សាហកម្ម ដូច្នេះមានផ្ទុកសារធាតុអនុគ្រោះច្រើន ដូចជា អង់ហ្សីន វីតាមីន ទីហ្វេណុល អង់ទីអ៊ុកស៊ីដង់ ដែលអាចបន្សាបឥទ្ធិពល របស់ស្ករបានខ្លះ៕

តើ​ធ្វើ​យ៉ាង​ណា​អាច​ការពារ​កុំ​ឱ្យ​កើតជំងឺ​​ដុំ​ស្បូន?





ជាទូទៅ ស្រ្តីតែងតែមានការព្រួយបារម្ភអំពីសាច់ដែលដុះនៅលើស្បូន។ ប៉ុន្តែដុំស្បូន ឬ ហ្វីប្រូម ជាភាសាបារាំង ជាដុំសាច់ស្លូត ដែលគ្មានអំណាច បង្កបង្កើតទៅជាជំងឺមហារីក ដ៏គួរខ្លបខ្លាចនោះទេ។ ដុំស្បូនអាចដុំរីក លូតលាស់នៅក្នុងស្បូនមនុស្សស្រី ដោយគ្មានបង្កជារោគសញ្ញាអ្វីទាំង អស់ រាប់ខែរាប់ឆ្នាំ ហើយស្រ្តីអាចដឹងបាន ដោយសារទៅថតអេកូពិនិត្យ មើលស្បូនជាធម្មតាក៏មាន។ ប៉ុន្តែដុំស្បូនខ្លះទៀត អាចបង្កផលរំខាន យ៉ាងខ្លាំងដល់ស្ត្រីអ្នកជំងឺ។ តើដុំស្បូនជាជំងឺអ្វី ? តើធ្វើយ៉ាងណាអាច ការពារកុំឱ្យកើតដុំស្បូននេះបាន?

ជំងឺដុំស្បូន (fibrome utérin) ជាជំងឺស្រាល ! មានន័យថាដុំសាច់នៅក្នុង ស្បួន ជាសាច់ស្លូត មិនមែនជាដុំសាច់ដែលនាំដល់ជំងឺមហារីកទេ។ ដុំសាច់នេះ ដុះលូតលាស់តែនៅក្នុងស្បូន ជាសាច់ស្បូន ឬជាលិកាស្បូន។ ដុំស្បូនច្រើនកើតមានជាញឹកញាប់លើស្ត្រីក្នុងវ័យបង្កកំណើត ឬស្ត្រីដែល មានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ក្នុងកំរិតប្រមាណពី២០ទៅ ៤០% បើនិយាយអំពីស្ត្រីនៅអឺរ៉ុប។

វាអាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។ ដុំស្បូន អាចដុះ

នៅលើសាច់ស្បូន (fibrome sous séreux)
នៅក្នុងសាច់ស្បូន (fibrome interstitiel)
នៅក្នុងរន្ធស្បូន (fibrome sous muqueux)
រហូតមកដល់ពេលបច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់ លាស់ដែលនាំកើតជំងឺដុំស្បូននេះទេ ប៉ុន្តែកត្តាអ័រមូនទំនងជាមាន ចំណែកនៃការដុះដុំសាច់នេះ។ គេសង្កេតឃើញថា ស្រ្តីពេញវ័យ ឬ ក្នុងវ័យបន្តពូជមានការ កកើត ឬ កើនទំហំនៃដុំសាច់ស្បូន តែដល់ពេល ស្រ្តីអស់រដូវ ទំហំដុំស្បូនរួមតូចមកវិញ។

គេបានដឹងបន្ថែមទៀតថា ស្ត្រីស្បែកខ្មៅ មានហានិភ័យខ្ពស់ប្រឈម នឹងការកើតដុំស្បូន ជាស្ត្រីស្បែកស។ ស្ត្រីគ្មានកូន និងស្រ្តីមានជំងឺធាត់ លើសទម្ងន់ ក៏ងាយនឹងជួបគ្រោះកើតជំងឺដុំស្បូននេះជាងគេដែរ។

ជាទូទៅជំងឺដុំស្បូន គ្មានផ្តល់រោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែប្រសិនបើមាន គេសម្គាល់ឃើញជាញឹកញាប់តាមរយៈអាការៈមួយចំនួនដូចជា ធ្លាក់ឈាមខ្លាំង ក្នុងអំឡុងពេលមានរដូវ និងចន្លោះពេលអត់រដូវ ឈឺពោះ ឈឺបែបធ្ងន់ៗនៅអាងត្រគៀក ឬនៅពេលរួមរក្ស បត់ជើងតូចញយ ឬទល់លាមក ...

ដោយសារតែការធ្លាក់ឈាមខ្លាំងពេក ស្ត្រីអាចជួបគ្រោះស្លេកស្លាំង។ អ្នកគ្មានកូនអាចងាយកើតដុំស្បូន ហើយបញ្ច្រាសមកវិញ បើមានដុំស្បូន ស្ត្រីក៏មានសមត្ថភាពបង្កកំណើតថយចុះ ឬមានកូនមិនគង់ (រលូត ឬកើតមិនគ្រប់ខែ)។ ដុំស្បូនអាចសង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។

ការព្យាបាល

បើគ្មានរោគសញ្ញាអ្វីរំខានស្តែងចេញមកទេ នោះគេក៏ពុំចាំបាច់ធ្វើ ការព្យាបាលអ្វីដែរ ការពិនិត្យតាមដានសុខភាពស្បូនជាញយៗគ្រប់គ្រាន់ ហើយ ព្រោះជាទូទៅ ដុំស្បូន តែងតែរួមតូចទៅវិញ នៅពេលស្ត្រីអស់រដូវ។ ប្រសិនបើមានរោគសញ្ញា និងយោល ទើបមានការព្យាបាល។ គេអាចព្យាបាលដុំស្បូនដោយវិធីច្រើនយ៉ាង ទៅតាមស្ថានភាពធ្ងន់ស្រាល នៃដុំស្បូន ៖

ដោយប្រើឆ្នាំលេប បំបាត់ការឈឺចាប់និងទប់ការធ្លាក់ឈាម
ដោយថ្នាំអ័រមូន លេបពង្រួញដុំសាច់ឱ្យស្វិតតូច កំរិតកុំឱ្យរោគសញ្ញា កុំឱ្យវិវត្តន៍
ដោយវះកាត់ ចោះយកដុំស្បូន ឬវះកាត់ស្បូនទាំងស្រុងតែម្តង ប្រសិនបើជាករណីធ្ងន់ធ្ងរខ្លាំង និងបើក្នុងករណីស្ត្រីបញ្ជាក់ចេតនាលែង ចង់បានកូនដោយប្រាកដប្រជា
ការព្យាបាលដោយវះកាត់យកស្បូនទាំងស្រុងចេញតែម្តង ធ្វើឡើងតែក្នុង ករណីជំងឺដុំស្បូនមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងក្នុងករណីស្ត្រី ចូលដល់វ័យ លែងចង់បង្កើតកូនសោះដោយប្រាកដប្រជា។

ជាទូទៅ ស្ត្រីដែលមានជីវិតសកម្ម ស្វាហាប់បញ្ចេញថាមពលច្រើន មិនសូវជួបគ្រោះកើតដុំស្បូន ដូចស្ត្រីដែលមានរស់ក្នុងភាពស្រណុក ស្រួលទេ។ ដូច្នេះការបញ្ចេញកម្លាំងពលកម្ម ធ្វើកីឡា ហាត់ប្រាណជា ប្រចាំរាល់ថ្ងៃ ជាវិធីការពារដ៏ប្រសើរប្រឆាំងនឹងជំងឺដុំស្បូន។ ក្នុងករណីអ្នកសង្កេតឃើញមានអាការៈសញ្ញាគួរឱ្យសង្ស័យណាមួយ សូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភពនិងរោគស្ត្រី។ ប៉ុន្តែបើក្នុងករណីស្ត្រីជួបគ្រោះមានជំងឺដុំស្បូនទៅហើយ ហើយមាន អាការៈធ្លាក់ឈាមច្រើន ហួសហេតុខ្លះពេក ស្ត្រីអាចប្រឈមនឹងគ្រោះ ខ្វះគ្រាប់ឈាមក្រហម ពោលគឺខ្វះជាតិដែក។ ដូច្នេះអ្នកជាស្ត្រីគួរតែ ស្វែងរកទទួលទានអាហារណាដែលមានផ្ទុកជាតិដែកច្រើន ដូចជា សាច់គោ ឈាមជ្រូក ថ្លើមមាន់ថ្លើមទា គ្រាប់ល្ពៅ សណ្តែកបារាំង បន្លែបៃតង ឬក៏ត្រូវទទួលទានថ្នាំ បន្ថែមជាតិដែក តាមវេជ្ជបញ្ជាផង។ ការវិភាគឈាមអាចជាមធ្យោបាយដ៏ល្អ មួយ ដើម្បីបានដឹងច្បាស់ថា តើយើងមានគ្រាប់ឈាមក្រហម និងជាតិដែកគ្រប់គ្រាន់ឬក៏អត់។ ដំបូន្មាននេះ ក៏មានតម្លៃសម្រាប់ស្ត្រីគ្រប់រូបផ្សេងទៀត ដែលគ្មានជំងឺដុំស្បូន តែមានការធ្លាក់ឈាមរដូវច្រើនខ្លាំង៕

Make your mornings count

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1436303993128237_1436304006461569&adtype=banner300x250"></iframe>
</figure>


Let’s start at the very beginning – the snooze button. Your mission is to stop using it to delay getting out of bed, because all it does is confuse your body. It’s far better to get up at precisely the same time every day, in order to set up a regular sleep/wake pattern.1 If you need an extra boost to get you up in the morning, asking yourself a few simple questions about the day ahead can make all the difference.
Resist the temptation to down a cup of coffee just after waking up. Wait until 10am before having your first shot of caffeine, because this is when your cortisol and energy levels start to dip. However, you should definitely eat a good breakfast. Eating a meal high in proteins and carbohydrates at the same time every day helps regulate your circadian rhythm.2 With a little foresight and creativity, anyone can put together a quick and healthy breakfast. There are lots of tasty vegan options out there too.

All You Have to Do to Sleep Better


<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1436303993128237_1436304006461569&adtype=banner300x250"></iframe> 

In this article, you will learn exactly what you must do in the morning, afternoon and evening to optimize your precious sleep time. Implement the steps in this article and you will wake feeling much more energetic every morning.

ដឹងហើយគឺចឹងសោះ! Why You Always Feel So Tired Even After Rest

Iused to go home and just lie on the sofa after work to rest. Later, I wanted to spend more time for self-improvement. Unfortunately, the only time I had to cut into was my “rest” time, which I started replacing with actions like exercising and reading books instead. To my surprise, I didn’t feel more tired. It actually made me feel more refreshed! When I looked into what “rest” really is I found that it’s a poorly understood subject, and why many people often feel tired even if they “rest” a lot.

Letting your mind run free is the quickest path to exhaustion

Most people tend to define rest as:
  • Lounging on the sofa or laying in bed
  • Doing nothing (is that even possible?)
  • “Netflix and chill”
  • Not doing chores
And while your body is in a relaxed posture your mind isn’t. Rest is a mental activity, not just a physical one.  When you engage in the activities like those in the list above, you encourage mental activity that is counterproductive to rest.
Mindlessly watching television, browsing the internet or reading tweets isn’t mindless at all.This type of mental engagement and stimulation can actually leave you more tired than you were initially. Your brain is not only quietly processing all that you are taking in, it is also preparing for and encouraging you to socialize1. A recent study2 found that when the brain isn’t actively engaged in a conscious activity, it shifts into a state of prep for social interaction with others.

Another important fact to consider is that the brain needs something to focus on in order to achieve a state of symbiotic rest. It needs a purpose. Think about an activity requiring very little focus and attention–such as showering. Most times you are thinking about other things and your mind is busy working out problems and connecting dots. This type of mental activity is necessary and beneficial but it chases away rest. Letting your mind run free is the quickest path to exhaustion.

What's Your Sleep Cycle And How To Hack It For Better Sleep

How Your Sleep Cycle Works

So you’ve nodded off while watching a House Hunters marathon and are slowly off to la la land. No, not the charming movie with Emma Stone and Ryan Gosling but you’ve started a 4 stage process that happens to our bodies each night.
Stage 1: Within minutes your brain starts to produce alpha and theta waves which help to slow things down and your eye movements also slow down. This is a light stage of sleep that can last around 7 minutes and you can be easily woken up. This length is usually the best for a quick cat nap or if you’ve fallen asleep in the bathroom at work.
Stage 2: This is also a pretty light stage of sleep but your brain starts to spring into action creating sleep spindles which are burst of brain activity. Waking up at the end of this stage works for the classic power nap as it’s not too deep which can result in grogginess.
Stage 3 & 4: Now you’re getting into deep sleep and the body starts to slow down and really relax with very little muscle activity or eye movement. You’re less likely to be woken during this stage. As you move into stage 4 you now begin to produce more brain waves and fall into real restorative sleep. When it comes to your health and wellness this stage is critical as it’s when you repair muscle and tissue, stimulate growth and development, boost immune function and set up your energy for the next day.

ទើបតែដឹង-វិធីសាស្ត្រក្នុងការធ្វើស្រាពីផ្លែស្វាយចន្ទី


<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1436303993128237_1436304006461569&adtype=banner300x250"></iframe>
</figure>
១ ចំនេះដឹងមូលដ្ឋាន
យើង​គ្រប់គ្នា​បាន​ស្គាល់​ពី​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​របស់​គ្រាប់​ ស្វាយចន្ទី​ហើយ តែ​ពេល​នេះ​យើង

នឹង​សាកល្បង​ភ្លក្ស​រសជាតិ​ស្រា​ផលិត​ពី​ស្វាយចន្ទី​វិញ​ ម្តង តើ​វា​រស់ជាតិ​ឆ្ងាញ់​យ៉ាងណាដែរ ។

​នៅ​ប្រទេស​ហ្វីលីពីន​គេ​បាន​រកឃើញ​វិធី​កែច្នៃ​ស្វាយចន្ទី​ឲ្យទៅ​ជា​ស្រា​ ប្រកបដោយ​ឱជារ​ស

នឹង​បានដាក់​ដប​បញ្ចេញ​លក់​ក្នុង​ទីផ្សារ​ថែមទៀត​ផង ។​

២ គោលបំណង

ដឹងពីវិធីសាស្ត្រក្នុងការធ្វើស្រាពីផ្លែ

ស្វាយចន្ទី
                                                             បរិមាណអាល់កុលនៅក្នុងស្រាផ្លែស្វាយចន្ទី

៣​​ សម្ភារៈ

យើងខ្ញុំ​សូម​នាំ​យក​ពី​វិធី​ផលិត​ស្រា​ពី​ផ្លែ​ស្វាយចន្ទី​នេះ និង​សម្ភារៈ​ដែល​ត្រូវការ​ព្រមទាំង​គ្រឿង​

ទាំងឡាយ​ផង មាន​ជំរាបជូន​ខាងក្រោម​នេះ :

​​- ជ្រុញ​ស្អាត (​ជ្រុញស​) កាំបិត​ស្អាត​, ស្លាបព្រា​សម្រាប់​វាល់​។

​​- ជញ្ជីង​នាឡិកា​ខ្នាត 5Kg

​​- ចង្ក្រានហ្គាស ឬ​ចង្ក្រាន​ដុត​អុស​-​ធ្យូង​ធម្មតា​។

​​- កន្ត្រង​សម្រាប់​ច្រោះ​, វែក​ធ្វើ​ពី​អី​ណុ​ក (​វែក​ឈើ​ក៏បាន​), ស៊ី​ឡៅ​។

​​- ដប​សម្រាប់​បន្ទំ​, កែវ​សម្រាប់​បន្ទំ​, ក្រណាត់​ច្រោះ​ថ្មី​មួយ​ផ្ទាំង​។

​គ្រឿងផ្សំ​ដែល​ត្រូវការ 

​​- ជ្រើសរើស​យក​ផ្លែ​ស្វាយចន្ទី ដែល​មាន​ផ្លែ​ធំៗ​ល្អ មាន​ពណ៌​ក្រហម បើ​បាន​រើស​យក​ផ្លែ​ដែល​មាន​

រសជាតិ​ផ្អែម​ផង​កាន់តែ​ប្រសើរ ចំនួន 1Kg

​​- មេ​ដំបែរ ប្រភេទ អ៊ិន​ស្ទិន (Instant yeast) មាន​លក់​នៅ​ផ្សារ​ឡាក់​គី
​វា​ត្រូវ​បាន​គេ

​ដាក់​ជា​កញ្ចប់ៗ​ ចំនួន​កន្លះ​ស្លាបព្រា​កាហ្វេ​។

​​- ស៊ុតមាន់​យកតែ​ផ្នែក​ស​ចំនួន ៣​គ្រាប់ ឬ 1/4​នៃ​ពែង​វាល់​។

​វិធី​ធ្វើ​

​​១- យក​ផ្លែ​ស្វាយចន្ទី​ដែល​យើង​បាន​រើសសម្រាំង​រួច​ហើយ​នោះ​មក​លាង​សំអាត​ឲ្យ​ ស្អាត កាត់​ផ្នែក​

ណា​ដែល​មិនល្អ​ចោល​ចេញ រួច​ថ្លឹង​ឲ្យបាន​ចំនួន 1Kg

​​២- កាត់​ផ្លែ​ស្វាយចន្ទី​នេះ​ជា​បួន​បន្ទះ​ដោយ​ប្រើ​កាំបិត​មុត ដើម្បី​កុំឲ្យ​វា​ហូរ​ទឹក​ចេញ​ច្រើនពេក ។​

​​៣- ថ្លឹង​បន្ទះ​សាច់​ផ្លែ​ស្វាយចន្ទី​នេះ​ជា​ថ្មី​ឲ្យបាន 1Kg ដូចដើម​។

​​៤- ដាក់​ស្ករ (​ស្ករស​ក៏បាន​) ចំនួន 10% ឬ​ស្មើ 120grams (​ក្រាម​)។

​​៥- ច្របល់​សាច់​ផ្លែ​ស្វាយចន្ទី​នេះ​ជាមួយ​ស្ករ​ឲ្យបាន​សព្វ​ល្អ ទោះ​បី​ត្រូវ​ជ្រុំ​បន្តិចៗ​ក៏ដោយ លៃ​ធ្វើ

យ៉ាងណា​ឲ្យ​សព្វ​សាច់​ស្វាយ​។

​​៦- រក្សា​សាច់​ស្វាយចន្ទី​ដែល​ច្របល់​ជាមួយ​ស្ករ​នេះ ទុកឲ្យ​បាន​ពី 15-20​នាទី​។

​​៧- បន្ទាប់មក​យកមក​ដាក់​ក្នុង​ក្រណាត់​ច្រោះ​យក​ទឹក​របស់​វា ដូចគ្នា​ទៅ​របៀប​ច្រោះ​យក​ខ្ទិះដូង​

ដូច្នោះ​ដែរ ។​​​យក​កា​កវា​ទុក​មួយ​កន្លែង យើង​ត្រូវការ​តែ​ទឹកដម​ដែល​ច្រោះ​បាន​នោះ​តែប៉ុណ្ណោះ ។​

​​៨- យក​ទឹកដម​នេះ​ដាក់ចូល​ក្នុង​ដប ឬ​កែវ​មាន​គម្រប​ជិត​ល្អ​ឲ្យនៅ​ត្រឹមតែ 3/4​នៃ​កែវ​។

​​៩- ដាក់​មេដំបែរ​ចូល​។

​​១០- ក្រឡុក​ឲ្យ​មេតំបែរ​ជ្រាប​បាន​សព្វ ដោយ​បង្វិល​កែវ​ឲ្យ​ទឹក​ក្នុង​កែវ​វិល តែ​ត្រូវ​ឲ្យ​វា​វិល​ក្នុង​ផ្លូវ​តែ​

មួយ​ប៉ុណ្ណោះ ។​

​​១១- យក​សំឡី​មួយ​ដុំ​មក​រុំ​ចុកមាត់​ដប ឬ​កែវ​នោះ​។

​​១២- រក្សា​វា​ទុក​ចំនួន ២ ទៅ ៤​សប្តាហ៍​។

​​១៣- ចាក់​យកតែ​ទឹក​ដែល​ថ្លា​នោះ​ប៉ុណ្ណោះ បន្ទាប់ពី​បាន​បន្ទំ​រួច​។

​​១៤- គោះ​យក​ផ្នែក​ស​របស់​ស៊ុត ដាក់​លាយ​ជាមួយ​ទឹកដម​នោះ រួច​ចុកមាត់​ដប​ជាថ្មី ជាមួយ​សំឡី​

ដាក់​ចំហុយ​ក្នុង​ឆ្នាំង​សម្ពាធ បើ​គ្មាន​យើង​អាច​ប្រើ​ឡាំង​សឹង​ធម្មតា​ក៏បាន ។ យើង​ធ្វើ​បែប​នេះ​

ដើម្បី​សម្លាប់​អ្វីៗ​ដែល​ជា​មេរោគ​ចោល​ចេញ (​ដាក់​ទឹក​ក្នុង​ឡាំង​សឹង​ដាំ​ឲ្យ​ពុះ​សិន ទើប​ដាក់​ដប​ឬ​

កែវ​ចូល​ចំហុយ​ចំនួន 5-10​នាទី ក្នុង​កំដៅ 50-60​ដឺ​ក្រ​)។

​​១៥- យកចេញ ចាក់​ដាក់ចូល​ក្នុង​ដប​ស្អាត​ដែល​បាន​សំអាត​និង​ចំហុយ​សម្លាប់​មេរោគ ដាក់​

គម្រប​គ្រប​វាឲ្យ​ជិត​។

​​១៦- យើង​អាច​រក្សា​វា​ទុក​ទៅតាម​ពេលវេលា ដែល​យើង​ត្រូវការ​ចាប់ពី ៦​ខែ​ឡើង​ទៅ ដល់​រាប់សិប

​ឆ្នាំ។

​​១៧- ត្រូវ​យក​មក​ក្លាស្សេ​ឲ្យ​ត្រជា​ក់សិន​មុន​ពិសារ​។

លទ្ធផល

​ស្រា​ផលិត​ពី​ផ្លែ​ស្វាយចន្ទី​នេះ ពី​ដំបូង​មាន​ពណ៌​លឿង​ក្រ​ម៉ៅ បន្ទាប់​មក​វា​នឹង​ប្តូរ​ពណ៌​មកជា​ក្រហម

​ក្រ​ម៉ៅ។​

សន្និដ្ឋាន


ស្រា​ផលិត​ពី​ផ្លែ​ស្វាយចន្ទីបើ​យើង​ទុក​វា​យូរ​វា​មាន​ជាតិ​អាល់កុល​ក្នុង​កំរិត ១០​ទៅ ១២​ដឺ​ក្រេ​ប៉ុណ្ណោះ។